04/12/2018 - 14:45

អត្ថ​ប្រ​យោជន៍​ម្សៅដូង​ចំ​ពោះ​សុខ​ភាព

ដូង​គឺ​ជា​”បណី​តា​ហារ​”​ម្យ៉ាង យើង​អាច​ប្រើ​ប្រាស់​វត្ថុ​ធាតុ​របស់​វា​បាន​ទាំង​អស់ តាំង​ពី​ទឹក​ សាច់​ ប្រេង ហើយ​បច្ចុប្បន្ន​គេ​និ​យម​ប្រើ​ម្សៅ​ដូង​​ (ត្រូវ​បាន​គេច​ម្រាញ់​ពី​ទឹក​ខ្ទិះ​ដូង​)​។ បើ​ប្រៀប​ធៀប​នឹង​ប្រ​ភេទ​ម្សៅ​ឯ​ទៀត  ម្សៅ​ដូង​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​គុណ​ប្រ​យោជន៍​ល្អ​ជាង​ ដោយ​មិន​មាន​ផ្ទុក​សា​រ​ធាតុ​ gluten និង​មាន​រស​ជាតិ​ម្លាន់​​ជាង​។

លំ​នឹង​ជាតិ​ស្ករ​ក្នុង​ឈាម​

យោង​តាម​សម្ព័ន្ធ​ស​មា​គម​ស្រាវ​ជ្រាវ​ពី​ជំ​ងឺ​ទឹក​នោម​ផ្អែម​នៃ​សហ​រដ្ឋ​អា​មេ​រិក​ បញ្ជាក់​​៖ ដោយ​សារ​មាន​​សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ ដូច្នេះ ​ម្សៅ​ដូង​មិន​បណ្តាល​ឲ្យ​កើត​មាន​ការ​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយភាព​ចៃ​ដន្យ​នោះ​ទេ ផ្ទុយ​ទៅ​វិញ ម្សៅ​ដូង​វា​រក្សា​បរិ​មាណ​​ជាតិ ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​កម្រិត​ធម្ម​តា​បាន​ជា​ម្សៅ​ដូង​ផ្តល់​គុណ​ប្រ​យោជន៍​ដល់​អ្នក​ជំ​ងឺ​ទឹក​នោម​ផ្អែម​។  អា​ស្រ័យ​ហេតុ​នោះ ការ​ទទួល​ទាន​អា​ហារ​ដែល​ច្នៃ​ពី​ម្សៅ​ដូង​ អាច​នឹង​ជួយ​សម្រួលដល់​អ្នក​ជំ​ងឺ​ទឹក​នោម​ផ្អែម​រក្សា​ទម្ងន់​បាន​ល្អ​។

ជំ​រុញ​ការ​ផ្លាស់​ប្តូរ​សារ​ធាតុ​

ម្សៅ​ដូង មា​ន​ផ្ទុក​សារធាតុ​អាស៊ីត​ម្លាន់​មធ្យម​(MCFA)​កម្រិត​ខ្ពស់​ តែង​បាន​សព៌ាង្គ​កាយ​ស្រូបយក​រហ័ស​សម្រាប់​ផ្គត់​ផ្គង់​ថាម​ពល​ និង​ជួយ​បង្កើន​អត្រា​ផ្លាស់​ប្តូរ​សារ​ធាតុ​ ផ្តើម​ពី​នោះ ជំ​រុញ​ចលនា​ការ​ផ្លាស់​ប្តូរ​សារ​ធាតុ​។  ពិ​សេស MCFA ក៏​​ជួយ​​បង្កើន​​ស​​មត្ថ​​​​ភាព​​​បំ​បាត់​ជាតិ​ខ្លាញ់​ក្នុង​សព៌ាង្គ​កាយ​ផង​ដែរ​។

