02/10/2018 - 10:05

អ​នុ​វត្ត​បទ​បញ្ជា​១៩ ស៊ី​ជម្រៅ​ក្នុង​ជីវ​ភាព​

បទ​បញ្ជា​លេខ​១៩-CT/TW ចុះ​ថ្ងៃ​១០/​១/​២០១៨ របស់​គណៈ​លេ​ខា​ (​នី​តិ​កាល XII) ស្ដី​ពី​ការ​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី បាន​បង្ក​ជា​កម្លាំង​ចល​ករ​ថ្មី​ ដើម្បី​ជម្រុញ​ការ​អភិ​វឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។  ខេ​ត្ត​កា​ម៉ាវ​ បាន​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​សំ ខាន់​ៗ ចំ​នួន​៨ សំ​ដៅ​អនុ​វត្ត​បទ​បញ្ជា​១៩​ ស៊ី​ជម្រៅ​ក្នុង​ជីវ​ភាព​។

  លោក​ផាម​បាត់​ដាំង​ អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​កា​ម៉ាវ ប្រ​គេន​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​២០១៨​។

លោក​ទ្រី​វក្វាង​ឡើយ​ ប្រ​ធាន​គណៈ​​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​ ឲ្យ​ដឹង​៖ ចំ​ពោះ​ការ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ពី​ជីវ​ភាព​សម្ភារៈ​និង​ស្មារ​តី ប្រ​មូល​ផ្ដុំ​នូវ​រាល់​ប្រ​ភព​កម្លាំង​ដើម្បី​វិ​និ​យោគ​ជូន​តំ​បន់​មាន​ជន​​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​  រៀង​រាល់​ឆ្នាំ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ខេត្ត​ថយ​ចុះ​ពី​២-៤​%។ ចុង​ឆ្នាំ​២០១៧ ស​រុប​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ខេត្ត​នៅ​១៧.៧៥៤​គ្រួ​សារ ស្រូប​អត្រា​៥,៩៦%​ ថយ​ចុះ​២%​ បើ​ប្រៀប​​នឹង​ឆ្នាំ​កន្ល​ង​។ ក្នុង​នោះ គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​​ជាតិ​ភាគ​តិច​ គឺ​២.៤៦០​គ្រួ​សារ ស្រូប​អត្រា​១៣,៨% ក្នុង​ចំ​ណោម​គ្រួ​សារ​ក្រី​ក្រ​រួម​។

“បន្ទាប់​ពី​គណៈ​កម្មា​ធិ​​ការ​បក្ស​ខេត្ត​ មាន​​សារ​លិ​ខិត​ចង្អុល​ការ​  គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បទ​​បញ្ជា​១៩ និង​ផែន​ការ​៦៨-KH/UBND របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ស្ដី​ពី​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បទ​បញ្ជា​១៩​។ ផ្អែក​លើ​ស្មារ​តី នោះ​  គណៈ​ជន​ជាតិ​  បាន​បន្ត​ការ​គិត​គូរ​ដល់​ជីវ​​ភាព​ សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​​តិច ជា​មួយ​នឹង​ថ​វិ​កា​ប្រ​មាណ​៣៩​ពាន់​លាន​ដុង តាម​រយៈ​ប្រ​ភព​ថ​វិ​កា​ខេត្ត​។ ទន្ទឹម​នឹង​​នោះ ចលនា​អា​ជីវ​កម្ម​ សប្បុ​រស​ជន​រួម​វិ​ភាគ​ទាន ជា​ថ​វិ​កា​និង​សម្ភារៈ​ឧបត្ថម្ភ​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​​ជាង​១០​ពាន់​លាន​ដុង​។ ដោយ​ឡែក​ចំ​ពោះ​ការ​ពង្រីក​និង​អភិ​រក្ស​ភា​សា​កំ​ណើត​ ខេត្ត​បាន​ផ្ដល់​ថ​វិ​កា​ជិ​ត​៥០០​លាន​ដុង​ ដើម្បី​ឧបត្ថម្ភ​ការ​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូន​ៗ​ក្នុង​រដូវ​វិ​ស្សម​កាល​”។ លោក​ទ្រីវ​ក្វាង​ឡើយ​ បាន​ឲ្យ​ដឹង​ដូច្នេះ​។

ធ្វើ​ឲ្យ​​ជាក់​ស្ដែង​បទ​បញ្ជា​លេខ​១៩-CT/TW ខេត្ត​កា​ម៉ាវ បាន​ផ្ដុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ សំ​ខាន់​ៗ​ចំ​នួន​៨ ផ្អែក​ទៅ​តាម​ផ្នែក​នី​មួយ​ៗ ប្រ​គល់​ឲ្យ​អង្គ​ភាព​ទាំង​នោះ​ដំ​ណើរ​ការ​អនុ​វត្ត​។ ក្នុង​នោះ គន្លឹះ​សំ​ខាន់​គឺ​បង្កើន​ប្រ​ភព​កម្លាំង​ វិ​​និ​យោគ អនុ​វត្ត​គម្រោង​នៃ​ការ​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​អំ​ពី​សេដ្ឋកិច្ច​-សង្គ​មតំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ក​រ​។

លោក​ផាម​បាត់​ដាំង​ អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​កាម៉ា​វ ឲ្យ​ដឹងៈ​ កា​ម៉ាវ​កំ​ពុង​ផ្សព្វ​ផ្សាយ​ អនុ​​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​២០៨៥​/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​​នៃ​រដ្ឋា​ភិ​បាល​ ស្ដី​ពី​គោល​ន​យោ​បាយ​ពិ​សេស​ដោយ​ឡែក​ ជំ​នួយ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​-សង្គម​  តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០១៧​-២០២០ អនុ​វត្ត​គម្រោង​ ពង្រីក​ប្រ​ភព​ធន​ធាន​មនុស្ស​ខេត្ត​កា​ម៉ាវ រហូត​ដល់​ឆ្នាំ២០២០​និង​ឆ្នាំ​បន្ត​បន្ទាប់​។ ភូមិ​ភាគ​រំ​ពឹង​ថា បទ​​បញ្ជា​១៩​នឹង​បង្ក​ជា​ជំ​ហាន​វិវឌ្ឍន៍​កាន់​តែ​ខ្លាំង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ ដែល​នៅ​សេស​សល់​ បង្ក​ឲ្យ​កាន់​តែ​មាន​សន្ទុះ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ពេល​ខាង​មុខ​៕

          យោង​កា​សែត​ជន​ជាតិ​-ពេជ្រ​សឿន​

 

 

ចែករំលែកអត្ថបទ