02/10/2018 - 10:05

លីវ​ហ្វា​ងភូ​- រៀន​ពូកែ​ និង​ជក់​ចិត្ត​ច្នៃ​ប្រ​តិដ្ឋ​

កើត​ក្នុង​គ្រួ​សារ​ក​សិ​ករ​ក្រី​ក្រ​មួយ នៅ​អនុ​សង្កាត់​៣ ​សង្កាត់​៥ ក្រុង​​សុក​ត្រាំង ខេត្ត​សុក​ត្រាំង​ ប៉ុន្តែ​ប្អូន​លីវ​ហ្វាង​ភូ បាន​ខិត​ខំ​ជម្នះ​ការ​លំ​បាក ដើម្បី​រៀន​ពូ​កែ​ និង​ជក់​ចិត្ត​នឹង​ការ​ច្នៃ​ប្រ​តិដ្ឋ​។

ប្អូនលីវហ្វាងភូ

កាល​នៅ​ជា​សិស្ស​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង ខេត្ត​សុក​ត្រាំង ប្អូន​លីវ​ហ្វាង​ភូ ទ​ទួល​បាន​ជ័យ​លា​ភី​លេខ​១​ ក្នុង​ពិ​ធី​ប្រ​ឡង​ច្នៃ​ប្រ​តិដ្ឋ សម្រាប់​វ័យ​យុវ​ជន​ កុ​មារ​ ខេត្ត​សុក​ត្រាំង​លើក VII ឆ្នាំ​២០១៨ ជា​មួយ​នឹង​គម្រោង​វិ​ធាន​​​ការ​ដោះ​ស្រាយ​ “បញ្ជា​ឧប​ករណ៍ដោយ​ទូរ​ស័ព្ទ​ដៃ​”។ ចំ​ពោះ​គម្រោង​វិ​ធាន​ការ​ដោះ​ស្រាយ​របស់​លីវ​ហ្វាង​ភូ គឺ​ជា​ការ​ច្នៃ​ប្រតិដ្ឋ​១​ ក្នុង​ចំ​ណោម​ការ​ច្នៃ​ប្រ​តិដ្ឋ​ទាំង​៦ ត្រូវ​បាន​ខេត្ត​សុក​ត្រាំង​ជម្រើស​ចូល​រួម​ពិ​ធី​ប្រ​ឡង​ថ្នាក់​ជាតិ​នៅ​ពេល​ខាង​មុខ​។  ស្ដី​ពី​គម្រោង​វិ​ធាន​ការ​ ដោះ​ស្រាយ​របស់​ខ្លួន​ លីវ​ហ្វាង​ភូ ចែក​រំ​លែក​៖ “ក្រោក​ពី​ដំ​ណេក ហាត់​ប្រាណ​រៀង​រាល់​ព្រឹក​ ប្អូន​តែង​ឃើញ​ពូ​ ឆ្មាំ​ទ្វរ​ដើរ​ទៅ​មក បើក​បិទ​ទឹក​និង​អគ្គិ​សនី​សម្រាប់ ពួក​ប្អូន​ប្រើ​ប្រាស់​។ មណ្ឌល​សា​លា​ធំ​ទូ​លាយ​ ម្ល៉ោះ​ហើយ​ គាត់​ត្រូវ​ការ​ចំ​ណាយ​កម្លាំង​និង​ពេល​​វេ​លា​ច្រើ​ន​។ ខណៈ​ពេល​នោះ ប្អូន​កំ​ពុង​រៀន​វិញ្ញា​សា​បច្ចេក​វិ​ទ្យា​ថ្នាក់​ទី​១២ រៀន​ពី​អគ្គិ​ស​នី​ ព័ត៌​មាន​​វិ​ទ្យា។ ប្អូន​ក៏​រំ​ពឹង​គិត ហេតុ​អ្វី​បាន​​ជា​ខ្ញុំ​មិន​យោង​លើ​ចំ​ណេះ​ដឹង​នៃ គម្រោង​កម្ម​វិ​ធី​ដើម្បី​បង្កើត​ផ្នែក​​ទន់ អង្គុយ​មួយ​កន្លែង​ក៏​អាច​បញ្ជា​ឧបករណ៍​បើក​បិទ​អគ្គិ​ស​នី​និង​ទឹក​​បាន​។ ប្អូន​ខំ​រាវ​រក​មួយ​រយៈ​ ក៏​បង្កើត​បាន​ផ​លិត​ផល​ដូច​ជា​ការ​រំ​ពឹង​គិត​ពី​ដំ​បូង​ដូច្នោះ​”។

