កោះពេជ្រភូក្វឹក ខេត្តគៀងយ៉ាង បច្ចុប្បន្នជាកន្លែងទេសចរណ៍មួយកំពុងទាក់ទាញភ្ញៀវទេសចរច្រើនបំផុតក្នុងជើងទេសចរណ៍នៅតំបន់ភាគខាងលិចនិយាយដោយឡែក និងទូទាំងប្រទេសនិយាយរួម។ មធ្យមភាគជារៀងរាល់ថ្ងៃ ព្រលានយន្តហោះភូក្វឹកទទួលជើងហោះហើរក្នុងនិងក្រៅប្រទេសជាង៤០ជើង។ បច្ចុប្បន្ន មានក្រុមហ៊ុនកប៉ាល់ល្បឿនលឿនចំនួន៣ដំណើរការជាប្រចាំ ចេញដំណើរពីចំណតហាតៀង ចំណតរ៉ាច់យ៉ាទៅភូក្វឹកនិងត្រឡប់មកវិញ។ ចំពោះភ្ញៀវទេសចរធ្វើដំណើរដោយរថយន្ត នៅចំណតរថយន្តហាតៀងនិងភូក្វឹក មានសាឡាងដឹករថយន្តជាង៤៥កៅអីទៅកាន់កោះភូក្វឹក។ ក្រៅពីនោះ នៅមានគោលដៅថ្មីៗជាច្រើនដែលក្រុមហ៊ុន VinGroup SunGroup។ល។ បានបង្កើតឡើងភ្ញៀវទេសចរអាចនឹងជ្រើសជើងទេសចរណ៍តម្លៃសមល្មម ធានាភ្ញៀវទេសចរអាចនឹងទស្សនាភាពស្រស់ត្រកាលគ្រប់ជ្រុងជ្រោយនៃស្រុកកោះនេះ។
បទយកការណ៍ដោយរូបភាព៖ ហាថាញ់-មុនី
ទោះបីឋិតនៅកោះភូក្វឹករយៈពេលយូរឬឆាប់ក៏ដោយភ្ញៀវទេសចរគួរឆ្លៀតពេលឆៀងចូលទីតាំងពន្ធនាគារភូក្វឹក អុជធូបរំលឹកគុណ វីរយុទ្ធជនពលី ត្រូវខ្មាំងចាប់ឃុំ ឃាំងនៅទីនេះ។
កន្លែងទេសរចណ៍មួយមិនគួររំលងនោះគឺ វត្តត្រឹងក្វឹក។ ឈរនៅក្នុង បរិវេណវត្ត ភ្ញៀវទេសចរអាចសម្លឹងជុំវិញលំហសមុទ្រដ៏ធំល្វឹងល្វើយ។
ឆ្នេរសមុទ្រ ខ្សាច់សក្បុស ទឹកថ្លាឆ្វង់ជាកន្លែងទេសចរណ៍ទាក់ទាញអារម្មណ៍។
ចាកចេញពីឆ្នេរសមុទ្រស្រស់ត្រកាលភ្ញៀវទេសចរឆៀងចូលជ្រោះត្រាញ់ថតរូបអនុស្សាវរីយ៍។
សកម្មភាពមុជទឹកសមុទ្រគយគន់ផ្កាថ្ម ជាជម្រើសចម្បងរបស់ភ្ញៀវ ទេសចរពេលមកស្វែងយល់ពីភូក្វឹក។
មកដល់កោះភូក្វឹក ភ្ញៀវទេសចរមិនគួររំលងរសជាតិគ្រឿងសមុទ្រនៅស្ពានកំពង់ផែហាម
និញ។ គ្រឿងសមុទ្រស្រស់ៗចម្អិនជូនភ្ញៀវពិសាមុននឹងចាកចេញពីកោះភូក្វឹក។