24/06/2019 - 09:10

សម្ពោធ​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ត្រា​វិញ​

មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ត្រា​វិញ​ ទើប​ប្រា​រព្ធ​ពិ​ធី​​សម្ពោធ​និងបើក​ឲ្យ​ប្រើ​ប្រាស់​សា​លា​មធ្យម​សិក្សា​បាលី​-ខ្មែ​រ​។ អញ្ជើញ​ចូល​រួម​មាន​សម​មិត្ត​គឹម​ង៉ុក​ថាយ​ អ​នុ​លេ​ខា​គណៈ​​កម្មា​ធិ​ការ​បក្ស​ខេត្ត​ សម​មិត្ត​ឡេវ៉ាន់​ហាំង​ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ និង​តំណា​ង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ ​ផ្នែក​នា​នា​ ព្រម​ជា​មួយ​នឹង​សម​ណ​សិស្ស​និង​សិស្ស​របស់​សា​លា។​

ទិដ្ឋ​ភាព​ថ្នាក់​ដឹក​នាំ​កាត់​ខ្សែ​បូស​ម្ពោធ​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ត្រា​វិញ​។

គម្រោង​ក​សាង​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ ស​រុប​ថ​វិ​​កា​ជាង​៤៤​ពាន់លា​ន​ដុង​ ដោយ​ប្រ​ភព​ថ​វិ​ការ​បស់​ខេត្ត​។ សម​មិត្ត​ឡេ​វ៉ាន់​ហាំង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ គូស​បញ្ជាក់​៖ គម្រោង​សា​លា​មធ្យម​សិក្សា​បា​​លី​-ខ្មែរ​ មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ ឆ្លើយ​តប​តម្រូវ​ការ​មូល​ដ្ឋាន​សម្ភារៈ​បម្រើ​ការ​សិក្សា​ ប្រ​ជុំ​ជីវ​ភាព​របស់​សម​ណ​សិស្ស​និង​សិស្ស​ ជា​​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ខេត្ត​ រួម​ចំ​ណែក​អ​នុ​វត្ត​គ្រោង​ការ​អ​ភិ​វឌ្ឍ​ប្រ​ព័ន្ធ​សា​លា​រៀន​លើ​ភូមិ​សាស្រ្ត​ និង​លើក​កម្ពស់​គុណ​ភាព​អប់​រំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ។

ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ​ សា​លា​ក៏​បាន​ធ្វើ​ការ​បូក​ស​រុប​ ឆ្នាំ​សិក្សា​២០១៨​-២០១៩​។ តាម​ថេរ​ដី​កា​ព្រះ​ឧបជ្ឈាយ៍​ ថាច់​សុខ​សាន្ត​ នា​យក​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​៖ ឆ្នាំ​សិក្សា​កន្លង​ សា​លា​មាន​សម​ណសិស្ស​​និង​សិស្ស​ខ្មែរ​ស​រុប​១០៤​អង្គ​ និង​រូប​ មាន​ចំ​នួន​៣​ថ្នាក់​ គឺ​ថ្នាក់​ទី​១០, ​១១​, ១២​។ លទ្ធ​ផល​ឆ្នាំ​សិក្សា​២០១៨​-២០១៩​ មាន​សម​ណ​សិស្សនិ​ង​សិស្ស​ សម្រេច​និទ្ទេស​ពូ​កែ​២៥​អង្គ​និង​រូប​ និទ្ទេស​គ្រាន់​បើ​៧២​អង្គ​ និង​រូប​​និង​មធ្យម​៧​អង្គ​និង​រូប​៕     

      សើុងម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