បទបញ្ជានេះបានបញ្ជាក់ច្បាស់ ក្រសួងអប់រំនិងបណ្តុះបណ្តាល ភូមិភាគនានានិងក្រសួង ផ្នែកដែលពាក់ព័ន្ធ បានកសាងសម្រេចកម្មវិធីអប់រំទូទៅ ផ្សព្វផ្សាយកម្មវិធី មុខវិជ្ជាសកម្មភាពអប់រំ ត្រួតពិនិត្យ មូលដ្ឋានសម្ភារៈ កងជួរគ្រូបង្រៀន រៀបចំមូលដ្ឋានបណ្តុះបណ្តាលគ្រូបង្រៀន។ ថ្វីត្បិតតែដូច្នោះ ការប្រកាសឲ្យប្រើកម្មវិធីអប់រំ សកលថ្មីមិនបានធានាតាមដំណើរការ។ ការរៀបចំកងជួរគ្រូបង្រៀននិងមូលដ្ឋានសម្ភារៈនៅភូមិភាគនានាមិនទាន់បានយកចិត្តទុកដាក់ត្រឹមត្រូវនៅឡើយ។ មូលហេតុសំខាន់ គឺអាស្រ័យការកសាងកម្មវិធីសិក្សាអប់រំទូទៅថ្មី តាមទិសដៅអភិវឌ្ឍគុណ សម្បត្តិសមត្ថភាពរបស់សិស្ស គឺត្រូវការពេលវេលាធ្វើបទពិសោធន៍ ត្រៀមខ្លួនស្ទង់មតិ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងសង្គម។ ការសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធគណៈកម្មាធិការប្រជាជនខេត្ត ក្រុង និងទីក្រុងចំណុះមជ្ឈិម ជាមួយនឹងក្រសួងអប់រំនិងបណ្តុះបណ្តាលមិនទាន់មានប្រសិទ្ធភាពពិតប្រាកដនៅឡើយ។
នាយករដ្ឋមន្ត្រី មានបទបញ្ជាជម្រុញខ្លាំងក្លាអនុវត្តការផ្លាស់ថ្មីកម្មវិធីសៀវភៅសិក្សាអប់រំទូទៅ។
ចងក្រងសៀវភៅសិក្សាត្រូវធានាបាននូវតម្រូវការកាត់បន្ថយ ប្រកបដោយវិទ្យាសាស្រ្ត និងជាក់ស្តែង
នាយករដ្ឋមន្ត្រី សំណូមពរក្រសួងអប់រំនិងបណ្តុះបណ្តាលគប្បីពិនិត្យនិងកែតម្រូវផែនការអនុវត្តផ្លាស់ថ្មីកម្មវិធី សៀវភៅ សិក្សាអប់រំទូទៅតាមសេចក្តីសម្រេចរបស់រដ្ឋសភា។ ទន្ទឹមនឹងនោះ អនុម័តនិងប្រកាសឲ្យប្រើប្រាស់កម្មវិធីអប់រំទូទៅថ្មី រៀបចំការចងក្រងសៀវភៅសិក្សាគ្រប់មុខវិជ្ជា គ្រប់ថ្នាក់ទាំងអស់ឲ្យសមស្របនឹងកម្មវិធីអប់រំទូទៅថ្មី ធានាបាននូវតម្រូវការកាត់បន្ថយ ប្រកបដោយវិទ្យាសាស្រ្ត ភាពជាក់ស្តែងនិងលទ្ធភាពអនុវត្ត រួមចំណែកក្នុងការកែលម្អវិធីសាស្រ្តបង្រៀននិងរៀនផ្លាស់ ថ្មីការប្រឡងធ្វើតេស និងវាយតម្លៃគុណភាពអប់រំ។ លើកទឹកចិត្តដល់អង្គការនិងបុគ្គលទាំងឡាយ ដែលចងក្រងសៀវភៅសិក្សាតាមកម្មវិធីអប់រំទូទៅថ្មី។ រៀបចំពិនិត្យឲ្យតម្លៃនិងផ្តល់សច្ចាប័នសៀវភៅសិក្សាសម្រាប់មូលដ្ឋានអប់រំទូទៅជ្រើសរើសប្រើប្រាស់នៅក្នុងសាលារៀន។
