យោងតាមប្រភពព័ត៌មាន MSN ទើបប្រកាសនូវតារាងជ្រោះទឹកដ៏ស្រស់ស្អាតបំផុតទាំង១៤កន្លែង ដែលទាក់ទាញភ្ញៀវទេសចរលើពិភពលោក។ ក្នុងនោះ មានជ្រោះទឹកចំនួន២របស់ប្រទេសវៀតណាម នោះគឺជ្រោះបាងហ្សុក និងជ្រោះដាមប្រ៊ី ៕
យោងតាម៖ MNS -ប្រែសម្រួល៖ លីសៀ
ជ្រោះបាងហ្សុក មានទីតាំងស្ថិតនៅខេត្តកាវបាំង ភាគឦសានប្រទេសវៀតណាម។ ពិសេស ជ្រោះនេះមានសោភណភាពដ៏ស្រស់ស្អាត មានថ្នាក់ៗប្រកបដោយភាពអស្ចារ្យ គ្របដណ្តបដោយម្លប់ឈើធំៗ និងភ្នំថ្មកំបោរព័ទ្ធជុំវិញ ហាក់បីដូចផ្ទាំងទស្សនីយភាពអណ្តែតត្រសែតកណ្តាលទ្រូងព្រៃ។ ម្យ៉ាងទៀត ភ្ញៀវទេសចរមកកម្សាន្តទីនេះ មិនត្រឹមតែបានគយគន់ទេសភាពដ៏ស្រស់ត្រកាលពីធម្មជាតិប៉ុណ្ណោះទេ ថែមទាំងបានលម្ហែកាយបណ្តែតអារម្មណ៍ដោយការចុះត្រាំខ្លួនក្នុងទឹកជ្រោះពណ៌ខៀវថ្លាឆ្វង់ ត្រជាក់ស្រួលទៀតផង។
ថិតនៅចន្លោះក្រុងហូជីមិញនិងបាវឡុក ហេតុនោះជ្រោះដាមប្រ៊ី គឺជាតំបន់រមណីយដ្ឋានដែលមិត្តគួរទៅទស្សនាកម្សាន្ត។ សព្វថ្ងៃ មានភ្ញៀវទេសចរនិងអ្នកស្រុក មកទស្សនាកម្សាន្តនៅទីនេះយ៉ាងច្រើនកុះករ។ លោកអ្នកពិតជាងាយស្រួលមកទីនេះណាស់ ពីព្រោះមានផ្លូវថ្នល់រាបស្មើនិងមានប្រព័ន្ធកន្រ្តកខ្សែកាបផង។ ជាពិសេស ជ្រោះនេះទឹកហូរខ្លាំងធ្លាក់ចុះបែកពពុះស គួរជាទីទាក់ទាញអារម្មណ៍លោកអ្នក។