21/08/2018 - 08:11

បន្ទប់​បង្រៀន​វិ​ស្ស​ម​កាល​របស់​និស្សិត​ស្ម័គ្រ​ចិត្ត​

ឈាន​ចូល​រដូ​វ​វិស្ស​ម​កាល ប៉ុន្តែ​សា​លា​បឋម​សិក្សា​ហ្វា​ឡាក​C ឃុំ​លឿង​ហ្វាA ស្រុក​ចូវ​ថាញ់​ ពោរ​ពេញ​ទៅ​ដោយ​សំ​ឡេង​សើច​សប្បាយ​សូរ​សំ​ឡេង​អាន​មេ​រៀន​របស់​ប្អូន​ៗ​សិស្សា​​​នុ​សិស្ស​។ នោះ​គឺ​សំ​ឡេង​ដែល​ បន្លឺ​ចេញ​ពី​បន្ទប់​រៀន​អា​ស្រ័យ​ដោយ​យុទ្ធ​ជន​ចូល​រួម​យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​វិស្ស​ម​កាល​របស់​សា​កល​វិ​ទ្យា​ល័យ​ហ្វា​ស៊ាន​ក្រុង​ហូ​ជី​មិញ​រៀប​ចំ​ឡើង​។

និ​ស្សិត​ស្ម័គ្រ​ចិត្ត​ណែ​នាំ​ប្អូន​ៗ​រៀន​សរ​សេរ​អក្សរ​។

ឃុំ​លឿង​ហ្វា A មាន​ជន​រួម​ជាតិ​ខ្មែរ​ប្រ​មាណ​៧៥​% ជីវ​ភាព​​នៅ​ជួ​​ប​ការ​លំ​បាក​។ ប្អូន​ៗ​សិស្សា​នុ​សិស្ស​ភាគ​ច្រើន​រស់​នៅ​ជា​មួយ​​យាយ​តា ពី​ព្រោះ​ម្ដាយ​ឪ​ពុក​ទៅ​ធ្វើ​ការ​ងារ​ឆ្ងាយ​; គ្មាន​លក្ខណ​សម្បត្តិ​​កម្សាន្ត​សប្បាយ​ក្នុង​រដូវ​វិ​ស្សម​កាល​។ ពេល​បាន​ចូល​រួម​រំ​លឹក​​មេ​រៀន​សា​ឡើង​វិញ​ក្នុង​រដូវ​វិ​ស្សម​កាល ប្អូន​ៗ​មាន​ឱ​កាស​ពង្រឹង​នូវ​ចំ​ណេះ​ដឹង​ផង​ហើយ​មាន​លក្ខណ​​សម្បត្តិ​លេង​កម្សាន្ត​ផង​។ អ្នក​គ្រូ​ថាច់​ធី​សា​មី​ នា​យិ​កា​រង​សា​លា​​បឋម​សិក្សា​ហ្វា​ឡាក​C និង​ជា​នា​យក​រង​មជ្ឈ​មណ្ឌល​សិក្សា​សហ​គមន៍​ឃុំ​លឿង​ហ្វាA​ ឲ្យ​ដឹង​៖ “ ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​កក្កដា​ មាន​និ​ស្សិត​សា​កល​វិ​ទ្យា​ល័យ​ហ្វា​ស៊ាន​ ជាង​៣០​នាក់​ មក​ចូល​រួម​ស​កម្ម​ភាព​វិស្ស​ម​កាល​នៅ​លើ​ភូមិ​ភាគ​។ និស្សិត​ទាំង​នោះ​បាន​ចលនា​ប្អូន​ៗ ​សិស្សា​នុ​សិស្ស​ប្រ​មាណ​៦០​នាក់​ ចែក​ជា​៣​ថ្នាក់​ដើម្បី​ធ្វើ​ការ​បង្ហាត់​បង្រៀន​”​។

និស្សិត​ង្វៀន​ធី​ង៉ុក​ អនុ​ប្រ​ធាន​​ក្រុម​ស្ម័គ្រ​ចិត្ត​ ឲ្យ​ដឹង​៖ “ដំ​បូង​ក្រុម​ស្ម័គ្រ​ចិត្ត​មាន​បំ​ណង​ណែ​នាំ​ប្អូន​ៗ រំ​លឹក​មេ​រៀន​សា​ឡើង​វិញ​គ្រប់​វិញ្ញា​​សា​ទាំង​អស់​។ ប៉ុន្តែ​ពេល​បង្រៀន​​ប្អូន​ៗ​ភាគ​ច្រើន​ចូល​ចិត្ត​រៀន​អង់​គ្លេស ពី​ព្រោះ​ក្នុង​កម្ម​វិ​ធី​សិក្សា ​​ប្អូន​ៗ​រៀន​បាន​តិច​ ម៉្លោះ​ហើយ​ ក្រុម​បាន​រៀប​ចំ​ពេល​វេ​លា​ច្រើន​ជាង​សម្រាប់​បង្រៀន​ភា​សា​អង់​គ្លេស​។ ក្រុម​បាន​រៀប​ចំ​ប្អូន​ៗ​ជា​៣ ថ្នាក់៖ ថ្នាក់​ទី​១ ហាត់​ឲ្យ​ប្អូន​ៗ ស្គាល់​អក្សរ​ រៀន​សរ​សេរ​អក្សរ​ត្រៀម​បម្រុង​ចូល​រៀន​ថ្នាក់​ទី​១​។ ចំ​ណែក​២​ថ្នាក់​ទៀត​សម្រាប់​ប្អូន​ៗ​មាន​វ័យ​ធំ​ជាង​បាន​រៀន​ភា​សា​អង់​គ្លេស​ច្រើន​ជាង​។ ប្អូន​ៗ​សិស្សា​​នុ​សិស្ស​ចេះ​ស្ដាប់​បង្គាប់​គួរ​ឲ្យ​ស្រ​ឡាញ់​ ហើយ​យក​ចិត្ត​ទុក​ដាក់​​រៀន​សូត្រ​ណាស់​”។

