មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

26/04/2019 - 10:45

ប៊ិញភូ ខិតខំកសាងភូមិវប្បធម៌ជនបទថ្មី

ឃុំប៊ិញភូ ស្រុកកាងឡុង ខេត្តត្រាវិញ មានភូមិចំនួន១២ មានជនរួមជាតិខ្មែររស់នៅជិត ៣០%។ ជីវភាពរបស់ប្រជាជនសំខាន់គឺប្រកបរបរកសិកម្ម។ ហេតុនោះ បក្ខភាគឃុំប៊ិញភូ បានកំណត់ច្បាស់៖ ការកសាងជនបទថ្មីគឺជាចលនាធំ មានអត្ថន័យសំខាន់ក្នុងការអនុវត្ត ភារកិច្ចនយោបាយ រួមចំណែកលើកស្ទួយជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជន។

ទិដ្ឋភាពតាមដងផ្លូវនៃភូមិវប្បធម៌ជនបទថ្មីភូហឹង១។

សមមិត្តង្វៀនវ៉ាន់ហ្វា អនុលេខាគណៈកម្មាធិការបក្សឃុំប៊ិញភូ ឲ្យដឹង៖ “ឆ្នាំ ២០១៩ បក្ខភាគឃុំបានដាក់ចេញភាគកម្រិតចំនួន៤៦ដើម្បីអនុវត្តសេចក្តីសម្រេច ក្នុងនោះ ផ្ដុំកម្លាំងអនុវត្តភាគកម្រិតទាក់ទិននឹងការកសាងជន បទថ្មី។ យោងតាមនោះ ចំពោះលក្ខឋានឃុំជនបទថ្មីកសាងសម្រេចពី១៣ដល់១៥ បង្កើនចំនួន គ្រួសារវប្បធម៌ជនបទថ្មីសម្រេច៧០% និងភូមិ “វប្បធម៌ជនបទថ្មី” សម្រេចពី៣ដល់៥ភូមិ។ ព្រម ជាមួយនោះ បង្កើនគុណភាពភូមិចំនួន២ដែលសម្រេច”ភូមិវប្បធម៌ជនបទថ្មី” គឺភូហឹង១ និង ភូឌឹក១។  ដើម្បីការងារកសាងជនបទថ្មីមានភាព ស៊ីជម្រៅ ឃុំតែងរៀបចំឲ្យរឹងមាំ អង្គការគណៈចង្អុលការថ្នាក់ឃុំជំរុញការងារសង្គមូបនីយកម្មកៀរគររាល់ប្រភពធនធានសង្គមអភិវឌ្ឍកសិកម្ម ជនបទនិងកសាងជនបទថ្មី។

អនុវត្តការចលនាកសាងជនបទថ្មី លើកកម្ពស់ ជីវភាពប្រជាជន រដ្ឋអំណាចភូមិភូហឹង២ រក្សា រាល់ទម្រង់អភិវឌ្ឍសេដ្ឋកិច្ច ជួយគ្នាចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព បង្កើតរាល់ទម្រង់ ក្រុមសហការ រួមចំណែកដោះស្រាយការងារធ្វើនៅនឹងកន្លែងជូនពលករទំនេរនៅភូមិភាគ បង្កើន ប្រាក់ចំណូលលំនឹងជីវភាព។ ជាមួយនឹងភូមិ ភាគដែលមានប្រៀបខ្លាំង គឺផលិតស្រូវ-ដំណាំ និងដំណាំឈើហូបផ្លែ ភូមិភូហឹង២ បានចលនាប្រជាជនផ្លាស់ប្តូរផ្ទៃដីផលិតស្រូវមិនសូវបានផល ចំនួន៨៥/១៨៨ហិកតា មកដាំដំណាំរួមផ្សំនិងដំណាំឈើហូបផ្លែវិញ។  ភូមិមានគ្រួសារប្រជាជនចំនួន២៣៥ (គ្រួសារជន ជាតិខ្មែរស្រូបអត្រាជាង១០%) ហើយមានគ្រួសារក្រីក្រត្រឹមតែ៩គ្រួសារប៉ុណ្ណោះ។ បើប្រៀប នឹងពីមុននេះ ជីវភាពរបស់មាមីងនៅភូហឹង២ មានការលូតលាស់គួរឲ្យកត់សម្គាល់ ចំណូល គិតមធ្យមភាគលើមនុស្សម្នាក់ៗ មកទល់សព្វថ្ងៃ សម្រេច៤២លានដុង/នាក់/ឆ្នាំ។

លោកង្វៀនវ៉ាន់អ៊ុកអែម លេខាសាខាបក្ស ភូមិភូហឹង២ រីករាយឲ្យដឹង៖ “ការអនុវត្តចលនា កសាងភូមិ” វប្បធម៌ - ជនបទថ្មី គណៈបំពេញការងាររណសិរ្សនិងគ្រប់អង្គការមហាជនភូមិ បាន ផ្សព្វផ្សាយជូនដល់ប្រជាជននូវបទដ្ឋាននៃការ កសាងគ្រួសារវប្បធម៌ជនបទថ្មីចំនួន៨លទ្ធផល២៣៤/២៣៥សម្រេចបទដ្ឋាន។ ចលនាគ្រប់គ្រួសារដាំផ្កាធ្វើជារបងបៃតង និងបរិច្ចាគដីដើម្បី ពង្រីកផ្លូវ។ល។ ភូមិភាគកំពុងចលនាគ្រួសារដែល មានលក្ខណសម្បត្តិជួសជុលផ្ទះ និងចលនារាល់ ប្រភពកម្លាំងសង្គម ឧបត្ថម្ភសង់ផ្ទះជូនគ្រួសារដែលជួបលំបាកខាងលំនៅឋាន។ ខិតខំក្នុង ២០១៩ ភូមិភូហឹង២សម្រេចភូមិ “វប្បធម៌ជន បទថ្មី”។

ឆ្នាំ២០១៨ អនុវត្តកម្មវិធីទិសដៅជាតិស្ដីពី កសាងជនបទថ្មី ឃុំប៊ិញភូ បានរៀបចំផ្សព្វ ផ្សាយ ចលនាកសាងភូមិវប្បធម៌-ជនបទថ្មី រួមមានប្រជាជន២.០៦៤/៣.៤៣១គ្រួសារសម្រេចបទដ្ឋានគ្រួសារជនបទថ្មីចំនួន៨ (សម្រេច១០១% បើប្រៀបជាមួយសេចក្តីសម្រេច) ក្នុងនោះ មាន បក្ខជន៤១៦នាក់ (ស្រូបអត្រា៩៣,១%បើប្រៀបជាមួយនឹងចំនួនបក្ខជនសរុប)។ ឃុំសម្រេច ១០ /១៩ លក្ខឋានឃុំវប្បធម៌-ជនបទថ្មី (សម្រេច ១០០%សេចក្តីសម្រេច)។ ទទួលស្គាល់ភូមិវប្ប ធម៌ជនបទថ្មី១ (ភូមិភូហឹង១) សម្រេច១០០% ភាគកម្រិត សេចក្តីសម្រេចបានដាក់ចេញ៕

                             សុើងម៉ាល័យ - ថាច់ធី

ចែករំលែកអត្ថបទ