ក្រោយរយៈពេល២ថ្ងៃធ្វើការដ៏មមាញឹក ហ្មត់ចត់ ប្រជាធិបតេយ្យ និងទទួលខុសត្រូវខ្ពស់ កន្លងហើយ សន្និបាតលើកទី៩ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលXII បានសម្រេចរួចរាល់ខ្លឹមសារនៃកម្មវិធីដាក់ចេញ។
ពិធីបិទអង្គសន្និបាតមជ្ឈិម៩ នៃគណៈប្រតិបត្តិការមជ្ឈិមនីតិកាលXII។
ថ្លែងសុន្ទរកថាបិទអង្គសន្និបាត អគ្គលេខាប្រធានរដ្ឋង្វៀនភូត្រុង បានសង្កត់ធ្ងន់និងអំណះអំណាងសាជាថ្មីម្តងទៀតថា កម្មាភិបាលនិងកិច្ចការកម្មាភិបាលមានសារៈសំខាន់បំផុត ចាំបាច់ត្រូវបានចាប់ផ្តើមអនុវត្តន៍យ៉ាងហ្មត់ចត់ ជាប្រចាំ ប្រកបដោយប្រសិទ្ធភាព។ ក្នុងអង្គសន្និបាតនេះ មជ្ឈិមបានឯកភាពខ្ពស់ចំពោះការផ្តល់មតិ ស្តីពីរៀបចំគម្រោងគណៈប្រតិបត្តិការមជ្ឈិមបក្ស អាណត្តិកាល២០២១-២០២៦ ជាមួយស្មារតីគប្បីធ្វើកិច្ចការនីមួយៗត្រូវច្បាស់លាស់ ប្រកដប្រជាផ្ចិតផ្ចង់; រៀបចំគម្រោងគណៈប្រតិបត្តិការមជ្ឈិមបក្សរួចស្រេច ទើបរៀបចំគម្រោងការិយាល័យនយោបាយ គណៈលេខា; បន្ទាប់ពីនោះ ទើបដល់មុខងារស្នូលផ្សេងៗទៀត។
ក្នុងអង្គសន្និបាត គណៈប្រតិបត្តិការមជ្ឈិម ស្របមតិរបាយការណ៍ធ្វើវិវេចនានៃការដឹកនាំ ចង្អុលការរបស់ការិយាល័យនយោបាយ គណៈលេខាឆ្នាំ២០១៨; កំណត់ច្បាស់ការិយាល័យនយោបាយ គណៈលេខា គឺជាសមូហភាពដឹកនាំសាមគ្គី មានជំហរនយោបាយរឹងមាំ មិនងាករេចំពោះទិសដៅនិងឧត្តមគតិរបស់បក្ស; មិនងាករេចំពោះលទ្ធិម៉ាក-ឡេនីន និងសតិអារម្មណ៍ហូជីមិញ; ប្តេជ្ញាការពារបក្ស ការពាររបប ការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិ។
ឆ្នាំ២០១៩ គឺជាឆ្នាំមានសារៈសំខាន់ណាស់ក្នុងការអនុវត្តជោគជ័យទាំងស្រុងសេចក្តីសម្រេច មហាសន្និបាត XII របស់បក្ស និងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច រយៈពេល៥ឆ្នាំ២០១៦-២០២០ ត្រៀមបម្រុងមហាសន្និបាត XIII របស់បក្ស។ អគ្គលេខា ប្រធានរដ្ឋ ង្វៀនភូត្រុង សំណើសមមិត្តមជ្ឈិម សមមិត្តចូលរួមអង្គសន្និបាត និងជនរួមជាតិ យុទ្ធជនទូទាំងប្រទេស គប្បីព្រួតដៃគ្នាជាធ្លុងមួយ ពង្រីកលទ្ធផលស្នាដៃដែលសម្រេចបានក្នុងឆ្នាំ២០១៨; បន្តអនុវត្តឲ្យកាន់តែប្រសើរឡើងនូវសេចក្តីសម្រេចរបស់មជ្ឈិមរបស់រដ្ឋសភា រដ្ឋាភិបាល បង្កសន្ទុះថ្មី កម្លាំងឈានមុខថ្មីដើម្បីសម្រេចជោគជ័យទិសដៅ ភារកិច្ចឆ្នាំ២០១៩ និងគ្រប់ភារកិច្ចដែលមហាសន្និបាត XII ដាក់ចេញ៕
ប្រភពៈ TTXVN -បកប្រែ៖ វិមាន