រៀងរាល់ឆ្នាំ ឲ្យតែដល់រាត្រីពេញបូណ៌មីខែកត្តិក ជនរួមជាតិខ្មែរតែងរៀបចំពិធីបុណ្យសំពះព្រះខែ។ ធម្មតា ពិធីបុណ្យសំពះព្រះខែ តែងរៀបចំធ្វើនៅតាមទីវត្តអារាម ឬតាមគេហដ្ឋាននីមួយៗ។ តាមជំនឿរបស់ជនរួម ជាតិខ្មែរ ពិធីបុណ្យសំពះព្រះខែ ប្រារព្ធឡើងសំដៅទៅលើការដឹងគុណចំពោះព្រះខែដែលបានផ្តល់សេចក្តី សុខ ៖ ភ្លៀងខ្យល់ធ្លាក់ស្មើ ស្រូវដំណាំលូតលាស់ល្អ ជីវភាពសម្បូរសប្បាយ។ល។ គ្រឿងតង្វាយរៀបចំ ថ្វាយព្រះខែ គឺជាកសិផលដែលប្រជាជនផលិតបាន មានដូច ៖ អំបុក ចេក ដំឡូង ដូង ត្រាវ អំពៅ ។ល។
ខាងក្រោមគឺរូបថតមួយចំនួនក្នុងពិធីបុណ្យសំពះព្រះខែរបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង។
ពិធីកិច្ចសំពះព្រះខែ ត្រូវបានចាប់ផ្តើមនៅពេលដែលព្រះចន្ទរះឡើងភ្លឺស្រឡះ។
ព្រះសង្ឃចម្រើនព្រះបរិត្ត មុនពេលប្រារព្ធពិធីសែនព្រះខែ។
គ្រឿងតង្វាយរៀបចំថ្វាយព្រះខែ។
ចាស់ព្រឹទ្ធាចារ្យ អកអំបុកឲ្យក្មេងៗ រួចសួរពីបំណងប្រាថ្នានៅអនាគត។
ប្រជាជនអុជធូបបួងសួង ប្រាថ្នាសុំសេក្ដីសុខ-ចម្រើន។
បទពណ៌នារូបភាព: លីធាន ប្រែសម្រួល៖ ថាច់ធី