11/02/2019 - 15:29

អ​​នុ​វត្ត​ល្អ​ការ​ងារ​សុ​ខា​ភិ​បាល​នៅ​មូល​ដ្ឋាន

       តាម​ប្រ​សាសន៍​របស់​វេជ្ជ​បណ្ឌិត​ឡេ​វ៉ាន់​តឺ ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាលឃុំ​ទ្រុង​ថាញ់​ ស្រុក​វ៉ុង​ឡីម​ ខេត្ត​វិញ​ឡុង​ រយៈ​ពេល​កន្លង លើភូមិ​សាស្រ្ត​ឃុំ​គ្មាន​កើត​ជំ​ងឺ​ឆ្លង​រាល​ដាល​ គឺ​អា​ស្រ័យ​ភូមិ​ភាគ​អនុ​វត្ត​ល្អការ​ងារ​សុ​ខា​ភិ​បាល​មូល​ដ្ឋាន​។

ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ទ្រុង​ថាញ់​ ត្រូវ​បាន​វិ​និ​យោគ​ក​សាង​ថ្មី​យ៉ាងសម​រម្យ​។     

ទ្រុង​ថាញ់​ ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​របស់​ស្រុក​វ៉ុង​ឡីម​ ម៉្លោះហើយ​​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ជ​ន​ជាតិ​ភាគ​​តិច ត្រូវ​បាន​គ្រប់លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​។ វេជ្ជ​បណ្ឌិត​ឡេ​វ៉ាន់​តឺ ឲ្យ​ដឹង​៖ “ពី​មុន​​ជនរួម​ជាតិ​ខ្មែរ​មាន​ទម្លាប់​ព្យា​បាល​ជំ​ងឺ​តាម​បែប​បុ​រាណ​។ ពេល​ខ្លះ​ មា​មីងទៅ​ឱ​សថ​ស្ថាន​រ៉ាយ​រ៉ាប់​ជំ​ងឺ​ ប្រាប់​អ្នក​លក់​ឱ​សថ​ផ្សំ​ថ្នាំ​ឲ្យ​លេប​។ គាប់ជួន​ឱ​សថ​ស្ថាន​នៅ​ចម្ងាយ​ពី​ដំ​ណាក់​សុ​ខា​ភិ​បាល​ ប្រ​មាណ​ម្ភៃសាម​សិប​ម៉ែត្រ​ប៉ុណ្ណោះ​។ ស្ថាន​ភាព​ដូច​បាន​ពោល​ខាង​លើ ធ្វើ​ឲ្យ​កង​ជួរបុគ្គ​លិក​ពេទ្យ​នៃ​ដំ​ណាក់​សុ​ខា​ភិ​បាល​រំ​ពឹង​គិត​ដើម្បី​​ស្វែង​រក​ដំ​ណោះស្រាយ​”​។ ដើម្បី​អ​នុ​វត្ត​ការ​ងារ​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​ប្រ​កប​ដោយ​ ប្រសិទ្ធ​ភាព​ ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​ធ្វើ​សេ​នា​​ធិ​ការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ក​សាង​បណ្តាញ​កង​ជួរ​សហ​ការី​សុ​ខា​ភិ​បាល​នៅ​តាមភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដូច​៖ ភូមិ​ទ្រុង​ត្រាច់​ អាន​ញើុង ស្វឹង​មិញ​ ស្វឹង​មិញII។ល។ ធ្វើ​យ៉ាង​ណា​រក​ឲ្យ​បាន​សហ​កា​រី​សុ​ខា​ភិបាល​ជា​ជន​ជាតិ​ខ្មែរ​។ វេជ្ជ​បណ្ឌិត​ ឡេ​វ៉ាន់​តឺ ឲ្យ​ដឹង​បន្ថែម​៖ “ភាព​ងាយស្រួល​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​យើង​ខ្ញុំ​ គឺ​មាន​កង​ជួរ​បុគ្គ​លិក​ពេទ្យ​៣/៦រូប​ជា​ជ​​ន​ជាតិ​ខ្មែរ ម៉្លោះ​ហើយ​អាច​យល់​ពី​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ព្រោះ​ហេតុ​នោះ ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​កម្ម​វិ​ធី​ទិស​ដៅ​សុ​ខា​ភិ​បាល​ជាតិ​ ចាក់​ថ្នាំ​បង្ការ​បើក​ទូ​​លាយ​។ល។ តែង​បាន​អនុ​វត្ត​ល្អ”​។

