24/04/2019 - 11:12

ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ឃុំ​ថាញ់​ភូ

​ឆ្នាំ​២០១៨​ ឃុំ​ថាញ់ភូ ស្រុក​មី​ស្វៀង​ ត្រូវ​បាន​ខេត្តសុក​ត្រាំង​ដក​ចេញ​ពី​ឃុំ​ចំ​ណុច​ក្តៅ​ ស្មុគ​ស្មាញ​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។ នេះ​គឺ​ជា​លទ្ធ​ផល​នៃ​ការ​ប្រឹង​ប្រែង​របស់​ទូ​ទាំង​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្នុង​ការ​​បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​។

នគរ​បាល​ឃុំ​ថាញ់​ភូ​ តែង​ចុះ​ទៅ​តាម​ផ្ទះ​ប្រ​ជា​ជន​ ដើម្បី​ក្តាប់​ស្ថានភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។

កាល​ពី​មុន​នេះ​ ឃុំ​ថាញ់​ភូ​ គឺ​ជា​ឃុំ​ចំ​ណុច​ក្តៅ​ ស្មុគស្មាញ​អំ​ពី​ស្ថាន​ភាព​សន្តិ​សុខ​ន​យោ​បាយ​ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​។ ដោយ​សារភូមិ​សាស្រ្ត​ធំ​ទូ​លាយ​ ស្ថិត​នៅ​បណ្តោយ​តាម​ផ្លូវ​ជាតិ​១​A ​គឺ​ជា​ឱ​កាស​សម្រាប់​មុខ​សញ្ញា​​ឆក់​ប្លន់​ ចែក​ចាយ​គ្រឿង​ញៀន​ លេង​ល្បែង​ស៊ី​សង​ ជល់​​មាន់​។ល។ ​ចំ​ពោះ​មុខ​ស្ថាន​ភាព​នោះ​ នគរបាល​ឃុំ​ថាញ់​ភូ​ បាន​ធ្វើ​សេ​នា​ធិ​កា​រ​ ក​សាង​ផែន​ការ​និង​គ្រោង​ការ​ជា​ច្រើន​ កំ​ណត់​ត្រា​មុខ​សញ្ញា​លើ​ភូមិ​សាស្រ្ត​ រួច​បញ្ជូន​ទៅ​ឲ្យ​អង្គ​ការ​​ម​ហា​ជន​ ធ្វើ​ការ​បញ្ចុះ​បញ្ចូល​អប់​រំ​។ ទន្ទឹម​នឹង​នោះ ​អង្គ​ភាព​ក៏​បាន​ក​សាង​និង​ពង្រីក​យ៉ាង​មាន​ប្រសិទ្ធ​ភាព​នូវ​ទម្រង់​ចំ​នួន​៣​ដូច​៖ ទម្រង់​ "ឧគ្ឃោ​សនា​សព្ទសន្តិ​សុខ​និង​ប្រ​​អប់​ចង្កឹះ​សោ ​សន្តិ​សុខ​សណ្តាប់​ធ្នាប់" “កា​ម៉េ​រ៉ា​សន្តិ​សុខ​” និង​“បង្ការ​បង្ក្រាប​​ឧក្រិដ្ឋ​កម្ម​”។

ក្នុង​ចំ​ណោម​ទី​តាំង​ចំ​ណុច​ក្តៅទាំង​នោះ អាច​និយា​យ​បាន​​ថា​ទម្រង់​ “បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​” នៅ​ភូមិ​សុខ​បឹង​ ជា​ភូមិ​មាន​​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៩៦%​ ហើយ​ជា​ភូមិ​ចំ​ណុច​ក្តៅ​ខាង​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​បាប​គ្រោះ​សង្គម​។ ក្រោយ​​ពី​រយៈពេល​១​ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ ឃើញ​ថា​គ្រួសា​រ​ប្រ​ជា​ជន​​១០០​% បាន​ចុះ​ឈ្មោះ​ចូល​រួម​គ្រួសារ​មិន​ប្រ​ព្រឹត្ត​ល្មើស​​ច្បាប់​។ លោក​គឹម​ង៉ុក​ហ្វាង​ ប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​សុខ​បឹង​ ឲ្យ​ដឹង​៖ “កាល​ពី​មុន​នេះ ​ភូមិ​សុខ​បឹង​ គឺ​ជា​ភូមិ​សាស្រ្ត​ស្មុគ​ស្មាញ​បំផុត​ក្នុង​ចំ​ណោម​ភូមិ​ទាំង​១៤​ក្នុង​ឃុំ។​ ចាប់​ពី​អនុ​វត្ត​ទម្រង់​ “បង្ការ​ បង្ក្រាប​ឧក្រិដ្ឋ​កម្ម​” កង​កម្លាំង​នគរ​បាល​បានសហ​ការ​ជា​មួយ​​អង្គ​ការ​មហា​ជន​ផ្សព្វ​ផ្សាយ​; បង្កើន​ការ​ដើរ​ល្បាតបង្ក្រាប​ឧក្រិដ្ឋ​​កម្ម និង​មា​មីង​ចុះ​កិច្ច​សន្យា​មិន​ឲ្យ​សមា​ជិក​ក្នុង​គ្រួ​សារប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ ម្ចាស់​ការ​បរិ​ហា​រឧក្រិដ្ឋ​កម្ម​ ម្ល៉ោះ​ហើយ​ស្ថាន​ភាព​សន្តិ​សុខសណ្តាប់​ធ្នាប់​បាន​ស្ថិរ​ភាព​” លោក​កាវ​ដូ​រ៉ា​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​​នៅ​ភូមិ​សុខ​បឹង​ ឲ្យ​ដឹង​៖ “ដោយ​សារ​កង​កម្លាំង​​នគរ​បាល​ស​ហ​ការ​ជា​មួយ​អ្នក​មាន​ប្រ​ជាប្រិយ​ភាព​ ព្រះ​ចៅ​អធិ​​ការ​វត្ត​ បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ ការ​ងារ​បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​​កម្ម​នៅ​រៀង​រាល់​ថ្ងៃ​សីល​ បាន​ជា​មា​មីង​ខ្មែរ​យល់​ដឹង​ច្បាប់​។​ ផ្តើម​ពី​នោះ ម្ចាស់ការ​ទូន្មាន​កូន​ចៅ​ចៀស​វាង​ពី​បាប​គ្រោះ​​សង្គម ហ៊ាន​ប​រិ​ហារ​ឧក្រិដ្ឋ​ក​ម្ម​ផង​។ បច្ចុប្បន្ន​ ភូមិ​សុខ​បឹង​បាន​​សុខ​សាន្ត​ មាមី​ង​ស្ងប់​ចិត្ត​ពល​កម្ម​ផ​លិត​ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​​គ្រួ​សារ​”។​

