17/06/2019 - 14:45

ក្រ​សួង​អប់​រំ​ នឹង​វិ​ភាគ​លទ្ធ​ផល​ប្រ​ឡង​មធ្យម​សិក្សាចំ​ណេះ​ទូ​ទៅ​ មុន​នឹង​ប្រ​កាស​ជា​សា​ធារ​ណៈ

 ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល  នឹង​ធ្វើ​ការ​វិ​ភាគ​លទ្ធ​​ផល​នៃ​ការ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ វាយ​តម្លៃ​សន្ទ​ស្សន៍ ផ្នែក​ស្ថិតិ​លទ្ធ​ផល​នៃ​ការ​ប្រ​ឡង​របស់​គណៈ​កម្ម​ការ​ប្រ​ឡង​  សំ​ដៅ​ប្រ​ទះ​ឃើញ​និង​ម្ចាស់​ការ​មាន​វិ​ធាន​ការ​ដោះ​​ស្រាយ​នូវ​ចំ​ណុច​ខ្វះ​ខាត់​ ឬ​ក្លែង​បន្លំ​ក្នុង​ការ​ប្រ​ឡង​ (ប្រ​សិន​បើ​មាន​)។

 ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩​នេះ បេក្ខ​សិស្ស​នឹងដឹង​លទ្ធ​ផល​ប្រ​ឡង​យឺត​ជាង​៣​ថ្ងៃ​ ធៀប​នឹង​ឆ្នាំ​២០១៨។

លោក​ម៉ាយ​វ៉ាន់​ត្រិញ​ ប្រ​ធាន​នា​យក​ដ្ឋាន​គ្រប់​គ្រង​គុណ​ភាព​នៃ​ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ ឲ្យ​ដឹង​ ក្នុង​ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សាចំ​​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩ ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ នឹង​ធ្វើ​ការ​វិ​ភាគ​ លទ្ធ​ផល​នៃ​ការ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ វាយ​តម្លៃសន្ទ​ស្សន៍​ផ្នែក​ស្ថិតិ​លទ្ធ​ផល​នៃ​ការ​ប្រ​ឡងរបស់​គណៈ​កម្ម​ការ​ប្រ​ឡង​ទូ​ទាំង​ប្រ​ទេស​ ។ ការ​ងារ​នេះ​ គឺ​សំ​ដៅ​ប្រ​ទះ​ឃើញ​បាន​​ទាន់​ពេល​និង​ម្ចាស់​ការ​មាន​វិ​ធាន​ការ​ដោះ​ស្រាយ​នូវ​ចំ​ណុច​ខ្វះ​​ខាត់​ ឬ​មាន​ការ​ក្លែង​បន្លំ​ជា​ដើម​ (ប្រ​សិន​បើ​មាន​)។

 តាម​ប្រ​សាសន៍​លោក​ម៉ាយ​វ៉ាន់​ត្រិញ​  ការ​វិ​ភាគ​វាយ​តម្លៃ​​លទ្ធ​ផល​នៃការ​ប្រ​ឡង​ នឹង​ត្រូវ​បាន​ធ្វើ​មុន​ពេល​ប្រ​កាស​លទ្ធ​ផល​ប្រ​ឡង​។ ហេតុ​នេះ​ហើយ ការ​ប្រ​កាស​លទ្ធ​ផល​ប្រ​ឡង​​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩ នឹង​ត្រូវ​បាន​ធ្វើ​​យឺត​ជាង​៣​ថ្ងៃ​ ធៀប​នឹង​ឆ្នាំ​២០១៨។

 ជាក់​ស្ដែង រយៈ​ពេល​ប្រកាស​លទ្ធ​ផល​ប្រ​ឡង​ឆ្នាំ​២០១៩ គ្រោង​នឹង​ធ្វើនៅ​ថ្ងៃ​១៤​ ខែ​កក្ក​ដា​។ ឆ្នាំ​២០១៨ ក្រ​សួង​អប់​រំ​ និង​បណ្ដុះ​​បណ្ដាល​ ប្រ​កាស​លទ្ធ​ផល​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ នៅ​ថ្ងៃ​១១ ខែ​កក្ក​ដា​។