        បង​កៀង​ថាញ់​ដាក   បុគ្គ​លិក​សុ​ខា​ភិ​បាល​ ឃុំ​ទ្រុង​ថាញ់​ ឲ្យ​ដឹ​​ង​៖    “បុគ្គ​លិក​ពេទ្យ​ម្នាក់​ៗ ទ​ទួល​ភារ​កិច្ច​នៅតាម​ភូមិ​ ម៉្លោះ​ហើយ​យើង​ ខ្ញុំ​ចុះ​ទៅភូមិ​សាស្រ្ត​ជា​រឿយ​ៗ ដើម្បី​ស​ហ​ការ​នឹង​ស​ហ​កា​រី​សុ​ខា​ភិ​បាល​ភូមិ ចលនា​មា​មីង​ អ​នុវត្ត​នៅ​រាល់​យុទ្ធ​នា​ការ​។ ចំ​ពោះ​គ្រួ​សារ​ណា​នៅព្រ​ងើយ​កន្តើយ​ យើង​ខ្ញុំ​ពឹង​ពាក់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ភូមិ​ទៅចល​នា​បន្ថែម​ ហេតុ​នេះ​ ភាគ​ច្រើន​មា​មីង​សុទ្ធ​សឹង​គាំ​ទ្រ​យ៉ាង​ពេញ​​ទំ​ហឹង​”។ ពេល​ប្រ​ជា​ជន​ស្រប​ចិត្ត​ស្រប​គំ​និត​មាន​ស្មារ​តី​ភ្ញាក់​រ​លឹក​ ការ​បង្ការ​ទប់ស្កាត់​ជំ​ងឺ​ឆ្លង​​រាល​ដាល​ តែង​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ជា​និច្ច​។ ព្រោះ​ហេតុនោះ ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ឃុំ​ទ្រុង​​ថាញ់ មិន​មាន​កើត​ជំ​ងឺ​ឆ្លង​រាល​ដាល ដូចៈ​ ជំ​ងឺ​ពង​ដៃ ​ជើង​ មាត់​ គ្រុន​ឈាម​។ល។  បង​ថាច់​អ៊ុក នៅ​ភូមិ​ទ្រុងត្រាច់ ឲ្យ​ដឹង​៖ “ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​នៅ​ក្មេង​  ម៉្លោះ​ហើយ​ពេល​ប្រ​ពន្ធ​មានផ្ទៃ​ពោះ​កូន​ច្បង​ ខ្ញុំ​មិន​បាន​នាំ​ប្រ​ពន្ធ​ទៅ​ពិ​និត្យ​គភ៌​តាម​ពេល​កំ​ណត់​។ អា​ស្រ័យ​បាន​បង​ស្រី សហ​កា​រី​សុ​ខា​ភិ​បាល​ភូមិ​រំ​លឹក​ ទើប​ខ្ញុំ​នាំ​ប្រ​ពន្ធទៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ពិ​និត្យ​គភ៌​។ នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល បុគ្គ​លិក​ពេទ្យ​ណែ​នាំ​ពី​រ​បៀប​ថែ​ទាំ​គភ៌​ របប​ហូប​ចុក​ ដើម្បី​ធា​នា​គ្រប់​ជាតិបំ​ប៉ន​ឲ្យ​ទា​រក​។ អា​ស្រ័យ​ហេតុ​នោះ កូន​ខ្ញុំ​កើត​មក​មាន​សុខ​ភាព​មាំ​មួន “។​

      លោក​ង្វៀន​ហ្វាង​ថាញ់​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ថា​ញ់ រ៉ាយ​រ៉ាប់​ថា​ចាប់​តាំង​ពី​ពេល​ក​សាង​ដំ​ណាក់​សុ​ខា​ភិ​បាល​ថ្មី​ និងសម្រេច​បទ​ដ្ឋាន​ជាតិ​មក​ការ​ងារ​សុ​ខា​ភិ​បាល​នៅ​មូល​ដ្ឋាន​លើភូមិ​សាស្រ្ត​ឃុំ​ ត្រូវ​បាន​​អនុ​វត្ត​មាន​ភាព​ប្រ​សើរ​ជាង​៕​

                                     ហា​ថាញ់​-មុ​នី

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​កៀង​ថាញ់​ដាក