ស្របឱកាសរំលឹកអនុស្សាវរីយ៍៧២ឆ្នាំ ទិវាយុទ្ធជនពិការ -យុទ្ធជនពលី (២៧/៧/១៩៤៧ - ២៧/៧/២០១៩) ខេត្តសុកត្រាំង បានប្រារព្ធពិធីជួបជុំស្ងើចសរសើរអ្នកមានសគុណគំរូ។ សមមិត្តត្រឿងតឹងសាង អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋ និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំខេត្តសុកត្រាំង មួយអន្លើដោយវីរមាតាវៀតណាម វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធជនពិការ យុទ្ធជនជំងឺ និងគ្រួសារមានសគុណចំពោះបដិវត្តន៍ក៏បានចូលរួមផងដែរ។
អតីតប្រធានរដ្ឋ ត្រឿងតឹងសាង ប្រគល់ជូនផ្ទះនិងអំណោយដល់គ្រួសារគោលនយោបាយ ត្រឹងវ៉ាន់ឡើយ នៅឃុំឡុងឌឹក ស្រុកឡុងភូ។
ថ្លែងយោបល់ក្នុងពិធីជួបជុំ លោកត្រឹងវ៉ាន់ចៀង ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង គូសបញ្ជាក់៖ រយៈពេលកន្លង បក្ខភាគនិងប្រជាជនខេត្តសុកត្រាំង តែងផ្តោតការយកចិត្តទុកដាក់គិតគូរជីវភាពដល់អ្នកកំពុងទទួលប្រាក់សោធនរៀងរាល់ខែជាង១១.៦០០នាក់ ភាគច្រើន អ្នកមានសគុណនិងគ្រួសារសាច់ញាតិតែងបានទទួលរបបថែទាំសុខភាព ជួសជុលផ្ទៈឱ្យល្អឡើង អនុគ្រោះក្នុងការអប់រំ និងបណ្តុះបណ្តាល បង្រៀនវិជ្ជាជីវៈ ផ្តល់ការងារធ្វើ និងបុលដើមទុនអនុគ្រោះ។ល។ បច្ចុប្បន្ន គ្រួសារដែលមានសគុណចំនួន៩៩,៣% មានកម្រិតជីវភាពរស់នៅពីមធ្យមឡើង។ ក្រៅពីនេះ ក្នុងឆ្នាំ២០១៩ ផ្តើមពីមូលនិធិ “តបស្នងសងគុណ” ខេត្តក៏បានសាងសង់ ជួសជុលផ្ទះឧបការគុណ៤៤២ខ្នង គិតជាតម្លៃទឹកប្រាក់ជាង១៥ពាន់លានដុង។
ស្របឱកាសនោះដែរ អ្នកម្តាយទាំង១៦រូបនៅខេត្តសុកត្រាំង បានទទួលកិត្តិនាមជាវីរមាតាវៀតណាម។ ជាពិសេស គណៈកម្មាធិការប្រជាជនខេត្ត ជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គលចំនួន៣៤ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តការងារ “តបស្នងសងគុណ”។
* ក្នុងថ្ងៃនេះដែរ អតីតប្រធានរដ្ឋ ត្រឿងតឹងសាង រួមជាមួយថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងអាជីវកម្មក្នុងខេត្ត ក៏បានជូនផ្ទះឧបការគុណ៦ខ្នងដល់គ្រួសារគោលនយោបាយលើភូមិសាស្រ្តស្រុកឡុងភូដែរ។ ផ្ទះមួយខ្នងៗតម្លៃពី៦០ដល់១០០លានដុង ក្នុងនោះ ទឹកប្រាក់៤០លានដុង បាន ឧបត្ថម្ភដោយអតីតប្រធានរដ្ឋ ត្រឿងតឹងសាង និងសមាគមអ្នករួមស្រុកកំណើតខេត្តសុកត្រាំងនៅក្រុងហូជីមិញ ក្រៅពីនោះ គឺគ្រួសារចូលរួមបន្ថែម៕
យ្វីអាញ់ -លីសៀ