ក្រសួងអប់រំនិងបណ្តុះបណ្តាលត្រូវកសាងបទដ្ឋានវិជ្ជាជីវៈរបស់គ្រូបង្រៀន និងបទដ្ឋាន នាយកសាលាទូទៅ។ ពិនិត្យនិងឲ្យតម្លៃសមត្ថភាពគ្រូបង្រៀននិងកម្មាភិបាលគ្រប់គ្រងអប់រំតាមបទដ្ឋាន។ បើកវគ្គសិក្សាបន្ថែម និងឯកសារបំប៉នគ្រូបង្រៀននិង កម្មាភិបាលគ្រប់គ្រងអប់រំដើម្បីអនុវត្តកម្មវិធីអប់រំទូទៅថ្មី។ អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបណ្ដុះបណ្ដាល បំប៉នគ្រប់គ្រង គ្រូបង្រៀននិងកម្មាភិបាលគ្រប់គ្រងផ្នែកអប់រំក្នុងទូទាំងប្រទេស។ ពិនិត្យនិងរៀបចំប្រព័ន្ធមូលដ្ឋានបណ្តុះបណ្តាលគ្រូបង្រៀនកសាងបទដ្ឋានវិជ្ជាជីវៈខាងគរុវិទ្យា។
ក្រៅពីនោះ ក្រសួងអប់រំនិងបណ្តុះបណ្តាល ថែមទាំងផ្លាស់ថ្មីកម្មវិធីបណ្តុះបណ្តាល បំប៉នគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងផ្នែកអប់រំ ដើម្បីអនុវត្តកម្មវិធីសៀវភៅសិក្សាអប់រំទូទៅថ្មី។ ចង្អុលការមូលដ្ឋានបណ្ដុះបណ្ដាលគ្រូបង្រៀនទាំងឡាយម្ចាស់ការសហការជាមួយភូមិភាគនានាដើម្បីបណ្តុះបណ្តាល ប៉ប៉នគ្រូបង្រៀននិងកម្មាភិបាលគ្រប់គ្រងអប់រំ។ បន្តជម្រុញយ៉ាងខ្លាំងក្លានូវការផ្សព្វផ្សាយទូលំទូលាយក្នុងសង្គមអំពីទិសដៅ តម្រូវការខ្លឹមសារ ភារកិច្ចដំណោះស្រាយ ដំណើរការ និងលក្ខណៈអនុវត្តផ្លាស់ថ្មីកម្មវិធី និងសៀវភៅសិក្សាអប់រំទូទៅ។
ផ្សព្វផ្សាយអនុវត្តផែនការផ្លាស់ថ្មីសមស្រប ជាមួយលក្ខណៈនៃភូមិភាគ
នាយករដ្ឋមន្ត្រីបានសំណូមពរគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ក្រុង និងទីក្រុងចំណុះមជ្ឈិមនានា ចង្អុលការផ្នែកអប់រំរៀបចំផ្សព្វផ្សាយ អនុវត្តផែនការផ្លាស់ថ្មីកម្មវិធីសៀវភៅសិក្សាអប់រំទូទៅ តាមផែនការរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលឲ្យសមស្របជាមួយនឹងលក្ខណៈនៃភូមិភាគនីមួយៗ។
ទន្ទឹមនឹងនោះ ខេត្ត ក្រុងនានា ត្រូវរៀបចំការត្រួតពិនិត្យនិងវាយតម្លៃស្ថានភាព បច្ចុប្បន្ន កំណត់តម្រូវការរបស់គ្រូបង្រៀនរាល់មុខវិជ្ជារាល់ថ្នាក់រៀនរាល់កម្រិត។ ម្ចាស់ការកសាងផែនការរៀបចំ បំពេញបន្ថែមកងជួរនិងសហការជាមួយមូលដ្ឋានរៀបចំការបណ្ដុះបណ្ដាល បំប៉នគ្រូបង្រៀន ដើម្បីអនុវត្តកម្មវិធី សៀវភៅសិក្សាអប់រំទូទៅថ្មី។ រៀបចំត្រួតពិនិត្យ ឡើងគម្រោង ប្លង់ប្រព័ន្ធមូលដ្ឋានអប់រំទូទៅតាមស្មារតី នៃសេចក្តីសម្រេចលេខ១៩-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្សស្តីពីការបន្តការផ្លាស់ថ្មីប្រព័ន្ធអង្គការនិងគ្រប់គ្រង លើកកម្ពស់គុណភាពនិងប្រសិទ្ធភាព សកម្មភាពរបស់ស្ថាប័ន បុព្វហេតុរដ្ឋបង្កើត។ កែសម្រួលនិងរៀបចំដើម្បីប្រើប្រាស់ដោយប្រសិទ្ធភាពមូលដ្ឋានសម្ភារៈ និងបរិក្ខារបង្រៀនដែលមានស្រាប់។ កសាងផែនការវិនិយោគទុនមូលដ្ឋានសម្ភារៈ ទិញបន្ថែមបរិក្ខារបង្រៀន ដើម្បីអនុវត្តកម្មវិធីសៀវភៅ សិក្សាអប់រំទូទៅថ្មី។
