ទូរទស្សន៍ CNN (សហរដ្ឋអាមេរិក) បានលើកឈ្មោះគោលដៅទេសចរណ៍ឈានមុខទាំង១៧ សម្រាប់ដំណើរឆ្លងកាត់បទពិសោធន៍អស្ចារ្យរបស់ទ្វីបអាស៊ី ក្នុងនោះ វៀតណាមមានភូមិសាស្រ្តចំនួន២ នោះគឺហាណូយ និងភូក្វឹក។ ទូរទស្សន៍ CNN វាយតម្លៃរដ្ឋធានីហាណូយ គឺជាមជ្ឈមណ្ឌលប្រវត្តិសាស្រ្ត វប្បធម៌ និងពោរពេញដោយឋាមពលគ្មានទីបំផុត។ ក្រោយពីដំណើរឆ្លងកាត់បទពិសោធន៍នៅរដ្ឋធានីហាណូយ ភ្ញៀវទេសចរក៏អាចធ្វើដំណើរទៅកាន់កោះភូក្វឹក ដែលមានផ្ទៃសមុទ្រពណ៌ខៀវ ខ្សាច់សក្បុស និងរស្មីពណ៌មាស។ កោះភូក្វឹក មានទីតាំងនៅខេត្តគៀងយ៉ាង ជាកន្លែងដែលមានឆ្នេរសមុទ្រល្អដាច់គេនៅអាស៊ីអាគ្នេយ៍។ នៅទីនេះ ថែមទាំងមានប្រព័ន្ធកន្រ្តកខ្សែកាប ឆ្លងកាត់សមុទ្រវែងបំផុតលើពិភពលោក៕
តាមប្រភព៖ CNN - ប្រែសម្រួល៖ ថាច់ធី
ឆ្នេរសមុទ្រកោះភូក្វឹក ត្រូវបានឲ្យតម្លៃល្អដាច់គេនៅអាស៊ីអាគ្នេយ៍។ រូបថត៖ Traveller.com.au
ទិដ្ឋភាពរដ្ឋធានីហាណូយ បានបញ្ចាំងលើទូរទស្សន៍ CNN។