06/08/2019 - 08:42

បំប៉នចំណេះដឹងសន្តិសុខការពារប្រទេសដល់ព្រះសង្ឃ និងអ្នកមុខអ្នកការសាសនា

នៅ​ស្រុក​កេ​សាច់ ក្រុម​ប្រឹក្សា​អប់​រំ​សន្តិ​សុខ​ការ​ពារ​ប្រទេស​ខេត្ត​សុក​ត្រាំង​ ទើប​រៀប​ចំ​វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​ដល់​ព្រះ​សង្ឃ អ្នក​មុខ​អ្នក​ការសាស​នា​ចំ​នួន​ ១​០​៨​អង្គ​និង​រូប។​

  ទិដ្ឋភាព​នៃ​វគ្គ​បំប៉ន​ចំណេះ​ដឹង​សន្តិ​សុខ​ ការ​ពារ​ប្រ​ទេស​។​

ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ ព្រះ​សង្ឃ និង​អ្នក​មុខ​អ្នក​ការសាស​នា​ ក៏​បាន​ក្ដាប់​ព័ត៌​មាន​ពីអធិប​តេយ្យ​ភាព​របស់​វៀត​ណាម​ចំ​ពោះ​តំ​បន់​ដីតី​ណាម​បូ​ បង្កា​រប្រ​ឆាំង​យុទ្ធ​សាស្រ្ត​ "ប្រែ​ប្រួល​សន្តិ​ភាព" កុប​កម្ម​រដ្ឋ​ប្រ​ហារ​របស់​អា​នុ​ភាព​អ​មិត្ត​ចំ​ពោះ​បដិ​វត្តន៍​វៀត​ណាម​ បញ្ហា​ជន​ជាតិ​ សាសនា​ ផ្សា​រភ្ជាប់​នឹង​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​និង​ការ​ពារ​សន្តិ​សុខ​ន​យោ​បាយ​ សេដ្ឋ​កិច្ច​ វប្ប​ធ​ម៌​ សតិ​អា​     រម្ម​ណ៍​ក្នុង​ស្ថាន​ភាព​ថ្មី​ គោ​ល​មា​គ៌ា​ ទស្សនៈ​របស់​បក្ស​ គោ​លនយោ​បាយ​ ច្បាប់​របស់​រដ្ឋ​អំ​ពី​ការ​ការ​​ពារ​សន្តិ​សុខប្រ​ទេស​ គួប​ផ្សំ​នឹង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ ផ្សា​រភ្ជាប់​ នឹង​ការ​បង្កើន​និង​ពង្រឹង​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​ និង​ខ្លឹម​សារ​ជា​មូល​ដ្ឋាន​នៃ​ច្បាប់​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ ច្បាប់​កា​តព្វ​កិច្ច​យោ​ធា​ ច្បាប់​ប្រ​ជា​ស្វ័យ​ត្រាណ និង​បទបញ្ញត្តិ​ប្រ​ជា​ចល​នា​បម្រុង​។​ល។​

វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​ សំ​ដៅ​លើ​ក​កម្ពស់​ការ​យល់​ដឹង​ដល់ព្រះ​សង្ឃ និង​អ្នក​មុខ​អ្នក​ការ​សាស​នា​ អំ​ពី​ឧ​បា​យកល​របស់​អានុ​ភាព​អ​មិត្ត​ ដែល​ប្រ​ឆាំង​បំ​ផ្លិ​ច​បំ​ផ្លាញ​បដិ​វត្តន៍​វៀត​ណាម​ ពិ​សេស​គឺ​ឆ្លៀត​យក​បញ្ហា​ជន​ជាតិ​ សាសនា​ ដើម្បី​បំ​បែក​បំ​បាក់​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​។​ ទន្ទឹម​នឹង​នោះ​ បន្ត​ពង្រឹង​ការ​យល់​ដឹង​ពី​ទស្សនៈ​ គោ​ល​មា​គ៌ា​ គោ​លន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​អំ​ពី​ភារ​កិច្ច​សន្តិ​សុខ​ ការ​ពារ​ប្រ​ទេស​ រួម​ចំ​ណែក​អនុ​វត្ត​ល្អ​យុទ្ធ​សាស្រ្ត​របស់​បក្ស​ក្នុង​ស្ថាន​ភាព​ថ្មី​ ជា​មួយ​នឹង​គោ​ល​លំនាំ​"ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា​ អនុ​វត្ត​ល្អ​ការងារ​សង្គម​ និង​រស់នៅ​ដោយ​មេត្តា​ធម៌​ក្នុង​ប្រ​ជា​ជាតិ​"៕

                                                      យ្វីអាញ់-មុនី

ចែករំលែកអត្ថបទ