ខេត្តនិងក្រុងនានា ត្រូវបែងចែកថវិកាភូមិភាគ គួបផ្សំមានប្រសិទ្ធភាព និងប្រើប្រាស់ចំគោលដៅប្រភពទុនពីកម្មវិធី គម្រោង និងគ្រោងការ។ កៀរគរប្រភពហិរញ្ញវត្ថុស្របច្បាប់ឯទៀត ដើម្បីអនុវត្តកម្មវិធី សៀវភៅសិក្សាអប់រំទូទៅថ្មី។ ជម្រុញការផ្សព្វផ្សាយអំពីការផ្លាស់ថ្មីកម្មវិធី សៀវភៅសិក្សាអប់រំទូទៅនៅតាមភូមិភាគ។ លើកសរសើរគំរូ មនុស្សល្អ ការងារល្អក្នុងការអនុវត្តកម្មវិធី សៀវភៅសិក្សាអប់រំទូទៅ។ រៀបចំការត្រួតពិនិត្យបូកសរុប ឲ្យតម្លៃស្ថានភាព និងលទ្ធផលនៃការអនុវត្តជារៀងរាល់ឆ្នាំ ដើម្បីផ្ញើឡើងក្រសួងអប់រំនិងបណ្ដុះបណ្ដាល ធ្វើការបូកសរុប និងរាយការណ៍ជូននាយករដ្ឋមន្ត្រី។
បង្កើនការផ្សព្វផ្សាយបង្កឯកភាពក្នុងសង្គម
នាយករដ្ឋមន្ត្រីបានសំណូមពរ ក្រសួងព័ត៌មាន និងសារគមនាគមន៍ ចង្អុលការដល់ស្ថាប័នសារព័ត៌មាន សហការជាមួយនឹងក្រសួងអប់រំនិងបណ្តុះបណ្តាល បង្កើនការផ្សព្វផ្សាយ បង្កឯកភាពក្នុងសង្គម អំពីការផ្លាស់ថ្មីកម្មវិធី សៀវភៅសិក្សាអប់រំទូទៅ។ ក្រសួងផែនការនិងវិនិយោគទុន ម្ចាស់ការសហការជាមួយក្រសួងអប់រំនិងបណ្ដុះបណ្ដាល បែងចែកថ្លឹងថ្លែងដើមទុន វិនិយោគលើកជូនថ្នាក់មានសមត្ថកិច្ច ផ្តល់សច្ចាប័ន ដើម្បីអនុវត្តកម្មវិធី គម្រោងនិងគ្រោងការសំដៅបង្កើនមូលដ្ឋានសម្ភារជូនភូមិភាគនានាតាមផែនការផ្សព្វផ្សាយ អនុវត្តកម្មវិធី សៀវភៅសិក្សាអប់រំទូទៅថ្មី។
ក្រសួងហិរញ្ញវត្ថុម្ចាស់ការ សហការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាលនិងស្ថាប័នដែលពាក់ព័ន្ធ កសាងគ្រោងថវិកាចំណាយរឿយៗសម្រាប់ផ្នែកអប់រំនិងបណ្តុះបណ្តាល និងបង្រៀនរបរជារៀងរាល់ឆ្នាំ ដើម្បីត្រៀមលក្ខណសម្បត្តិមានដូចកងជួរគ្រូបង្រៀនកម្មាភិបាលគ្រប់គ្រងផ្នែកអប់រំ មូលដ្ឋានសម្ភារតាមដំណើរការផ្សព្វផ្សាយ អនុចត្តកម្មវិធី សៀវភៅសិក្សាថ្មី ធានាសមស្របជាមួយវិមជ្ឈការនិងសមត្ថភាពថ្លឹងថ្លែងថវិការបស់រដ្ឋ។ ណែនាំគ្រប់គ្រង ប្រើប្រាស់ថវិកាអនុវត្តកម្មវិធីតាមសេចក្តីកំណត់របស់ច្បាប់ថវិការដ្ឋ៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រែសម្រួល៖ វ៉ាន់តឹន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។