មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/02/2019 - 08:11

ក​សិ​ករ​ខ្មែរ​ធ្វើ​មាន​ផ្តើម​ពី​ទម្រង់​សុាំនឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​

 ផ្តើម​ពី​នោះ មាន​ក​សិ​ករ​ខ្មែរ​ជា​ច្រើន​បាន​រិះ​រក​វិ​ធី​ថ្មី​ គឺ​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ទៅ​ក្នុង​ការ​បង្ក​បង្កើន​ផល​ក្នុង​លក្ខណៈ​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ ហើយ​បាន​នាំ​មកប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។

ក​សិ​ករ​ថាច់​សុ​វណ្ណ ​(ឈរ​ខាង​ស្តាំ)​ កំ​ពុងដោះ​ដូរ​ជា​មួយ​នឹង​ប្រ​ធាន​ក្រុម​សហ​ករណ៍​

ក​សិ​កម្ម​ឡុង​ហ៊ីប​។

ក្នុង​ការ​ផលិ​ត​ស្រូវ​ ការ​ជ្រាប​ចូល​ទឹក​ប្រៃ​ និង​កង្វះ​ទឹក​ស្រោច​ស្រព​ គឺ​ជាបញ្ហា​ចោទ​​មួយ​ដ៏​លំ​បាក​ចំ​ពោះ​ក​សិ​ករ​នៅ​តំ​បន់​ឆ្នេរ​ស​មុទ្រ​ ព្រែក​ទន្លេ​។ល។​ ស្រូវ​រ​ដូវ​សម្រក​ឆ្នាំ​២០១៨​ ក​សិ​ករ​ ថាច់​ថាញ់​ស៊ី​ (នៅ​ភូមិ​ I ឃុំ​ផុងភូ​ ស្រុក​កូវ​កែ)​ ចូល​រួម​អនុ​វត្ត​ទម្រង់​ប្រើ​ប្រាស់​ជី​រ​ឈ្លាស​វៃ អា​ស្រ័យក្រុម​ហ៊ុន​ភាគ​ហ៊ុន​ Rynan​ Smart​ Fertilizers ផ្សព្វ​ផ្សាយ​។ តាម​រយៈ​នោះ បែប​បទ​​ផ​លិត​នៅ​ពេល​សាប​ព្រោះ​ ត្រូវ​បាន​អនុ​វត្ត​ក្នុង​១​លើក៖​ ស្ទូង​គួប​ផ្សំ​បាច់​ជី​រ​ និង​បាញ់​ថ្នាំ​។

តាម​ប្រ​សាសន៍​ក​សិ​ករ​ថាច់​ថាញ់​ស៊ី​ ឲ្យ​ដឹង​៖ “ពេល​អ​នុ​វត្ត​ទម្រង់​ដូចពោល​ខាង​លើ​ គ្រួ​សារ​ខ្ញុំ​ ប្រិត​សំ​ចៃ​កម្លាំង​ពល​កម្ម​បាន​៨០​% ប្រៀប​នឹងវិ​ធី​ផ​លិត​តាម​បែប​បុ​រាណ​ ចាប់​ពី​ពេល​សាប​ព្រោះ​ រ​ហូត​ដល់​ស្រូវ​ទុំ​ គឺបាញ់​ថ្នាំ​បាច់​ជីរ​ពី​៧-​៨លើក​ ក្នុង​ពេល​នោះ​ ចំ​ពោះ​ទម្រង់​ដូច​ពោល​ខាងលើ ​ក​សិ​ករ​ចំ​ណាយ​ពេល​ទៅ​រ​វាំង​ស្រែ​ប្រ​មាណ​២-៣​ លើក​ ដើម្បី​បាញ់​ថ្នាំ​បង្ការ​ក្រា​ភ្លើង​ និង​ពីង​ពាង​។ ចំ​ណែក​ស្រូវ​ក្នុង​ទម្រង់​នឹង​មាន​លទ្ធភាព​ធន់​នឹង​ទឹក​ប្រៃ​ (ពូជ​ស្រូវ​ដាយ​ថើម​៨​) ក្រោម​ពី​៣​%និង​ពូជ​ស្រូវ​មានលទ្ធ​ភាព​ធន់​នឹង​ភាព​រាំង​ស្ងួត​ពី​១៥ -២០ថ្ងៃ ​បើ​សិន​ជា​រង​ការ​ជ្រាប​ចូលទឹក​ប្រៃ​ គ្មាន​ទឹក​ដើម្បី​ស្រោច​ស្រព​។ល។ នៅ​រ​ដូវ​នេះ គ្រួ​សារ​ខ្ញុំ​ផ​លិតស្រូវ​ដោយ​ផ្ទៃ​ដី​១​ហិក​តា ​បន្ទាប់​ពី​គិត​ចំ​ណូល​ចំ​ណាយ​រួច​ នៅចំ​ណេញ​​ជាង​២៥​លាន​ដុង​/ហិក​តា”​។

