17/06/2019 - 14:45

កម្មា​ភិ​បាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​​វិញ​ហាយ​ រៀន​សូត្រនិ​ង​ធ្វើ​តាម​គំ​រូ​អ៊ំ​ហូ

ក្រោយ​ពី​រយៈ​ពេល​អនុ​វត្ត​បទ​បញ្ជា​លេខ​០៥​-CT/TW របស់​ការិ​​យា​ល័យ​ន​យោ​បាយ​ (នី​តិ​កាល​ XII) ស្តី​ពី​ "ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ស​តិអា​រម្មណ៍​ សីល​ធម៌​ ឥ​រិ​យា​បថ​ហូ​ជី​មិញ​" ឃើញ​ថា​ កម្មា​ភិ​បាល​ យុទ្ធ​ជនប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ ទី​រួម​ខេត្ត​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង​ មាន​ការ​វិ​វឌ្ឍ​ជា​វិជ្ជ​មាន​ តាំង​ពី​ការ​យល់​ដឹង​រ​ហូត​ដល់​ទង្វើ។​ ស​មូ​ហ​ភាព​កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ តែង​លើក​កម្ពស់​ស្មារ​តីទ​ទួល​ខុស​ត្រូវ​ ខ្នះ​ខ្នែង​ជួយ​ប្រ​ជា​ជន​អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ពង្រឹង​ប្រ​ព័ន្ធ​ន​យោ​បាយ​នៅ​មូល​ដ្ឋាន​ និង​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​តំ​បន់​ស​មុទ្រ​របស់​ខេត្ត​។

កម្មា​ភិ​បាល​យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ ពិ​និត្យ​ជំ​ងឺ​ជូន​ប្រ​ជាជ​ន​។​

គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ តែង​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ អប់​រំ​ស​តិ​អា​រម្មណ៍​ន​យោ​បាយ​ដល់​បក្ខ​ជន​គ្រប់​រូប​ និង​បញ្ជ្រាប​ខ្លឹម​សារ​នៃ​បទ​បញ្ជា​លេខ ​០៥-​CT/TW ដល់​កម្មា​ភិ​បាល​ យុទ្ធ​ជន​ និង​ប្រ​ជា​ជន​គ្រប់​រូប​នៅ​តំ​បន់​ដែល​អង្គ​ភាព​ឈរ​ជើង​។ ទន្ទឹម​នឹងនោះ ផ្សព្វ​ផ្សាយ​ឲ្យ​កម្មា​ភិ​បាល យុទ្ធ​ជន​ចុះ​ឈ្មោះ​អនុ​វត្ត​នូវ​ប​ធាន​បទ​។​ ក្រោយ​​ពី​៣​ឆ្នាំ​អនុ​វត្ត​បទ​បញ្ជា​លេខ​០៥​-CT/TW កម្មា​ភិ​បាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ បាន​ចូល​រួម​ជា​កម្លាំង​ពល​កម្ម​ចំ​​នួន៥៨៣​ថ្ងៃ ​ជួយ​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។ សហ​ការ​ជា​មួយ​​ដំ​ណាក់​សុខា​ភិ​បាល​យោ​ធា​ប្រ​ជា​ជន​ ពិ​និត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​បាន​១០.២៥២​លើកនាក់​ សហ​ការ​នឹង​សប្បុ​រស​ជន​ពិ​និត្យ​ជំ​ងឺ​ផ្គត់​ផ្គង់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃដល់​មនុស្ស​ចាស់​ អ្នក​ក្រ​នៅ​តំ​បន់​​ព្រំ​ដែន​១.៤៥០​លើក​នាក់​។ ទន្ទឹម​នឹងនោះ​ ក​សាង​ទម្រង់​ជួយ​ប្រ​ជា​ជន​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ដូច​៖ ឧបត្ថម្ភ​ប្រ​ជា​ជន​១០​គ្រួ​​សារ បុល​ទុន​ចំនួន​ទឹក​ប្រាក់​១៥០​លាន​ដុង​ ឧបត្ថម្ភ​គោ​មេ​ដល់​គ្រួ​សារ​ក្រី​ក្រ​ ទម្រង់​ចិញ្ចឹម​ព​ពែ​ប្រ​មូល​ផ្តុំ​ និង​ការ​កាត់​សក់​ជូន​ប្រ​ជា​ជន​ជា​ដើម​។ ក្រៅ​ពី​នោះ​ កម្មា​ភិ​បាល​ យុទ្ធ​ជន​គ្រប់​​រូប​នៅ​ទាំង​ស្ម័គ្រ​ចិត្ត​ដក​ប្រាក់​ខែ​ខ្លះ​ដើម្បី​អនុ​វត្ត​ទម្រង់​ "ម​នោ​សញ្ចេត​នា​កង​ទ័ព​ប្រ​ជាជន​"។ អ​នុ​វត្ត​កម្ម​វិ​ធី​ "ជម្រុញ​ដំ​ណើរ​​ប្អូន​ៗ​ទៅ​កាន់​សា​លា"​ ប៉ុស្តិ៍​ការ​ពារព្រំ​ដែន​វិញ​ហាយ​ ទ​ទួល​គាំ​ពារ​សិស្ស​ក្រី​ក្រ​២នាក់​ ដោយ​ទឹក​ប្រាក់​១លាន​ដុង​ក្នុង​មួយ​ខែ​។ល។ អ៊ំ​ស្រី​លី​ធី​កាន់​ អា​យុ​៧០​ឆ្នាំ ​នៅ​ភូមិ​វិញ​ថាញ់​B ឃុំ​វិញ​ហាយ​ ឲ្យ​ដឹង​៖ "គ្រួ​សារ​ខ្ញុំ​ក្រ​​វ័យ​ក៏​ចាស់​ ព្រម​ទាំង​កូន​ម្នាក់​មាន​ជំ​ងឺ​ពី​កំ​ណើត​ទៀត​ ម្ល៉ោះ​ហើយ​ជីវ​ភាព​ជួប​លំ​បាក​ខ្លាំង​។ រៀង​រាល់​ខែ​ ដោយ​សារ​មាន​ក្មួយ​ៗ​កង​ទ័ព​ឧបត្ថម្ភ​អង្ករ​ លុយ​កាក់ និង​សម្លៀក​បំ​ពាក់​។ល។ ហេតុ​នោះ ខ្ញុំ​ធូរ​ស្រាល​បាន​​មួយ​ចំ​ណែក​ដែរ​ ខ្ញុំ​មាន​ក្តី​ត្រេក​អរ​យ៉ាង​ក្រៃ​លែង​។ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ម្តង​ៗ កង​ទ័ព​ការ​ពារ​ព្រំដែន​នៅ​ទាំង​មក​ដល់​ផ្ទះ​ជូន​អំ​ណោយ​ទៀត​ផង​។ ម​នោស​ញ្ចេត​នា​ដ៏​ល្អប្រ​ពៃ​របស់​ក្មួយ​ៗ ​កង​ទ័ព​ខ្ញុំ​មិន​អាច​បំភ្លេ​ច​បាន​ឡើយ​"។

