កាលពីចុងខែកញ្ញាកន្លងហើយ ការិយាល័យជនជាតិខណ្ឌនិញកេវ ក្រុងកឹងធើ រួមជាមួយនឹងគណៈកម្មាធិការប្រជាជនសង្កាត់ស្វឹនខាញ់និងគណៈកម្មការវត្តមុនីរង្សី រៀបចំដាក់ដម្កល ទូសៀវភៅច្បាប់ និងឯកសារឧភយភាសាវៀត-ខ្មែរ។ នេះគឺការអនុវត្តជាក់ស្ដែង ដើម្បីជំរុញការផ្សព្វផ្សាយ អប់រំច្បាប់ដល់ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តខណ្ឌ។
និស្សិតស្នាក់នៅបណ្ដោះអាសន្ននៅវត្តមុនីរង្សី កំពុងអានសៀវភៅច្បាប់ឧភយភាសាវៀត-ខ្មែរ ដើម្បីស្វែងយល់បន្ថែមអំពីគោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ។
ខណ្ឌនិញកេវ ក្រុងកឹងធើ បច្ចុប្បន្ន មានជនរួមជាតិខ្មែររស់នៅប្រមាណ៥.០០០នាក់ មាមីងភាគច្រើនធ្វើការឈ្នួល និងលក់ដូរកំប៉ិកកំប៉ុក។ អាស្រ័យមាមីងគិតតែធើ្វការរកស៊ី ម៉្លោះហើយតិចមាន ឱកាសបង្ខិតជិត និងយល់ដឹងគ្រប់ជ្រុងជ្រោយនូវគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ លោកត្រឹងទ្រឿងពុក ប្រធានការិយាល័យជនជាតិខណ្ឌនិញកេវ ឲ្យដឹង៖ ដោយជ្រាបនូវបញ្ហាខាងលើ ម៉្លោះហើយ រដ្ឋអំណាចខណ្ឌនិញកេវគ្រប់លំដាប់ថ្នាក់ មានការខិតខំក្នុងការនាំយកចំណេះដឹងខាងច្បាប់ដល់ជនរួមជាតិខ្មែរ។ ចុងខែកញ្ញាកន្លងហើយ ដោយបានការឧបត្ថម្ភរបស់គណៈជនជាតិ ការិយាល័យជនជាតិខណ្ឌ និញកេវ បានបានដម្កល់ទូសៀវភៅច្បាប់ ឧភយភាសាវៀត-ខ្មែរចំនួន២កន្លែង គឺនៅវត្តមុនីរង្សី និងអាគារព័ត៌មានមណ្ឌល៣ សង្កាត់អានខាញ់។
ទូនីមួយៗមានសៀវភៅពុម្ពចំនួន៧៩ប្រភេទ និងរួមមាន១២៧ក្បាល។ ព្រះតេជ ព្រះគុណ បញ្ញាមុនីត្រឹងសន្ត ព្រះចៅអធិការវត្តមុនីរង្សី ឋិតនៅលេខ៣៦ មហាវិថីហ្វាប៊ិញ ខណ្ឌនិញកេវ មានថេរដីកា ៖ ក្រៅពីព្រះសង្ឃ អាចារ្យវត្តមុនីរង្សី នៅមាននិស្សិតជនរួមជាតិខ្មែរជាច្រើនទៀតនៅតាមបណ្ដាខេត្តត្រាវិញ សុកត្រាំង បាកលីវ។ល។ ស្នាក់នៅបណ្ដោះអាសន្នដើម្បីរៀនអនុមហាវិទ្យាល័យ មហាវិទ្យាល័យនៅលើភូមិសាស្រ្ត ក្រុងកឹងធើ។ ការដាក់ឲ្យប្រើប្រាស់ទូសៀវភៅច្បាប់ឧភយភាសាវៀត-ខ្មែរក្នុងវត្ត ជំនួយដល់ព្រះសង្ឃ អាចារ្យនិងនិស្សិតមានឯកសារបន្ថែមដើម្បីបម្រើក្នុងការស្រាវជ្រាវសិក្សារៀនសូត្រ។ ពិសេស មានសៀវភៅពុម្ពជាច្រើនប្រភេទដែលទាក់ទិនដល់គោលការណ៍ គោលមាគា៌របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ជួយដល់ព្រះសង្ឃអាចារ្យនិងពុទ្ធបរិស័ទចេះអក្សរខ្មែរ ខិតជិត ស្វែងយល់ ផ្ដើមពីនោះ ផ្សព្វផ្សាយជូនមាមីងជនរួមជាតិខ្មែរបានងាយស្រួលជាង។
“រយៈពេលខាងមុខនេះ ការិយាល័យជនជាតិខណ្ឌនិញកេវ មានផែនការដម្កល់ទូសៀវភៅច្បាប់បន្ថែមមួយទៀតនៅវត្តពិទូឃោសរង្សី ផ្លូវម៉ាកឌិញជី ខណ្ឌអានគឺ។ ទន្ទឹមនឹងនោះ បន្តការបង្កើនបន្ថែមនូវឯកសារ ទស្សនាវដ្តី កាសែត ឯកសារច្បាប់ឧភយភាសាវៀត-ខ្មែរ ដល់ព្រះសង្ឃ អាចារ្យ និងមាមីងជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈនោះ ជួយជនរួមជាតិយល់ច្បាស់និងជឿជាក់ទៅលើគោលមាគា៌ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ។ ផ្ដើមពីនោះ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ភូមិភាគ”-លោកត្រឹងទ្រឿងពុក ឲ្យដឹងដូច្នេះ៕
អត្ថបទ៖ ទីទុយ