កាលពីព្រឹកថ្ងៃ១៥ ខែតុលា គណៈកម្មាធិការបក្សក្រុងកឹងធើ បានរៀបចំសន្និបាតបូកសរុបពាក់កណ្ដាលអាណត្តិ អនុវត្តសេចក្តីសម្រេចមហាសន្និបាតបក្ខភាគក្រុងកឹងធើ លើកទី XIII អាណត្តិកាល ២០១៥-២០២០។
ទិដ្ឋភាពអង្គសន្និបាត។
រយៈពេល៣ឆ្នាំកន្លង ដោយការខិតខំទូទាំងប្រព័ន្ធនយោបាយនិងប្រជាជន ការអនុវត្តសេចក្តីសម្រេចមហាសន្និបាតបក្ខភាគ ក្រុងកឹងធើ លើកទីXIII សម្រេចបានលទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ។ មកទល់ពេលនេះ ភាគកម្រិតសំខាន់ៗទាំង១៥សម្រេចមុនពេលកំណត់តាមផែនការដាក់ចេញ។ ក្នុងនោះ កំណើនសេដ្ឋកិច្ច (GRDP) មធ្យមភាគដំណាក់កាល២០១៦-២០១៨ សម្រេចបាន៧,៥៦%/ឆ្នាំ; ទ្រង់ទ្រាយខឿនសេដ្ឋកិច្ចប៉ាន់ស្មានដល់ចុងឆ្នាំ២០១៨ នឹងសម្រេចបាន១០៣.៤៣០ពាន់លានដុង កើន១,៤ដងបើប្រៀបនឹងចុងឆ្នាំ២០១៥។ GRDP មធ្យមភាគលើមនុស្សម្នាក់ ប៉ាន់ស្មាននឹងសម្រេចបាន៨០,៤លានដុង (សម្រេច៨៣% នៃផែនការ) កើន២១,៤លានដុងបើប្រៀបនឹងឆ្នាំ២០១៥។ ផលិតកសិកម្មរៀងរាល់ឆ្នាំសម្រេចនិងលើសផែនការដាក់ចេញ ។
ក្រុងកៀរគរទុនវិនិយោគទូទាំងសង្គមលើភូមិសាស្រ្តប៉ាន់ស្មាននឹងសម្រេចបាន១៥៦.៣៣២ពាន់លានដុង មធ្យមភាគកើន១១,៨%/ឆ្នាំ។ល។ តាមការគ្រោងទុកដល់ចុងឆ្នាំ២០១៨ ក្រុងមានឃុំ៣២/៣៦ សម្រេចបទដ្ឋានជនបទថ្មីនិងស្រុកជនបទថ្មីចំនួន២; អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹមតែ១,៥៥% កាត់បន្ថយ៣,៥៧% បើប្រៀបនឹងដើមអាណត្តិ។
ពាក់កណ្តាលអាណត្តិកន្លង គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់និងថ្នាក់ដឹកនាំស្ថាប័ននិងអង្គភាពនានា បានផ្សព្វផ្សាយអនុវត្តយ៉ាងម៉ឺងម៉ាត់គ្រប់ជ្រុងជ្រោយ ព្រមៗគ្នាប្រសិទ្ធភាពនៃសេចក្តីសម្រេចរបស់បក្ស ពិសេសបំផុតគឺសេចក្តីសម្រេចមជ្ឈិម៤ នីតិកាលXII ផ្សារភ្ជាប់នឹងបទបញ្ញាលេខ០៥-CT/TW របស់ការិយាល័យនយោបាយសេចក្តីសម្រេចមជ្ឈិម៦ និងសេចក្តីសម្រេចមជ្ឈិម៧ នីតិកាល XII។ រៀបចំក្បាលម៉ាស៊ីន ប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់ ឲ្យសមស្របនឹងសមត្ថភាព ភារកិច្ច ធានាភាពសម្រិតសម្រាំង ដំណើរការមានប្រសិទ្ធភាព។ ការកាត់បន្ថយក្របខណ្ឌនិងរៀបចំឡើងវិញកងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការសម្រេចលទ្ធផលជាវិជ្ជមាន។
ទន្ទឹមនឹងលទ្ធផលសម្រេចបាន រយៈពេល៣ឆ្នាំកន្លង ក្រុងប្រឈមនឹងការលំបាកឱនថយមួយចំនួន ក្នុងនោះ កំណើនសេដ្ឋកិច្ចនិងការប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចនៅទាប; ការប្រមូលថវិកានៅជួបការលំបាកច្រើន; ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមមិនស្មើគ្នាមិនទាន់ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍ។ ការគ្រប់គ្រងរដ្ឋក្នុងវិស័យមួយចំនួននៅមានកម្រិត មិនទាន់ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍរបស់ក្រុង។
ក្នុងអង្គសន្និបាត តំណាងថ្នាក់ដឹកនាំមន្ទីរ ផ្នែក ភូមិភាគ អង្គភាពក្នុងក្រុងបានរួមយោបល់ពិភាក្សា វែកញែកច្បាស់លាស់នូវរាល់លទ្ធផល ភាពមានកម្រិតមូលហេតុ និងដំណោះស្រាយនៅពេលខាងមុខនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការការពារប្រទេស សន្តិសុខ; អភិវឌ្ឍទេសចរណ៍ អភិវឌ្ឍកសិកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ អនុវត្តនិងអភិវឌ្ឍន៍បច្ចេកវិជ្ជាព័ត៌មាន; អនុវត្តសេចក្តីសម្រេចមជ្ឈិម៤ នីតិកាលXII ផ្សារភ្ជាប់នឹងបទបញ្ញាលេខ០៥-CT/TW របស់ការិយាល័យនយោបាយ; ការកាត់បន្ថយក្របខណ្ឌ និងរៀបចំក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ; ធានាសន្តិសុខនយោបាយ៕
អាញ់យ៉ុង - វិមាន