តំបន់ថឹកស៊ើងរបស់ខេត្តអានយ៉ាង គឺជាកន្លែងទេសចរណ៍សម្រាក លំហែកាយដ៏ប្រពៃសម្រាប់ភ្ញៀវទេសចរ។
ស្រះធ្វីលីមនៅភ្នំពពាល។
ភ្ញៀវទេសចរណាដែលមានបំណងសម្រាកលំហែកាយប្រកបដោយផាសុកភាពនោះ Victoria ភ្នំស្វាម (សណ្ឋាគារភ្នំស្វាម) គឺជាជម្រើសមួយដ៏ប្រសើរ។ ដោយមានទីតាំងដ៏ពិសេស៖ គឺឋិតនៅចង្កេះភ្នំស្វាម សណ្ឋាគារ Victoria អាចសម្លឹងមើលវាលស្រែដ៏ធំល្វឹងល្វើយនៅជុំជើងភ្នំខាងក្រោម លាតសន្ធឹងទៅទាល់ព្រំដែនប្រទេសមិត្តកម្ពុជា។ ផ្លូវក្រាលកៅស៊ូចាប់ពីជើងភ្នំដើរឡើងមានការបត់បែនព័ទ្ធពេនឡើងរហូតដល់សណ្ឋាគារ។ នៅទីនេះ មានសេវាកម្មចាំបាច់សម្រាប់ភ្ញៀវ ចាប់តាំងពីបន្ទប់ហាត់ប្រាណ ភោជនីយដ្ឋាន ដោយមានគ្រប់ផលិតផលពិសេសៗនៅតំបន់វាលរាបទន្លេគឺវឡុង ព្រមទាំងមានបន្ទប់ប្រជុំ បន្ទប់សន្និបាតដ៏ទំនើបទៀតផង។ មានអ្វីអស្ចារ្យជាង ពេលដែលបានស្រោបយកខ្យល់អាកាសដ៏បរិសុទ្ធផង បានទស្សនាវាលស្រែព៌ណលឿង ដាច់កន្ទុយភ្នែកនៅលើខ្នងភ្នំផង។
ភ្ញៀវទេសចរដែលមានភាពស្វាហាប់ គប្បីជម្រើសរបៀបយកជាញជ័យកំពូលភ្នំពពាល។ ថ្មីៗនេះ តិចមានភ្ញៀវថ្មើរជើងឡើងភ្នំពពាល ពីព្រោះគេអាចឡើងភ្នំដោយកន្ត្រកខ្សែកាប រហ័សផង ហើយសុវត្ថិភាពផង។ ឈរក្នុងកន្ដ្រកខ្សែកាប ប្រិយមិត្តអាចទស្សនាទេសភាពខាងក្រោម ពិសេសគឺស្រះទឹកថ្លាយង់។ បើមិនឡើងភ្នំដោយកន្ត្រកខ្សែកាបទេ ប្រិយមិត្តអាចជិះម៉ូតូ ឬឡាន Zip បើកកាត់ផ្លូវបត់បែន ដែលមានផ្ទះប្រជាជននៅរប៉េះរប៉ោះក្រោមម្លប់ដើមស្វាយដ៏ត្រឈឹងត្រឈៃ ប្រសិនបើចង់ដឹងពីសោភណភាពនៃព្រៃភ្នំបៃណូយ ប្រិយមិត្តគួរតែសម្រាកនៅពេលរាត្រីលើភ្នំពពាល ដោយគ្មានការប្រើទូរស័ព្ទទំនើប និងទូរស្សន៍។ ពេលរាត្រី ខ្យល់ត្រជាកបក់ចូលបន្ទប់ ជ្រែកចូលផួយត្រជាកដល់សាច់។ ពេលព្រលឹមឡើង ប្រិយមិត្តគួរឈរធ្មេចភ្នែក ឲ្យពន្លឺព្រះអាទិត្យចាំងចូលមុខ គឺមានអារម្មណ៍ល្ហែល្ហើយស្បើយពីទុក្ខកង្វល់។ ពេលព្រះអាទិត្យរះឡើងខ្ពស់ ទឹកក្នុងស្រះធ្វីលីម ហាក់ដូចថ្លាជាងទៀត ខ្យល់បក់បោកទឹករលកប្រដេញគ្នាគួរឲ្យគយគន់។
ប្រសិនជាមានពេល ប្រិយមិត្តគួរទៅកាន់ភ្នំតាប៉ា នៅទីប្រជុំជនទ្រីតូង (ចម្ងាយពីភ្នំពពាល១០គីឡូម៉ែត្រ) ទីនេះមានល្អាងភ្នំមួយដ៏ស្រស់ស្អាត។ ទឹកនៅទីនេះចម្លែកណាស់ មេឃកាន់ក្តៅ ទឹកកាន់តែថ្លា។ នៅក្បែរភ្នំតាប៉ាមានវត្តព្រះពុទ្ធសាសនាខ្មែរមួយ (ហៅវត្តតាប៉ា) មានសោភណភាពប្រៀបដូចឋានសួគ៌ាល័យ តែងទាក់ទាញភ្ញៀវទេសចរពេលមកដល់ទ្រីតូង៕
ហាថាញ់-សុផន