ពានរង្វាន់ប្រណាំងទូក-ង អំណរពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ២០១៨ រយៈពេលកន្លងបានទាក់ទាញទស្សនិកជនរាប់សិបពាន់នាក់ចូលរួមទស្សនាកម្សាន្ត។
ក្រុមកីឡាករទូក-ងស្រុកកាងឡុង ទទួលជ័យលាភីជើងឯកទាំង៣រង្វាន់។
ពានរង្វាន់ឆ្នាំនេះ ក្រុមកីឡាករទូក-ងស្រុកកាងឡុង ប្តេជ្ញាចិត្តអុំប្រណាំងដោយទទួលបានចំណាត់ថ្នាក់លេខ១ទាំង៣រង្វាន់ រួមមាន៖ ចម្ងាយខ្សែទឹក៨០០ម៉ែត្រ ៥០០ម៉ែត្រ និងពានរង្វាន់ពិសេស៦០០ម៉ែត្រ។ រីឯចំណាត់ថ្នាក់លេខ២និងលេខ៣ បានទៅលើទូក-ង ស្រុកកូវកែ (ទទួលបានលេខ២រង្វាន់ពិសេសចម្ងាយខ្សែទឹក៦០០ម៉ែត្រ) ស្រុកទីវកឹង (ទទួលបានលេខ២ចម្ងាយខ្សែទឹក៨០០ម៉ែត្រនិងលេខ៣រង្វាន់ពិសេស)។ ចំណែកស្រុក កូវង៉ាង ទទួលបានលេខ៣ចម្ងាយខ្សែទឹកទាំង៣រង្វាន់។ ដោយឡែកស្រុកយ្វៀនហាយ និងស្រុកចូវថាញ់ ទទួលបានរង្វាន់លើកទឹកចិត្តទាំង២ គឺចម្ងាយខ្សែទឹក៨០០ម៉ែត្រនិង៥០០ម៉ែត្រ៕
សឺនម៉ាល័យ-លីសៀ