  និស្សិត​ត្រឹង​ធី​កឹម​ទូ ឲ្យ​ដឹង​៖ “ដើម្បី​ជួយ​ប្អូន​ៗ​សិស្សា​នុ​សិស្ស​យល់​និង​ចាំ​មេ​រៀន​បាន​ល្អ​ រាល់​ពេល​ចូល​រៀន​ប្អូន​បង្រៀន​ពី​៦​​ដល់​៧​ពាក្យ​ប៉ុណ្ណោះ ហើយ​ឲ្យ​ប្អូន​ៗ​ទន្ទេញ​ចាំ​មាត់​។ ទន្ទឹម​នឹង​​នោះ ពួក​ប្អូន​នៅ​ទាំង​រៀប​ចំ​លេង​​ល្បែង​កំ​សាន្ត​ដែល​ទាក់​ទង​នឹង​វាក្យ​​សព្ទ​និង​បង្រៀន​បទ​ចម្រៀង​ភា​សា អង់​គ្លេស​ទៀត​ផង​។ ប្អូន​រៀន​សូត្រ​ បាន​ច្រើន​ប្រ​ការ​ឆ្លង​តាម​រយៈ​​យុទ្ធ​នា​ការ​ស្ម័គ្រ​ចិត្ត​លើក​នេះ”​។ក្មួយ​គឹម​ធី​ត្រាង​ ឲ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​៖ “បាន​អ្នក​គ្រូ​បង្រៀន​ភា​សា​អង់​គ្លេស​ កូន​ចូល​ចិត្ត​ណាស់​។  កូន​មាន​បំ​ណង​ក្លាយ​ជា​គ្រូ​បង្រៀន​ ដូច​ជា​អ្នក​គ្រូ​ដែរ​”។

  មិន​ត្រឹម​តែ​ណែ​នាំ​ប្អូន​ៗ​ រំ​លឹក​មេ​រៀន​សា​ឡើង​វិញ​នា​រ​ដូវ​វិស្ស​ម​កាល​ប៉ុណ្ណោះ​ទេ និស្សិត​ស្ម័គ្រ​ចិត្ត​​នៅ​ទាំង​រៀប​ចំ​ស​កម្ម​ភាព​កម្សាន្ត​​សប្យាយ​ជា​ច្រើន​ និង​ជូន​អំ​ណោយ​ដល់​ប្អូន​ៗ​ដែល​ចូល​រួម​វគ្គ​សិក្សា​នេះ​ផង​ដែរ​។ ពិ​សេស នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា និស្សិត​ស្មគ្រ​ចិត្ត​ក៏​បាន​​រៀប​ចំ “ទិ​វា​កុ​មារ​” ដោយ​មាន​ល្បែង​កម្សាន្ត​សប្បាយ​ជា​ច្រើន​ បង្ក​ភាព​រីក​រាយ​សម្រាប់​សិស្សា​​នុសិស្ស​។ ព្រម​ទាំង​បាន​ជូន​អំ​ណោយ​១០០​ចំ​ណែក​ដល់​សិស្សា​នុ​សិស្ស​ជួប​លំ​បាក​របស់​សា​លា​។

អ្នក​គ្រូ​ថាច់​ធី​សា​មី​ នា​យិ​ការ​ង​នៃ​​សា​លា​បឋម​សិក្សា​ហ្វា​ឡាក​C ឲ្យ​ដឹង​៖ អា​ស្រ័យ​បាន​និស្សិត​មក​បង្រៀន​មេ​រៀន​សា​ឡើង​វិញ​នា​រ​ដូវ​​វិស្ស​ម​កាល​ ម៉្លោះ​ហើយ​សិស្សា​នុសិស្ស​របស់​សា​លា​មាន​ឱ​កា​សព​ង្រឹង​ចំ​ណេះ​ដឹង​មុន​ពេល​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​។ល។ និ​ស្សិត​​ស្ម័គ្រ​ចិត្ត​របស់​សា​កល​វិ​ទ្យា​ល័យ​ហ្វា​ស៊ាន​ បាន​បន្សល់​នូវ​អនុស្សាវ​រីយ៍​ដ៏​ល្អ​ប្រ​ពៃ​នៅ​លើ​ភូមិ​សាស្រ្ត​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ដូច​ជា​ឃុំ​លឿង​ហ្វា​នេះ​ឯង​៕         

              សឺន​ម៉ា​ល័យ​-ទី​ទុយ

ចែករំលែកអត្ថបទ