វរ​សេនីយ៍​ទោ ត្រឿង​មិញ​ហុង​ ស្នង​ការ​ន​យោ​បាយ​ប៉ុស្តិ៍​ការ​​ពារ​ព្រំ​ដែន​វិញ​ហាយ​ ឲ្យ​ដឹង​៖ "អង្គ​ភាព​បាន​អនុ​វត្ត​យ៉ាង​មាន​​ប្រ​សិទ្ធ​ភាព​នូវ​បទបញ្ជា​លេខ​០៥-CT/TW របស់​កា​រិ​យា​ល័យ​​ន​យោ​បាយ​ ស្តី​ពី​ជំ​រុញ​ការរៀន​សូត្រ​ និង​ធ្វើ​តាម​ស​តិ​អា​រម្មណ៍ ​សីល​ធម៌​ ឥ​រិ​យា​បថ​ហូ​ជី​មិញ​ អង្គ​ភាព​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​មជ្ឈិម​៤ (នី​តិ​កាល XII) ​ស្តី​ពី​ក​សាង​រៀប​ចំ​អង្គ​ការ​បក្ស​ ទប់​ស្កាត់​ ច្រាន​ថយ​ភាព​ទន់​ខ្សោយ​អំ​ពី​​ន​យោ​បាយ​ ​ស​តិ​អា​រម្មណ៍​ សីល​ធម៌​ រ​បៀប​រស់​នៅ​ និង​រាល់​អា​កប្ប​កិ​រិ​យា​ "ការ​ប្រែ​ប្រួល​ដោយ​ខ្លួន​ឯង​" "ការ​ផ្លាស់​ប្តូរ​ដោយ​​ខ្លួន​ឯង​" ក្នុង​ផ្ទៃ​ក្នុង​។ អា​ស្រ័យ​ហេតុ​នោះ អង្គ​ភាព​​ បក្ខ​ភាគ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ បាន​សម្រេច​កិត្តិ​នាម​ ជា​អង្គ​ភាព​ ស្អាត​ស្អំ​ រឹង​មាំ​ជា​ច្រើន​ឆ្នាំបន្ត​បន្ទាប់​"៕

យ្វី​អាញ់-​វិមា​ន

 

ចែករំលែកអត្ថបទ