តាមប្រសាសន៍លោកង្វៀនយ្វីខា ប្រធានការិយាល័យគ្រប់គ្រងនិងត្រួតពិនិត្យគុណភាព (ក្រសួងអប់រំនិងបណ្តុះបណ្តាល)៖ តាមការគ្រោងទុក នៅថ្ងៃ២៦ ខែមិថុនា បេក្ខសិស្សនឹងប្រមូលផ្តុំដើម្បីចុះឈ្មោះប្រឡង និងស្តាប់លក្ខន្តិកៈ កាលបរិច្ឆេទប្រឡង ក៏ដូចជាធ្វើបែបបទចុះឈ្មោះប្រឡង ធ្វើការកែតម្រូវព័ត៌មានផ្ទាល់ខ្លួន។ សម័យប្រឡងវិទ្យាល័យជាតិឆ្នាំ២០១៩ នឹងចាត់តាំងនៅថ្ងៃ២៥ និង២៦ខែមិថុនា រីឯថ្ងៃ២៧ខែមិថុនា គឺពេលបម្រុង ប្រសិនបើមានបញ្ហាណាមួយកើតមានឡើងនឹងប្រឡងថ្ងៃនេះ។ ពេលវេលាជម្រើសសិស្សរបស់មហាវិទ្យាល័យ ឬអនុមហាវិទ្យាល័យ ប្រព្រឹត្តឡើងចាប់ពីចុងខែកក្កដា រហូតដល់ដំណាច់ខែ១២ ដូចជារៀងរាល់ឆ្នាំ។
![ដំណឹងអំពីសម័យប្រឡងវិទ្យាល័យជាតិឆ្នាំ២០១៩](https://baocantho.com.vn/image/fckeditor/upload/2019/20190311/images/khmer/61.jpg)
បេក្ខជនកឹងធើ ប្រឡងវិទ្យាល័យជាតិឆ្នាំ២០១៨។
ក្រសួងអប់រំនិងបណ្តុះបណ្តាល ឲ្យដឹង៖ វិញ្ញាសាប្រឡងកម្រិតវិទ្យាល័យជាតិ ឆ្នាំ២០១៩ នឹងមានខ្លឹមសារស្ថិតក្នុងកម្មវិធីសិក្សា កម្រិតវិទ្យាល័យ សំខាន់គឺថ្នាក់១២ ធានាកម្រិតមូលដ្ឋានដើម្បីពិនិត្យទទួលស្គាល់បញ្ចប់កម្រិតវិទ្យាល័យនិងមានកម្រិតបែងចែកសមស្របដើម្បីមូលដ្ឋានអប់រំមហាវិទ្យាល័យ អប់រំវិជ្ជាជីវៈនានាធ្វើជាមូលដ្ឋានជម្រើសសិស្ស។
ផ្នែកអនុរក្ស ក្រសួងអប់រំនិងបណ្តុះបណ្តាលចាត់កម្មាភិបាល គ្រូបង្រៀនមហាវិទ្យាល័យវិទ្យាស្ថាន អនុមហាវិទ្យាល័យដែលមានផ្នែកបណ្តុះបណ្តាលគ្រូបង្រៀន ចុះមកបណ្តុំប្រឡងតាមខេត្ត ក្រុង ដើម្បីសហការរៀបចំការប្រឡង។ តាមគោលការណ៍ គឺសាលាមហាវិទ្យាល័យ អនុមហាវិទ្យាល័យ មិនអាចចូលរួម សហការរៀបចំការប្រឡងនៅភូមិភាគរបស់ខ្លួនបានឡើយ។
ក្រសួងអប់រំនិងបណ្តុះបណ្តាល ចង្អុលការដោយផ្ទាល់ក្នុងការកែវិញ្ញាសាសំណួរចម្លើយជ្រើសរើសធ្វើតេស្ត ប្រគល់ភារកិច្ចដល់សាលាមហាវិទ្យាល័យនានាទទួលបន្ទុក ដាក់កាំមេរ៉ាឃ្លាំមើលបន្ទប់កែវិញ្ញាសាទាំង២៤ម៉ោង។ ផ្នែកទន់កែវិញ្ញាសា ត្រូវបានកែប្រែបង្កើនកម្រិត ធ្វើឲ្យសុក្រឹតតាមទិសដៅបង្កើនភាពសម្ងាត់ និងមុខងារត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការធ្វើអន្តរាគមន៍ដោយគ្មានការអនុញ្ញាត។ ទន្ទឹមនឹងនោះ បង្កើនអធិការកិច្ចត្រួតពិនិត្យ ឃ្លាំមើលរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល និងសាលាមហាវិទ្យាល័យ អនុមហាវិទ្យាល័យនានា ចំពោះការកែវិញ្ញាសាប្រឡងតាមបែបសរសេរ (វិញ្ញាសានិរុត្តិសាស្រ្ត) អាស្រ័យមន្ទីរអប់រំ និងបណ្តុះបណ្តាលទទួលបន្ទុក៕
យោង៖ ក្រសួងអប់រំនិងបណ្តុះបណ្តាល ប្រែសម្រួល៖ វិមាន