28/01/2019 - 07:55

វិ​ធី​បន្សាប​ជាតិ​ស្រ​វឹង​យ៉ាង​សា​មញ្ញ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ

យោង​តាម​នា​យក​ដ្ឋាន​សុ​ខា​ភិ​បាល​បម្រុង​ (ក្រ​សួង​សុ​ខា​ភិ​បាល​) គ្រឿងស្រ​វឹង​ជា​មូល​ហេតុ​ផ្ទាល់​បណ្តាល​ឲ្យ​កើត​ជំ​ងឺ​យ៉ាង​តិច​បំ​ផុត​៣០​មុខ និង​ជា​មូល​ហេតុ​​ប្រយោលបណ្តាល​ឲ្យ​កើត​ជំ​ងឺ​តម្កាត់​ រ​បួស​ស្នាម​ចំ​នួន​២០០ប្រ​ភេទ​។ ពិ​សា​គ្រឿង​ស្រ​វឹង​នាំ​ឲ្យ​កើត​មាន​ផល​វិ​បាក​ផ្នែក​សង្គម​ រួម​មាន​៖ គ្រោះ​ថ្នាក់​ច​រា​ចរ​  បង្ក​អ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​។ល។​ ថ្វី​បើ​ដូច្នោះ បុណ្យ​ចូល​ឆ្នាំ​គឺ​ជា​ឱ​កាស​ដែល​ក្រុម​គ្រួ​សារ​ បង​ប្អូន​មិត្ត​ភក្តិ​ ជួប​ជុំ​គ្នា​។ ព្រោះ​ហេតុ​នោះ “បុ​រស​ៗ​” មិន​អាច​ប​ដិ​សេធន៍​”លើក​ឲ្យ​អស់​ពី​កែវ​១០០​%​”, នាំ​ឲ្យ​ស្រ​វឹង​ជោក​ជាំ​ អស់​កម្លាំង​ ពុំ​នោះ​សោត​ នាំ​ឲ្យ​​ពុល​ស្រា​ក៏សឹង​មាន​​។ល។ ខាង​ក្រោម​នេះ គឺ​ជា​វិ​ធី​មួយ​ចំ​នួន​សម្រាប់​បន្សាប​គ្រឿង​ស្រ​វឹង​នៅ​ថ្ងៃ​”បុណ្យ​ចូល​ឆ្នាំ​ថ្មី​”។

ទឹក​ខ្ញី​ឬ​ក៏​ទឹក​ក្រូច​ឆ្មារ​ក្តៅ​ឧណ្ហ​ៗ បន្សាប​គ្រឿង​ស្រ​វឹង​ប្រ​កប​ដោយប្រ​សិទ្ធ​ភាព​។ រូប​ថតៈ​ Internet

*ផ្លែ​ឈើ​ស្តុក​ជាតិ​ទឹក​ វី​តា​មីន​ និង​សារ​ធាតុ​បំ​ប៉ន​ច្រើន​ អាច​ស្រូប​ជាតិស្រា​ កាត់​បន្ថយ​កម្រិត​ជាតិ​អាល់​កុល​ក្នុង​ក្រ​ពះ​។ ហេតុ​ដូច្នេះ មិត្ត​គប្បីហូប​ផ្លែ​ឈើ​នៅ​ពេល​ស្រ​វឹង​​ឬ​ក៏​ហូប​ក្នុង​​ពេល​ពិ​សា​គ្រឿង​ស្រ​វឹង​។

*ក្រូច​ធ្មារ​ ស្តុក​ប​រិ​មាណ​វី​តា​មីន​ C ​ខ្ពស់ ជួយ​កាត់​បន្ថយ​ការ​​ស្រ​វឹង​ និង​ធ្វើឲ្យ​អ្នក​ឆាប់​ធូរ​ស្បើយ​។ ឲ្យ​អ្នក​ស្រ​វឹង​ពិ​សា​ទឹក​​ក្រូច​ឆ្មារ​ក្តៅ​ឧ​ណ្ហ​ៗ​ ថែមអំ​បិល​បន្តិច​។ ជាតិ​ជូរ​និង​ក្លិន​ក្រ​អូប​ ក្នុង​សារ​ធាតុ​ក្រូច​ឆ្មារ​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រ​វឹង​ឆាប់​ធូរ​ស្បើយ​​ឡើង​វិញ​។

*ខ្ញី​ផ្តល់​អត្ថ​ប្រ​យោជន៍​ជួយ​សម្រួល​សរ​សៃ​ឈាម​ និង​កាត់​ បន្ថយ​អា​ការៈ​ហេវ​ហត់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ មិត្ត​គប្បី​យក​យារ​ខ្ញី​ស្រស់​ប្រ​​មាណ​៦០​ក្រាម​ចិត​ជា​បន្ទះ​ស្តើង​ៗ ឆុង​ទឹក​​ក្តៅ ដាក់​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រាកា​ហ្វេ​ ដើម្បី​ស្រូប​និង​បន្សាប​​ជាតិ​ស្រ​វឹង​យ៉ាង​ឆាប់​រ​ហ័ស​។