រយៈ​ពេល​កន្លង​ ដើម្បី​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​ចូល​រួម​បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​កាន់​តែ​ស៊ី​ជម្រៅ​ជាង​ទៀត​ នគរ​បាល​​ឃុំ​ក៏​បាន​សហ​ការ​ជា​មួយ​អង្គ​ការ​ម​ហា​ជន​នា​នា​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ ចល​នាប្រ​ជា​ជន​ចុះ​កិច្ច​សន្យា​ “គ្រួ​សារ​ចូល​រួម​បង្ការ​ បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ និង​បាប​គ្រោះ​សង្គម​”; ផ្សព្វ​ផ្សាយ​តាម​រយៈ​​ឧគ្ឃោស​នា​សព្ទ​ ឬ​ក៏​ឧគ្ឃោស​នាសព្ទ​ចល័ត​ពី​គោល​ការណ៍​និង​​អត្ថ​ន័យ​នៃ​ការ​ងារ​ប្រែ​ផ្លាស់​ភូមិ​សាស្រ្ត បែប​បទ​ល្បិច​​កល​ធ្វើ​ស​កម្ម​ភាព​របស់​ឧក្រិដ្ឋ​ជន​ ឲ្យ​បុល​លុយ​យក​ការ​ប្រាក់​ខ្ពស់​ ផល​ប៉ះ​ពាល់​របស់​គ្រឿង​ញៀន​ និង​បាប​គ្រោះ​សង្គ​ម​។ល។ វរសេ​នីយ៍​ឯក​ ឡេ​ផាក​តឹង​ដាក​ ប្រ​ធាន​នគរ​បាលឃុំ​ថាញ់​ភូ ​ឲ្យ​ដឹង​៖ “ដោយ​ទ​ទួល​បាន​ការ​ជូន​ដំ​ណឹង​ពី​ប្រ​ជា​ជន​ អង្គ​ភាព​ក៏​បាន​​នាំ​មុខ​សញ្ញា​សេពគ្រឿង​ញៀន​១​៨​នាក់​ ទៅ​ផ្តាច់​ញៀន​ បង្ក្រាប​​ទាំង​ស្រុង​ក្រុម​ផឹក​ស៊ី​ បង្ក​អុក​ឡុក​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​បង្ក្រាប​ទី​តាំង​ជល់​មាន់​ លេង​ល្បែង​ស៊ី​សង​។ល។ លទ្ធ​ផល​ឃើញ​ថា​ ស្មារ​តី​ភ្ញាក់​រ​លឹក​របស់​ប្រជា​ជន​ក្នុង​ការ​ប​រិ​ហា​រឧក្រិដ្ឋ​កម្ម​ ត្រូវ​បាន​កើន​ឡើង​ អនុ​វត្ត​ល្អ​ច្បាប់​រដ្ឋ​ ពិ​សេស​គឺ​មា​មីង​ខ្មែរ​។ ម្យ៉ាង​ទៀត​ មា​មីង​តែង​ម្ចាស់​ការ​សហ​ការ​ជា​មួយ​អង្គ​ភាព​​ផ្ដល់​ព័ត៌​មាន​ ពី​ស​កម្ម​ភាព​របស់​ឧក្រិដ្ឋ​ជន​ រួម​ចំ​ណែក​ការ​ពារ​សន្តិ​សុខ​​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។ អាច​បញ្ជាក់​បាន​ថា​ ជ័យ​ជម្នះ​នៃ​ភារ​កិច្ច​ប្រែ​ផ្លាស់​ភូមិ​សាស្រ្ត​ឃុំ​ថាញ់​ភូ ​ក្នុង​ឆ្នាំ​២០១៨ គឺ​អា ស្រ័យ​ការ​កៀរ​គរ​បាន​កម្លាំងទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ ការ​គាំ​​ទ្រ​របស់​ប្រជា​ជន​ក្នុង​ការ​បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ កម្ចាត់​រាល់​​បាប​គ្រោះស​ង្គម​​ជា​ដើម​”៕​

យ្វី​អាញ់​ -លី​សៀ

ចែករំលែកអត្ថបទ