ចិញ្ចឹម​ជល​ផល​តាម​ទិស​ដៅ​ប្រ​ពល​វប្ប​កម្ម​ ឬ​ក៏អតិ​ប្រ​ពល​វប្ប​កម្ម ទាម​ទារត្រូវ​តែ​មាន​ដើម​​ទុន​ធំ​និង​ធា​នា​លក្ខណៈ​ហេ​ដ្ឋា​រចនាសម្ព័ន្ធតំ​បន់​ផ​លិត​កម្ម​សម​ស្រប​ បើ​បាន​ដូច្នោះ​ទើប​នាំ​មក​​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ចជូន​ប្រ​ជា​ជន​។ ថ្វី​បើ​ដូច្នោះ ចំ​ពោះ​តំ​បន់​ចិញ្ចឹ​ម​ជល​ផល​នៅ​ឃុំ​ដូង​ស្វឹង ស្រុក​​យ្វៀង​​ហាយ ទ​ទួល​រង​ហា​និ​ភ័យ​ច្រើន​ ទន្ទឹម​នឹ​ងនោះ​ ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ (ធា​រា​សាស្រ្ត ​ទំ​នប់​ អគ្គិ​ស​នី​ ផ្លូវ​គម​នា​គមន៍​) ពុំ​ទាន់​បាន​វិ​និយោគ​សម្រេច​រួច​រាល់​នៅ​ឡើយ​។ ដើម្បី​ប្រើ​ប្រាស់​ប្រ​កប​ដោយ​ប្រ​សិទ្ធភាព​អំ​ពី​សក្តា​នុ​ពល​ដី​ផ​លិត​ចំ​ពោះ​ស្ថាន​ភាព​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ក​សិ​ករ​ថាច់​សុ​វណ្ណ​ (នៅ​ភូមិ​ឡោស​យ​ ឃុំដូង​ស្វឹង​ ស្រុក​យ្វៀង​ហាយ​) ឲ្យ​ដឹង​៖ ”គ្រួ​សារ​​ខ្ញុំ​មាន​ផ្ទៃ​ដី​ស្រះ​ប្រ​មាណ​០,៦៥​ហិក​តា បន្ទាប់​ពីចិញ្ចឹម​បង្គា​នាគ​លែង​មាន​ប្រ​សិទ្ធ​ភាព​ ចាប់​ពី​ឆ្នាំ​ ២០០៥ គ្រួ​សារ​ខ្ញុំ​បង្វែរមក​ចិញ្ចឹម​បង្កង​សាវ​ទាវ​គួប​ផ្សំ​នឹង​ក្តាម​ស​មុទ្រ​ និង​ចាប់​ពី​ឆ្នាំ​២០១០រ​ហូត​​មក​ទល់ប​ច្ចុប្បន្ន គ្រួ​សារ​ចិញ្ចឹម​ជល​ផល​គួប​ផ្សំ​និង​ធ្វើ​ស្រែ​១​រ​ដូវ/ឆ្នាំ(​នៅ​រ​ដូវ​វស្សា)​។

បាន​ដឹង​ ឆ្នាំ​២០១៨ គ្រួ​សារ​បង​ថាច់​សុ​វណ្ណ​ លែង​បង្កង​សាវ​ទាវ​ និង​ក្តាមស​មុទ្រ​ចំ​នួន​៣០.០០០​ក្បាល បន្ទាប់​ពី​ចិញ្ចឹម​បាន​៥​ខែ​ ដោយ​វិ​ធី​ចាប់​លក់​រំ​លស់​។ គ្រួ​សារ​ខ្ញុំ​ទ​ទួល​ផល​ក្តាម​ស​មុទ្រ​និង​បង្កង​សាវ​ទាវចំ​ណូល​ពី​៦០​-៧០​លាន​ដុង​។ ក៏​តាម​ប្រ​សាសន៍​ក​សិ​ករ​ ថាច់​សុ​វណ្ណ​ ដោយ​ប្រ​ភព​ចំ​ណូល​សំ​ខាន់​គឺ​បង្កង​សាវ​ទាវ​ និង​ក្តាម​​ស​មុទ្រ​ ម៉្លោះ​ហើយ​មិនប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​និង​ជីរ​។ ព្រោះ​ហេតុ​នោះ គ្រួ​សារ​បាន​ចងសម្ព័ន្ធ​ដើម្បី​ផ​លិត​ស្រូវ​ស​រី​រាង្គ​។ ថ្វី​ដ្បិត​ទិន្ន​ផល​ ស្រូវ​ទាប​(ប្រ​មាណ​០​៤តោន​/ហិក​តា)​​ ប៉ុន្តែ​ចំ​ណាយ​ទុន​តិច​ បង់​តែ​ថ្លៃ​ជួល​ឈ្នួល​ប្រ​មូល​ផល និង​ស្រូវ​ពូជ​ប៉ុណ្ណោះ​ ក្នុង​មួយ​​រ​ដូវ​ៗ​ក៏​រក​បាន​ប្រាក់​ចំ​ណូល​ពី​ដំ​ណាំ​ស្រូវជាង​ដប់​លានដុង​៕

សឺន​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