ពេលមកដល់ព្រៃស្មាចត្រាសឺនៅខេត្តអានយ៉ាង ភ្ញៀវទេសចរនឹងបានស្រូបខ្យល់អាកាសដ៏បរិសុទ្ធ ទស្សនាហ្វូងកុកស ហិចហើររកចំណី មៀងមើលម្លប់ព្រៃស្មាចខៀវស្រងាត់គន់គាប់នេត្រា។ល។ មកកាន់ទីនេះ ភ្ញៀវទេសចរនឹងជក់ចិត្តដិតអារម្មណ៍ជាមួយនឹងភាពស្រស់ស្អាតនៃធម្មជាតិរបស់ព្រៃស្មាច៕
ទូកវ៉ឡាយនឹងនាំភ្ញៀវទេសចរចូលទៅជ្រៅក្នុងព្រៃស្មាច។
ភ្ញៀវទេសចរគួរតែឆ្លៀតពេលដើរលំហែតាមដងផ្លូវក្រោមម្លប់ព្រៃស្មាច។
បរិយាកាសស្ងាត់ជ្រងំ បង្កើតជាទិដ្ឋភាពពណ៌ទឹកស្រស់ត្រកាល។
ព័ត៌មានរូបភាពៈ ហាថាញ់-មុនី