ក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ នីតិកាលIX អាណត្តិកាល២០១៦-២០២១ ទើបរៀបចំ សម័យប្រជុំលើកទី១០ ជាកិច្ចប្រជុំប្រចាំចុងឆ្នាំ ២០១៨។
ទិដ្ឋភាពសម័យប្រជុំ។
ក្នុងសម័យប្រជុំ តំណាងចូលរួមបានស្តាប់របាយការណ៍ សេចក្ដីថ្លែងការណ៍និងពិភាក្សាយោបល់ ពិនិត្យសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើន។ ជាក់ស្តែង ពិនិត្យ ពិភាក្សាយោបល់ផ្តល់មតិយោបល់អំពីរបាយការណ៍ អាស្រ័យគណៈប្រចាំការនៃក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈផ្នែករបស់ក្រុមប្រឹក្សាប្រជាជន ស្ថាប័នយុត្តិធម៌ក្រុង។ល។ ពិនិត្យ ពិភាក្សាការដាក់ស្នើ ពង្រាងសេចក្តីសម្រេចចិត្តអាស្រ័យគណៈប្រចាំការនៃក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនក្រុង របាយការណ៍ពីបញ្ហាចាំបាច់ក្នុងការងារចាត់ចែងអនុវត្តភារកិច្ចគ្រប់គ្រងរដ្ឋ; ដោះស្រាយមតិយោបល់សំណើរបស់ម្ចាស់ឆ្នោត។ ផ្តើមពីនោះ សម្រេចតាមសមត្ថកិច្ចរបស់ក្រុមប្រឹក្សាប្រជាជន ដើម្បីធ្វើការផ្សព្វផ្សាយអនុវត្តនៅពេលខាងមុខ។ ក្រុមប្រឹក្សាប្រជាជនក្រុង ដំណើរការស្រង់មតិទំនុកចិត្តចំពោះអ្នកកាន់តំណែង២៧រូប អាស្រ័យក្រុមប្រឹក្សាប្រជាជនតែងតាំង; ចោទសួរពីបញ្ហានានាឋិតក្នុងបន្ទុករបស់ប្រធានគណៈកម្មាធិការប្រជាជន និងសមាជិកផ្សេងៗរបស់គណៈកម្មាធិការប្រជាជន ប្រធានស្ថាប័ន ចំណុះគណៈកម្មាធិការប្រជាជនក្រុង តាមច្បាប់កំណត់ ។ល។
ក្នុងសម័យប្រជុំ របាយការណ៍ពីលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជន ស្តីពីសេដ្ឋកិច្ច-សង្គម ការពារប្រទេស-សន្តិសុខឆ្នាំ២០១៨ និងទិសដៅ ភារកិច្ចឆ្នាំ២០១៩ លោកវ៉ថាញ់ថុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ឲ្យដឹង៖ ឆ្នាំ២០១៨ ក្រោមការដឹកនាំ និងចង្អុលការយ៉ាងហ្មត់ចត់របស់គណៈកម្មាធិការបក្សក្រុង ការចាត់ចែងយ៉ាងរវៀសរវៃនិងយកចិត្តទុកដាក់របស់គណៈកម្មាធិការប្រជាជនក្រុង ការខិតខំប្រឹងប្រែង ការបេ្តជ្ញាចិត្តរបស់គណៈ ផ្នែកគ្រប់ថ្នាក់ និងភូមិភាគនានា មួយអន្លើដោយការឃ្លាំមើលយ៉ាងដិតដល់របស់ក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ ការខិតខំយ៉ាងពេញទំហឹងរបស់ប្រជាជននិងសហគមន៍ធុរកិច្ច ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ក្រុង សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ១២/ ១៣ភាគកម្រិតសេដ្ឋកិច្ច-សង្គមក្នុងឆ្នាំ២០១៨ សុទ្ធសឹងតែអនុវត្តសម្រេចនិងសម្រេចលើសផែនការ បើប្រៀបនឹងលក្ខឋាននៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនដាក់ចេញ។
បញ្ចប់កិច្ចប្រជុំ តំណាងទាំងឡាយបានស្របមតិ ផ្តល់សច្ចានុមតិសេចក្តីសម្រេចចិត្តលើវិស័យនានា ចំនួន១៨ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់គណៈប្រចាំការនៃក្រុមប្រឹក្សាប្រជាជនក្រុង គណៈកម្មាធិការប្រជាជនក្រុង និងស្ថាប័នភូមិភាគនានាចាត់តាំងអនុវត្ត។ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនឆ្នាំ២០១៩ ក្រុមប្រឹក្សាប្រជាជនក្រុង សំណូមពរគណៈកម្មាធិការប្រជាជនក្រុងនិងស្ថាប័ននានា គប្បីផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់សេចក្តីកំណត់របស់ច្បាប់ស្តីពីការវិនិយោគសាធារណៈគ្រប់គ្រងហ្មត់ចត់ប្រភពទុនវិនិយោគពីថវិការដ្ឋ។ បង្កើនការគ្រប់គ្រង អនុវត្តល្អភារកិច្ចចំណូល-ចំណាយថវិកា។ ជំរុញសកម្មភាព ដំណើរការវិនិយោគបង្កជាបរិស្ថានងាយស្រួលដើម្បីទទួលចរន្តទុនវិនិយោគ វិនិយោគិន។ ដោះស្រាយរាល់បញ្ហាដែលជាប់ទាក់ទិនពីសំណុំបែបបទរដ្ឋបាលក្នុងវិស័យវិនិយោគ ដីធ្លី សាងសង់ គម្រោងប្លង់បង្កើត និងពិនិត្យសម្រេចគម្រោងដេញថ្លៃ ហិរញ្ញវត្ថុ ពន្ធដារ។ល។ កសាងរដ្ឋអំណាចអេឡិចត្រូនិក អនុវត្តដំណើរការ តម្លាភាពបម្រើប្រជាជននិងធុរកិច្ចជាសន្សឹមៗកសាងក្រុងក្លាយជាបូរីក្រុងឈ្លាសវៃ៕
ប្រភពៈ http://baocantho.com.vn -មុនី