មុន​នោះ វិ​ធាន​ការ​បច្ចេក​ទេស​ជា​ច្រើន​ ត្រូវ​បាន​ក្រ​សួង​អប់​រំ​និង​បណ្ដុះបណ្ដាល​​ដាក់​ចេញ​ សំ​ដៅ​ទប់​ស្កាត់​ការ​ក្លែង​បន្លំ​ ក្នុង​ការ​ប្រ​ឡង​ ដូច​ជា៖ បង់​លេខ​សម្គាល់​អេ​ឡិច​ត្រូ​និច​ទៅ​លើ​​សន្លឹក​កិច្ច​ការ​ប្រ​ឡង​តេស្ត ​ប្រ​គល់​ឲ្យ​សា​លា​ម​ហា​វិ​ទ្យា​ល័យ​ឲ្យ​​ពិន្ទុ​ប្រ​ឡង​តេស្ដ​ អ​នុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ការ​ចាប់​ឆ្នោត​ដើម្បី​ឲ្យ​​ពិន្ទុ​ប្រ​ឡង​ បំ​ប្លែង​ទិន្ន​ន័យ​ជា​ដើម​។ ក្រ​សួង​អប់​រំនិង​បណ្ដុះ​បណ្ដាល​  ក៏​បាន​ស្នើ​ដល់​ភូមិ​ភាគ​ សា​លា​ម​ហា​វិ​ទ្យា​ល័យ​នានា​ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​ គប្បី​រឹត​បន្ដឹង​កត្តា​មនុស្ស​ ជ្រើស​រើស​​អ្នក​ដែលមាន​គុណ​សម្បត្តិ​ល្អ​ ដើម្បី​អ​នុ​វត្ត​ភារ​កិច្ច​ក្នុង​ការ​ប្រ​ឡង​ ជំ​រុញ​ការ​ងារ​អធិ​ការ​កិច្ច ​​ឃ្លាំ​មើល។​

វិ​ធាន​ការ​ទាំ​ង​នេះ ​ ​សំ​ដៅ​ធ្វើ​ឲ្យ​ស​ម័យ​ប្រ​ឡង​​មាន​សុ​វត្ថិ​ភាព​ ម៉ឺង​ម៉ាត់ ស​ម​ភាព​ ផ្ដល់​ទំ​នុក​ចិត្ត​ក្នុង​សង្គម​ ខណៈ​ពេល​ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨  បាន​ធ្វើ​ឲ្យ​​កក្រើក​ពេញ​ទូ​ទាំង​ប្រ​ទេស ចំ​ពោះ​ការ​ក្លែង​បន្លំ​ក្នុង​ការ​ប្រ​ឡង​ដែល​មិន​ធ្លាប់​កើត​មាន​ក្នុងប្រ​វត្តិ​សាស្ត្រ។​ ក្នុង​ស​ម័យ​ប្រ​ឡង​ឆ្នាំ​​កន្លង​ មាន​សន្លឹក​កិច្ច​ការ​ប្រ​ឡង​របស់​បេក្ខ​សិស្ស​២២២​នាក់​នៅ​ហា​យ៉ាង​ សើុងឡា ហ្វា​ប៊ិញ បាន​ជ្រៀតជ្រែក​ចូល​ដើម្បី​ថែម​ពិន្ទុ​ ឲ្យ​សិស្ស​ដោយ​មាន​ការ​សម​គំ​និត​របស់​កម្មា​ភិ​បាល​នៅ​តាម​មន្ទីរ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ និង​កម្លាំង​សន្តិ​សុខ​ភូមិ​ភាគ​។​ បញ្ហា​នេះ កំ​ពុង​បាន​ស្ថា​ប័ន​សើប​អង្កេត​របស់​ក្រ​សួង​នគរ​បាល​ បន្ត​ការ​ធ្វើ​ឲ្យ​ច្បាស់​៕

          ផាម​ម៉ាយ​ (Vietnam+) - ប្រែ​សម្រួល​៖ ពេជ្រ​សឿន

 

ចែករំលែកអត្ថបទ