ជាង១០ឆ្នាំកន្លង លោកថាច់ភឿង ប្រធានក្រុមសហការត្បាញបន្ទោះនៅភូមិង៉ុកហោ ឃុំតាមង៉ាយ ស្រុកកូវកែ ខេត្តត្រាវិញ ជាស្ពានតភ្ជាប់ ជួយអ្នកមានវ័យចំណាស់រាប់សិបនាក់នៅភូមិភាគមានការងារធ្វើ ពេលលំហែពីការងារស្រែចម្ការ។ ទោះជាប្រាក់ចំណូលមិនខ្ពស់ រៀងរាល់ថ្ងៃ ពួកគាត់អាចរកបានប្រាក់ចំណូលពី៥០.០០០-៦០.០០០ដុង ឆ្លងតាមរយៈការត្បាញកម្រាលធ្វើពីកំប្លោកនិងកក់។
ស្រ្តីវ័យចំណាស់នៅភូមិង៉ុកហោ កំពុងត្បាញកម្រាលឲ្យក្រុមសហការត្បាញបន្ទោះ។
លោកហ្វិញវ៉ត្រឿងអាង អនុប្រធានសមាគមកសិករឃុំតាមង៉ាយ ឲ្យដឹង៖ ទម្រង់ត្បាញបន្ទោះរបស់លោកថាច់ភឿងពង្រីកបានប្រសិទ្ធភាព រួមចំណែកដោះស្រាយ ការងារធ្វើជូនពលករដែលមានអាយុជាង៥០ឆ្នាំនៅភូមិភាគ។ ពលករភាគច្រើនគឺជាជនរួមជាតិខ្មែរ។ ពីមុនពលករទាំងនេះគ្មានការងារធ្វើ ភាគច្រើនគឺនៅផ្ទះមើលថែកូនចៅ។ ឥឡូវមានការងារត្បាញបន្ទោះ រកបានប្រាក់ចំណូលសម្រាប់ចាយវាយក្នុងគ្រួសារ”។
ឆ្នាំ២០០៩ ដោយបានការឧបត្ថម្ភពីមជ្ឈមណ្ឌល បង្រៀនវិជ្ជាជីវៈស្រុកកូវកែ លោកថាច់ភឿង បានទៅកាន់មូលដ្ឋានផលិតនៅខេត្តវិញឡុង ដើម្បីចុះកិច្ចសន្យាទទួលផលិតផលសិប្បកម្មមកធ្វើយកថ្លៃឈ្នួល។ អស់រយៈកាលជិត១០ឆ្នាំ ក្រុមសហការត្បាញបន្ទោះភូមិង៉ុកហោ បានដោះស្រាយការងារធ្វើឲ្យពលករជិត១០០នាក់ ដែលជាអ្នកមានវ័យចំណាស់នៅឃុំតាមង៉ាយ។ ដោយឡែកចំនួនពលករទទួលផលិតផលយកទៅផ្ទះធ្វើស្រូបអត្រាជាង៨០%។
បងស្រីថាច់ធីសាផា នៅភូមិង៉ុកហោ ឲ្យដឹង៖ “ខ្ញុំចូលរួមក្រុមសហការបានប្រមាណ៣ខែមកនេះ។ ក្នុងមួយថ្ងៃធ្វើប្រមាណពី៤-៥ម៉ោង។ ទោះជាការងារទំនេរច្រើន សំខាន់គឺក្រងកម្រាលមូល (ទំហំវិជ្ឈមាត្រ៣៧សង់ទីម៉ែត្រ/ផ្ទាំង) ត្បាញដោយអម្បោះ វត្ថុធាតុដើមគឺសរសៃកក់ (មានទំហំវិជ្ឈមាត្រ០,៥សង់ទីម៉ែត្រ) ក៏អាចរកបានប្រាក់ចំណូលបាន៥០.០០០ដុងដែរ។ ថ្ងៃណាទំនេរ គឺធ្វើច្រើនជាងពេលគ្រួសារជាប់រវល់ការងារគឺ ឈប់វាសមស្របជាមួយនឹងពលករមានវ័យចំណាស់នៅភូមិភាគ “។
តាមប្រសាសន៍លោកថាច់ភឿង ដើម្បីពង្រីករបរនេះ ទាមទារខេត្ត ស្រុក និងគណៈ ផ្នែក អង្គការមហាជនគ្រប់លំដាប់ថ្នាក់ គប្បីគួបផ្សំនូវប្រភពទុនផ្គួបបញ្ចូលសម្រាប់ពលករ ដើម្បីមានលក្ខណសម្បត្តិវិនិយោគទៅក្នុងការផលិតរបស់គ្រួសារ ដូចជា៖ ចិញ្ចឹមសត្វ ដាំដុះ គួបផ្សំជាមួយនឹងទទួលផលិតផលសិប្បកម្ម មកធ្វើយកថ្លៃឈ្នួលជាដើម។ លោកថាច់ភឿង សង្ឃឹមថាភូមិភាគនិងផ្នែកនានា ដូចជាការិយាល័យសេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធ ការិយាល័យការងារ យុទ្ធជនពិការនិងសង្គមកិច្ចស្រុក បន្តការឧបត្ថម្ភក្រុមសហការផលិតខាងប្រភពទុន ដើម្បីជួយសមាជិកមានដើមទុន និងទិញវត្ថុធាតុដើមមកធ្វើ។ មានតែដូច្នេះ ទើបពលករធានាបានប្រាក់ចំណូលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ៕
សើុងម៉ាល័យ-វិមាន