*ជ្រើស​យក​ផ្លែ​ប៉េង​ប៉ោះ​ចំ​នួន​២​ផ្លែ លាង​ឲ្យ​ជ្រះ​ ដាក់​ក្នុ​ង​ទូ​ទឹក​កកឲ្យ​ត្រ​ជាក់​ រួច​គាប​យក​ទឹក​​ ហើយ​លាយ​ជា​មួយ​នឹង​ទឹក​ប​រិ​សុទ្ធ​កន្លះ​កែវ​ ថែម​អំ​បិល​បន្តិច​ ដើម្បី​កាត់​បន្ថយ​ជាតិ​ជូរ​។

*តែ​បៃ​តង​ ផ្ទុក​សារ​ធាតុ​អា​ស៊ី​ដ​តា​និក​ (axit ​tanic) មាន​លទ្ធ​ភាពកម្ចាត់​ជាតិ​អាល់​កុល​ជា​បន្ទាន់​។ តែ​ចត់​ គឺ​ស្តុក​ប​រិ​​មាណ​ អា​ស៊ីដ​កាន់​តែ​ច្រើន ជួយ​កម្ចាត់​ជាតិ​ពុល​ក្នុង​ខ្លួន​។

យោង​តាម​Rd.com​ (គេ​ហ​ទំ​ព័រ​នៅ​អា​មេ​រិ​ក​) ស្រា​ធ្វើ​ឲ្យ​បាត់​​អស់​វី​តា​មីន B​ ក្នុង​សារ​ពាង្គ​កាយ​​របស់​មិត្ត​ ហើយ​ប្រ​ការ​នេះ​ធ្វើ​ឲ្យ​មិត្ត​មាន​អា​រម្មណ៍ហេវ​ហត់​ក្នុង​ខ្លួន​នៅ​ថ្ងៃ​បន្ទាប់​។ ផឹក​វី​តា​​មីន​B ចម្រុះ​​កម្រិត​៥០​ក្រាម​  មុននឹង​មិត្ត​ចាប់​ផ្តើម​ពិ​សា​គ្រឿង​ស្រ​វឹង​ រួច​លេប​ម្តង​ទៀត​ក្នុង​ពេល​ពិ​សា អាច​ជួយ​កាត់​បន្ថយ​ការ​ហេវ​ហត់​ ឈឺ​ក្បាល​វិល​មុខ​ក្រោយ​ពី​ក្រោក​ពីដំ​ណេក​។

វី​ធី​សា​មញ្ញ​ដើម្បី​ជម្នះ​ការ​ហេវ​ហត់​ដោយ​សារ​គ្រឿង​ស្រ​វឹង​គឺ​បន្សាបបរិ​មាណ​ជាតិ​អាល់​កុល​និង​ជាតិ​ពុល​ក្នុង​ខ្លួន​។ ងូត​ទឹក​​ក្តៅ​ជួយ​បំ​បាត់​ធុំក្លិន​ស្រា​បៀ ​និង​ការ​ហេវ​ហត់​ក្នុង​ខ្លួន​។ ប៉ុន្តែ ​មិត្ត​កុំ​ងូត​យូរ​ពេក​ គប្បី​ផឹកទឹក​ត្រ​ជាក់​​ឬ​ក៏​ទឹក​ប​រិ​សុទ្ធ​មួយ​កែវ​ពេល​ងូត​ទឹក​រួច ដើម្បី​ជៀស​វាង​បាត់ជាតិ​ទឹក​។ មិត្ត​អាច​នឹង​បង់​អំ​បិល​ទៅ​ក្នុង​ទឹក​ងូត​បន្តិច​ មាន​អត្ថ​ប្រ​យោជន៍​ក្នុង​ការ​កម្ចាត់​​ជាតិ​ពុល​ក្នុង​ខ្លួន​។

បំ​ពេញ​ការ​បាត់​ជាតិ​ទឹក​​ ជា​វិ​ធី​មួយ​ក្នុង​ចំ​ណោម​វិ​ធី​ដែល​ងាយ​បំ​ផុត ​ ជួយ​ឲ្យ​មិត្ត​មាន​កម្លាំង​ឡើង​វិញ​ បន្ទាប់​ពី​ស្រ​វឹង​ស្រា​ជោក​ជាំ  ប​រិ​មាណ​ទឹក​មួយ​កែវ​  ផ្ទុក​ជាតិ​អេ​ឡេ​ត្រូ​លីត​ត្រ​ជាក់​ស្រួល​ គឺ​ជា​ជម្រើស​ដ៏​សម​ស្រប​។

 កំ​ណត់​ចំ​ណាំៈ​ មិន​ត្រូវ​ផឹក​គ្រឿង​ស្រ​វឹង​ជា​មួយ​នឹង​ទឹក​ភេ​សជ្ជៈ​ឡើយ​ ព្រោះ​ទឹក​ភេសជ្ជៈ​ និង​ទឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​​ហ្គាស នឹង​ធ្វើ​ឲ្យ​ជាតិ​អាល់​កុល​ឆាប់​ស្រូប​ចូល​ក្រ​ពះ​ បង្កើត​​ជាតិ​ឧស្ម័ន​ធ្វើ​ឲ្យ​តឹង​ពោះ​ពិ​បាក​ទ្រាំ​ និង​ប៉ះ​ពាល់​ដល់​ក្រ​ពះ​ ថ្លើម​ ក្រ​​លៀន​ ៕

                                                      ថាញ់​ឡុង​(ស​រុប​)-មុ​នី

ចែករំលែកអត្ថបទ