កោងសឺនជាកោះមួយស្ថិតនៅកណ្ដាលទន្លេហូវ ចំណុះតំបន់១ សង្កាត់ប៊ូយហឺវងៀ ខណ្ឌប៊ិញធ្វី ក្រុងកឹងធើ។ ឆ្នាំ២០១៦ ប្រជាជនរស់នៅលើកោះចំនួន១៧គ្រួសារ បានរួបរួមគ្នាធ្វើទេសចរណ៍សហគមន៍ទាក់ទាញភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសរាប់ពាន់លើកនាក់ មកទស្សនា។
នំប្រជាប្រិយដែលគ្រួសារអ្នកចម្ការកុងមិញ (ធ្លាប់ហៅថាបៃម៉ួង) ជាគ្រួសារមួយក្នុងចំណោម១៧គ្រួសារធ្វើទេសចរណ៍នៅកោះកោងសឺន។ នំរបស់មីងបៃម៉ួង ទទួលបានមេដៃប្រាក់នៅក្នុងពិធីបុណ្យនំប្រជាប្រិយណាមបូ លើកទីV ឆ្នាំ២០១៦ ។
ក្រៅពីឆ្លងកាត់បទពិសោធន៍ធ្វើនំប្រជាប្រិយ ភ្ញៀវទេសចរមកកោងសឺនថែមទាំងបានទស្សនាត្រីផ្ទក់លោតផ្លោះនៅចម្ការរបស់គ្រួសារបងឡេទ្រុងតិន។
ភ្ញៀវទេសចរនឹងបានស្រូបយកខ្យល់អាកាសបរិសុទ្ធនិងទស្សនាការចិញ្ចឹមត្រីក្នុងក្បូនទស្សនាត្រីផ្ទក់លោតផ្លោះ ចម្ការឈើហូបផ្លែ ចម្ការសត្វកុក និងឆ្លងកាត់បទពិសោធន៍ធ្វើនំចែវទូក បាចអណ្ដូងចាប់ត្រី ចូលផ្ទះបាយជាមួយនឹងម្ចាស់ផ្ទះធ្វើម្ហូបសាមញ្ញដូចជា ស៊ុបឆ្នាំងភ្លើង មាន់ញាំក្រូចថ្លុង និងនំចាក់អំបែងជាដើម៕
លីយា៉ង-វិមាន