ជំ​រុញ​ការ​ចលនា​ពោះ​វៀន​

គប្បី​លាយ​ផ្សំ​ម្សៅ​ដូ​ង​បន្ថែម​លើ​របប​ទទួល​ទាន​អា​ហារ​ ពី​ព្រោះ​​ប្រ​ភេទ​ម្សៅ​នេះ មាន​ផ្ទុក​សារ​ធាតុ​​ជាតិ​កាក​សរ​សៃ​ខ្ពស់​ដែល​មិន​​រ​លាយ ដើម្បី​ជំ​រុញ​ការ​ចលនា​ពោះ​​វៀន ឬ​ជួយ​ឲ្យ​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​ ដំ​ណើរ​ការ​បាន​ស្រួល​ ផ្តើម​ពី​នោះ ទប់​ស្កាត់​បាន​ការ​ទល់​លា​មក​។ ម្យ៉ាង​ទៀត​ ជាតិ​កាក​សរ​សៃ​ ក៏​អាច​​ជួយ​សម្រួល​ដល់​ការ​រីក​ចម្រើន​របស់​បាក់តេ​រី​មាន​ប្រ​យោជន៍​ក្នុង​ពោះ​វៀន​ ម្ល៉ោះ​ហើយ​អាច​ជួយ​រក្សា​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​បាន​ល្អ។​

កាត់​បន្ថយ​កូលេ​ស្តេ​រ៉ូល​ (cholesterol)

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បង្ហាញ​ឲ្យ​ឃើញ​ថា ម្សៅ​ដូង​មាន​ផ្ទុក​សារ​ធាតុ​បំ​ប៉ន់​ខ្ពស់​ ជួយ​សម្រួល​សុខ​​ភាព​សរ​សៃ​ឈាម​បេះ​ដូង​។ វា​មាន​លទ្ធ​ភាព​ក្នុង​ការ​កាត់​បន្ថយ​កូ​លេ​ស្តេ​រ៉ូល​មិន​ល្អ និង​ជាតិ​ខ្លាញ់​ ទ្រី​គ្លី​សេ​រីត​ ចំ​ពោះ​អ្នក​ដែល​មាន​កម្រិត​កូ​លេ​ស្តេ​រ៉ូល​ខ្ពស់​ ក្នុង​ពេល​នោះ វា​អាច​ធ្វើ​ឲ្យ​បង្កើន​កូ​លេ​ស្តេ​រ៉ូល​ដែល​ល្អ​ ជំ​នួយ​សុខ​ភាព​សរ​សៃ​ឈាម​បេះ​ដូង​ ហើយ​បង្ការ​​គ្រោះ​ថ្នាក់​កើត​ជំ​ងឺ​បេះ​ដូង​។

ពង្រឹង​សុខ​ភាព​រាង​កាយ​

អា​ហារ​ដែល​ច្នៃ​ពី​ម្សៅ​ដូង​-បាន​ផ្គត់​ផ្គង់​ប​រិ​មាណ​ប្រូ​តេ​អ៊ីន​មួយ​ចំ​នួន​ធំ–អាច​នឹង​ជំ​នួយ​ក្នុង​ប​រិ​មាណ​ ប្រូ​តេ​អ៊ីន​ដល់​សព៌ាង្គ​កាយ​ដែល​​ស្រូប​យក​ជា​រៀង​រាល់​ថ្ងៃ​ ផ្តើម​ពី​នោះ ជួយ​ឲ្យ​ជា​លិ​កា​និង​រាង​កាយ​ មាន​លទ្ធ​ភាព​ក្នុង​ការ​រីក​ចម្រើន​ជា​ប្រក្រ​តី​។ ក្រៅ​ពី​សម្រួល​ដល់​រាង​​កាយ សារ​ធាតុ​ប្រូ​តេ​អ៊ីន​គឺ​ជា​សារ​​ធាតុ​ដ៏​ចាំ​បាច់​ជំ​នួយ​ដល់​ឆ្អឹង​ ខួរ​ក្នុង​ឆ្អឹង​និង​ស្បែក​ទៀត​ផង​។

