27/11/2018 - 10:14

វត្ត​ក្រ​ពំ​ុឈូក​ច្រាល​ចារុ៍ បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ខេត្ត

វត្ត​​ក្រ​ពំ​ុឈូក​ច្រាល​ចារុ៍ (ហៅ​វត្ត​ចារុ៍) ឃំ​ុថាញ​សឺន​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ បាន​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​ត្រា​វិញ​ ទ​ទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ខេត្ត​។

រូប​ភាព​ទទួល​បណ្ណ​ទទួល​ស្គាល់​ជាកេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ខេត្ត​។

វត្ត​ក្រ​ពំ​ុឈូក​ច្រាល​ចារុ៍ ផ្ដើម​ក​សាង​នៅ​​ឆ្នាំ​១៧៥២ អា​ស្រ័យ​ពុទ្ធ​ប​រិ​ស័ទ​ប្រ​គេន​ដីក​សាង​។​ ព្រះ​ចៅ​អ​ធិ​ការ​មុន​ដំ​បូង​គឺ​ព្រះ​តេជ​ព្រះ​គុណ​គឹម​តែក​។ មក​ដល់​បច្ចុប្បន្ន វត្ត​ឆ្លង​កាត់​អស់​១៩​ជំ​នាន់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​ចៅ​អ​ធិ​ការ​ និង​មាន​ការ​ជួស​ជុល​ច្រើន​លើក​ ពិ​សេស​ព្រះ​​​​​​​វិ​ហារ​ត្រូវ​បាន​ជួស​ជុល​នៅ​ឆ្នាំ​​២០០០​។ បច្ចុ​ប្បន្ន ព្រះ​ចៅ​អធិ​ការ​វ​ត្ត​ក្រ​ពំ​ុឈូក​ច្រាល​ចារុ៍​ គឺ​ព្រះ​តេជ​ព្រះ​គុណ​គឹម​ង៉ុ​ក​ត្វង ជា​ប្រ​ធាន​ស​មា​គម​ព្រះ​សង្ឃ​សាម​គ្គី ស្នេ​ហា​ជាតិ​ស្រុក​ថ្កូវ​។

យោង​តាម​ព័ត៌​មាន​របស់​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និ​​ងទេស​ចរណ៍​ខេត្ត​ត្រា​វិញ​ ក្នុង​ការ​ត​ស៊ូ​ប្រ​ឆាំង​អា​ណា​និ​គម​បា​រាំង​ និង​ចក្រ​ពត្តិ​អា​មេ​​រិក​ទាំង​២​លើក​របស់​ប្រ​​​ជា​​ជន​យើង​ វត្ត​ក្រ​ពំ​ឈូក​ច្រាល​ចារុ៍ គឺ​ជា​កន្លែង​លាក់​បំ​ពួន​ ចិញ្ចឹម​កម្មា​ភិ​បាល​ស​កម្ម​ភាព​ប​ដិ​វត្តន៍​។ ព្រះ​សង្ឃ​ក្នុង​វត្ត​រួម​ជា​មួយ​នឹង​ពុទ្ធ​បរិ​ស័ទ​នៅ​ទី​នេះ សាម​គ្គី​ចិត្ត​មួយ​ថ្លើម​មួយ​ដើរ​តាម​បក្ស​ ចូល​​រួម​ចលនា​ក្នុង​ការ​ត​ស៊ូ​ រួម​ចំ​ណែក​ក្នុង​ការ​​រំ​ដោះ​ជាតិ​ ឯក​ភាព​ប្រ​ទេស​ជាតិ​។ ក្នុង​នោះ មាន​ព្រះស​ង្ឃ​បួស​ក្នុង​វត្ត និង​ពុទ្ធ​ប​រិ​ស័ទ​ជា​​ច្រើន បាន​ប្រ​ឆាំង​ចំ​ពោះ​ខ្មាំង​ ដូច​៖ ​វី​រ​សម​ណៈ​ពលី​យ៉ឿង​សុខ​ វី​រ​សម​ណៈ​ព​លី​ គឹម​ស៊ុមន៍ ព្រះ​ចៅ​អធិ​ការ​សឺន​លេខ​ ព្រះ​ចៅ​អ​ធិ​ការ​គឹម​វង្ស​ ព្រះ​ចៅ​អ​ធិ​ការ​ថាច់​ហ៊ុង​ ព្រះ​ចៅ​អ​ធិ​ការ​ថាច់​តោក ព្រះ​ចៅ​អធិ​ការ​គឹម​សុខ​ ព្រះ​តេជ​ព្រះ​គុណ​ថាច់​អាន​ ព្រះ​ឧបជ្ឈាយ៍ គឹម​សា​រី​ព្រះ​ឧបជ្ឈាយ៍​គឹម​ហឿង​។ល។ ក្រោយ​ពី​ថ្ងៃ​រំ​ដោះ​ប្រ​ទេស​ជាតិ​ ព្រះ​សង្ឃ​​ខ្មែ​រ​ជា​ច្រើន​ព្រះ​អង្គ​ បាន​បក្ស​និង​រដ្ឋ​ប្រ​ទាន​គ្រឿង​ឥស្ស​រិយ​យស​និង​មេ​ដាយ​ ដូច៖ ព្រះ​តេជ​គុណ​យឿង​សុខ​៖ គ្រឿង​ឥស្ស​រិយ​យស ប្រ​ឆាំង​អា​មេ​រិក​លេខ​៣; ព្រះ​តេជ​គុណ​គឹម​​ស៊ុមន៍​ ៖ គ្រឿង​ឥស្ស​រិយ​យស​ប្រ​ឆាំង​អា​មេ​រិក​លេខ​៣;​ ព្រះ​ឧបជ្ឈាយ៍​គឹម​សា​រី​ ព្រះ​ចៅ​អ​ធិ​ការ​ដំ​ណាក់​កាល​១៩៧១-​១៩៧៥ ត្រូវ​បាន​ប្រ​ទាន​គ្រឿង​ឥស្ស​រិយ​យស​ប្រ​ឆាំង​​អា​មេ​រិក​លេខ​១។​

ពង្រីក​នូវ​ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រ​សើរ​នោះ រយៈ​កាល​កន្លង​ ព្រះ​សង្ឃ​គណៈ​កម្ម​ការ​វត្ត​ក្រ​ពំ​​ុ​ឈូក​​ច្រាល​ចារុ៍​ រួម​ជា​មួយ​ពុទ្ធ​ប​រិ​ស័ទ​ក្នុង​តំ​បន់​តែង​សាម​គ្គី​រួម​គ្នា​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ក​សាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​សប្បាយ​ ។ ទន្ទឹម​នឹង​នោះ ធ្វើ​ការ​អភិ​រក្ស​ ជួស​ជុល​វត្ត​អា​រាម​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​ធ្វើ​បុណ្យ​សុន្ទរិ៍​ទាន​ទៅ​តាម​ប្រ​ពៃ​ណី​ ទំ​នៀម​ទម្លាប់​សាស​នា​៕

សឺន​ម៉ា​ល័យ​-ទី​ទុយ

 

 

ចែករំលែកអត្ថបទ