សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិស្រុកឡុងភូ ខេត្តសុកត្រាំង បានអនុវត្តកិច្ចការសាសនាត្រឹមត្រូវតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋ។
សមមិត្តហ្វិញវ៉ាន់ធ្វឹង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សស្រុកឡុងភូ ជូនបណ្ណសរសើរដល់ព្រះសង្ឃ។
ព្រះតេជព្រះគុណថាច់ធឿន ប្រធានសាខាសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិស្រុកឡុងភូ មានថេរដីកា៖ “អនុវត្តតាមកិច្ចចង្អុលការរបស់គណៈប្រតិបត្តិការសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត សមាគមស្រុកឡុងភូ បានចលនាព្រះសង្ឃ គណៈកម្មការទាំង៥វត្តនៅលើភូមិសាស្រ្តស្រុក ចូលរួមរៀនសូត្រនូវបទបញ្ជាសេចក្ដីសម្រេចចិត្ត និងគោលនយោបាយដែលពាក់ព័ន្ធដល់សាសនា ជនជាតិបានជិត៣០លើក ដោយមានព្រះសង្ឃ និងគណៈកម្មការវត្តចូលរួមជិត៥.០០០អង្គនិងរូប។ ឆ្លងតាមរយៈនោះ បានជួយដល់ព្រះសង្ឃ និងគណៈកម្មការវត្ត ជ្រាបច្បាស់ពីគោលនយោបាយជនជាតិ សាសនានិងចលនាពុទ្ធបរិស័ទគោរពប្រតិបត្តិជំនឿសាសនាកាន់តែល្អប្រសើរ។
ពង្រីកស្មារតី “ប្រតិបត្តិល្អការងារសាសនា អនុវត្តល្អការងារសង្គម” រួមជាមួយនឹងការផ្សព្វផ្សាយ រៀនសូត្រសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញនិងពង្រីកនូវតួនាទីអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ មានព្រះសង្ឃមួយចំនួនអង្គក្នុងគណៈប្រតិបត្តិការសមាគម បានគណៈ ផ្នែកដែលពាក់ព័ន្ធជូនបណ្ណសរសើរ។ ទន្ទឹមនឹងនោះ ព្រះចៅអធិការវត្តនៅតាមវត្តនានា រួមជាមួយនឹងរដ្ឋអំណាចភូមិភាគអនុវត្តនូវការងារសប្បុរសធម៌សង្គម ជួយឧបត្ថម្ភដល់ប្រជាជនដែលមានជីវភាពជួបលំបាករាប់ពាន់គ្រួសារ។ រយៈពេល៥ឆ្នាំកន្លង នៅតាមវត្តនានាបានអនុវត្តការងារសប្បុរសធម៌សង្គម គិតជាទឹកប្រាក់់ជាង៥ពាន់លានដុង។ រហូតមកទល់បច្ចុប្បន្ន លើភូមិសាស្រ្តស្រុកមានវត្តពុទ្ធសាសនាខ្មែរចំនួន៥ បានទទួលស្គាល់ជាមូលដ្ឋានជំនឿសាសនាអារ្យធម៌។ ជាមួយនឹងការរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ រៀងរាល់ឆ្នាំ ពិធីបុណ្យប្រពៃណីតែងបានរៀបចំឡើងយ៉ាងមហោឡារិក ជាមួយនឹងស្មារតី សាមគ្គី សប្បាយរីករាយ ប្រិតសំចៃនិងដិតដាមដោយអត្តសញ្ញាណវប្បធម៌ជនជាតិ។ ការកសាងសំណង់នានានៅក្នុងវត្តអារាម តែងរក្សាបាននូវក្បូរក្បាច់រចនាវប្បធម៌ខ្មែរ។ បណ្ដាវត្តលើភូមិសាស្រ្តស្រុកបង្កើតបានវង់ភ្លេងពិណពាទ្យចំនួន៥វង់ ក្លឹបរបាំ២ក្រុម ឆៃយាំុ៤ក្រុម ទូក-ងបុរសនារីចំនួន៧ក្រុម។ លោកថាច់ថឿង អនុប្រធានគណៈកម្មការវត្តបឹងក្រចាប់ថ្មី ឃុំតឹងហ៊ឹង ឲ្យដឹង៖ “ក្នុងឱកាសវិស្សមកាលឆ្នាំនេះ វត្តបឹងក្រចាប់ថ្មីបានបើកថ្នាក់បង្រៀនអក្សរខ្មែរចាប់ពីថ្នាក់ទី១ដល់ទី៥ សម្រាប់កូនចៅពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត “។
ព្រះតេជព្រះគុណថាច់ធឿន មានថេរដីកាបន្ថែម៖ “ រៀងរាល់ឆ្នាំ វត្តនានាលើភូមិសាស្រ្តស្រុក តែងចាត់ចែងបើកថ្នាក់ពុទ្ធិកបឋមសិក្សាតិចបំផុត១០ថ្នាក់ ដោយមានសមណសិស្សនិងសិស្សចូលរៀនជាង១០០អង្គនិងរូប មានអាចារ្យជាគ្រូបង្រៀនជាច្រើនចូលរួម។ ក្រៅពីនោះ វត្តនានាក៏មានបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងឱកាសវិស្សមកាលពី២០-២៥ ថ្នាក់ចាប់ពីថ្នាក់ទី១ដល់ទី៥ មានកូនចៅមាមីងពុទ្ធបរិស័ទក្នុងចំណុះជើងវត្តចូលរៀនប្រមាណ៥០០-៦០០នាក់”៕
ត្រឿងផល-ពេជ្រសឿន