ព្យា​បាល​ជំ​ងឺ​ឆ្លង​លើ​ស្បែក​

  ម្សៅ​ដូង​ស​រី​រាង្គ​មាន​ភាព​ពិ​សេស​ អាច​ប្រ​ឆាំង​នឹង​វី​រូស​  បា​រា​សិត​ ឬ​ក៏​ប្រ​ឆាំង​នឹង​មេ​រោគ​ ម្ល៉ោះ​ហើយ​មាន​លទ្ធ​ភាព​អាច​ការ​ពារ​និង​ប្រ​ឆាំង​ការ​ឆ្លង​ជំ​ងឺ​លើ​ស្បែក​។ លក្ខណៈ​ពិ​សេស​ប្រ​ឆាំង​មេ​រោគ​នៃ​ម្សៅ​ដូង​ ដោយ​វា​មាន​បរិ​មាណ​សារ​ធាតុ​ឡោ​រិក​អា​ស៊ីត​ខ្ពស់ ត្រូវ​បាន​គេ​​ប្រើ​ដូច​ជា​ប្រ​ភេទ​ឱ​សថម្យា៉​ង សម្រាប់​ព្យា​បាល​ជំ​ងឺ​ឆ្លង​ក្នុង​ក្រ​អូម​មាត់​មាន​ដូច​ជា​​រ​លាក​ក្រ​អូម​​មាត់​ជា​ដើម​។

បង្ការ​អា​ការៈ​រ​លាក​

ម្សៅ​ដូង គឺ​ជា​វត្ថុ​ធាតុ​ដើម​ដ៏​អស្ចារ្យ អាច​ប្រើ​ជំ​នួស​ម្សៅ​មី​ផង​​ដែរ​។ មូល​ហេតុ​មក​ពី​ម្សៅ​ដូង​គ្មាន​ផ្ទុក​សារ​ធាតុ​ gluten -​ ជា​ប្រ​ភេទ​ ប្រូ​តេ​អ៊ីន​ម្យ៉ាង​ដែល​គេ​ស្រាវ​ជ្រាវ​រក​ឃើញ​មាន​នៅ​ក្នុង​ផ​លិត​ផល​នៃ​​ស្រូវ​សា​លី​ ម្សៅ​ធញ្ញ​ជាតិ​ -​ អាច​នឹង​បណ្តាល​ឲ្យ​ប្រតិ​កម្ម​ចំ​ពោះ​អ្នក​ដែល​មិន​ធន់​នឹង​សារ​ធាតុ​ gluten។

ម្សៅ​ដូង តម្លៃ​ថោក​ ងាយ​រ​លាយ​​ក្នុង​ទឹក​  ក៏​ដូច​ជា​សម​ស្រប​សម្រាប់​ប្រើ​ប្រាស់​លើ​ការ​ច្នៃ​ម្ហូប​អា​ហារ​​ ប្រៃ សាប​ជា​ដើម​។ ពិ​សេស​វត្ថុ​​ធាតុ​ដើម​នេះ ងាយ​ស្រួល​លាយ​ផ្សំ​ជា​មួយ​នឹង​សារ​ធាតុ​ផ្សេង​ៗ មិន​ជះ​ឥទ្ធិ​ពល​ដល់​រស​ជាតិ​ ពី​ព្រោះ​ម្សៅ​ដូង​គ្មាន​ផ្ទុក​ជាតិ​ស្ករ​​វា​គ្រាន់​​តែ​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​។ យើង​គួ​រ​តែលាយ​ផ្សំ​ម្សៅ​ដូង​ជា​មួយ​នឹង​ម្សៅ​ឯ​ទៀត ខណៈ​ពេល​ច្នៃ​នំ​ឆ្អើរ​ គឺ​ឥត​ទាស់​ហ្មង​។  ក្រៅ​ពី​នេះ  ម្សៅ​ដូង​ក៏​អាច​ប្រើ​ប្រាស់​ក្នុង​ការ​ស្ល​ស៊ុប​ និង​រំងាស់​ឆ្អឹង​ជាដើម​ទៀត​ផង​៕

ទ្រី​វ៉ាន់​  ( យោង​តាម​ Boldsky ) ប្រែ​សម្រួ​ល​៖ លី​សៀ​

ចែករំលែកអត្ថបទ