គ្រួ​សារ​ប្អូន​ហ្វាង​ភូ មាន​បង​ប្អូន​៥​នាក់ ប៉ុន្តែ​មាន​ដី​ស្រែ​តែ​៥​កុង ម្ល៉ោះ​ហើយ​ជីវ​ភាព​ជួប​ការ​លំ​បាក​។ ព្រោះ​ហេតុ​ដូច្នោះ ឪ​ពុក​របស់​ប្អូន​​ហ្វាង​ភូ ត្រូវ​ទៅ​ធ្វើ​ការ​ឈ្នួល​គ្រប់​​ទិស​ទី ដើម្បី​រក​ប្រាក់​ចិញ្ចឹម​បង​ ប្អូន​ហ្វាង​ភូ​រៀន​សូត្រ​។ សព្វ​ថ្ងៃ​បង​ៗ​របស់​ហ្វាង​ភូ​ បាន​រៀន​ចប់ ចេញ​សា​លា​មាន​ការ​ងារ​ធ្វើ​លំ​​នឹង​។  កាល​នៅ​តូច​ លីវ​ហ្វាង​ភូ​ ជា​សិស្ស​រៀន​ពូ​កែ​ ហើយ​​ចូល​​ចិត្ត​​ស្រាវ​ជ្រាវ​ ច្នៃ​បង្កើត​​ឧបករណ៍​ប្រើ​ប្រាស់​ផ្សេង​ៗ​ដែល​ប្អូន​ពេញ​ចិត្ត​។ លោក​គ្រូ​វ៉ាន់​គឹម​ង៉យ នា​យក​រង​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង​វាយ​តម្លៃ​៖ “ប្អូន​លីវ​ហ្វាង​ភូ ជា​សិស្ស​ឧស្សាហ៍​ម្នាក់​ ស៊ូ​លំ​បាក​ក្នុង​ការ​រៀន​សូត្រ​ ក៏​ដូច​ជា​សិក្សា​​ស្រាវ​ជ្រាវ​ផ្សេង​ៗ​។ រយៈ​ពេល​៣ ​ឆ្នាំ​រៀន​នៅ​សា​លា​ លីវ​ហ្វាង​ភូ ​ជា​សិស្ស​ល្អ ​រៀន​ពូ​កែ​រាល់​ឆ្នាំ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្អូន​តែង​មាន​ភាព​ស្រុះ​ស្រួល ឧស្សាហ៍​ជួយ​មិត្ត​ភក្តិ​ក្នុង​សា​លា​រៀន​សូត្រ​។ ក្នុង​ពិ​ធី​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ជាតិ​ឆ្នាំ​២០១៨ ប្អូន​លីវ​ហ្វាង​ភូ  ប្រ​ឡង​ជាប់​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​ឱ​សថ​សាស្រ្ត​កឹង​ធើ​”​។

គ្រោង​ការ​នៅ​ពេ​​លខាង​មុខ លីវ​ហ្វាង​ភូ ចែក​រំ​លែក​៖ ចំ​ពោះ​មុខ ប្អូន​នឹង​ខិត​ខំ​ប្រ​ឡង​ជាប់​ បរិញ្ញា​ប័ត្រ​ម​ហា​វិ​ទ្យា​ល័យ​ឱសថ​សាស្រ្ត​ ដើម្បី​អ​នា​គត​ចេញ​សា​លា មាន​ការ​ងារ​ធ្វើ​លំ​នឹង​ មាន​ឱ​កាស​ថែ​ទាំ​ឪ​ពុក​ម្តាយ​ដែល​ចិញ្ចឹម​បី​បាច់​ប្អូន​។ ប្អូន​នឹង​បន្ត​ការ​ស្វះ ស្វែង​ សិក្សា​​ស្រា​វ​​ជ្រាវ​​ ដើម្បី​ច្នៃ​ប្រ​តិដ្ឋ​ផលិត​ផល​នាំ​មក​ផល​ប្រ​យោជន៍​ជូន​សង្គម​។ ពី​ព្រោះ​​នេះ ជា​ចំ​ណង់​ចិត្ត​របស់​ប្អូន​​!  ​៕

               ត្រឿង​ផល​​-​​ថាច់​ធី​ប្អូន​លីវ​ហ្វាង​ភូ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប្អូន​ហ្វាង​ភូ