10/07/2018 - 15:05

ទម្រង់បង្ការ​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព

ស្រុក​ដុង​ហាយ ខេត្ត​បាក​លីវ  ទើប​តែ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​កសាង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ឆ្នាំ​២០១៧​។ ក្នុង​នោះ មាន​ទម្រង់​រូប​ភាព​ស្វ័យ​គ្រប់​​គ្រង​​ស្វ័យ​បង្ការ​ ស្វ័យ​ការ​រពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ដែល​សម្រេច​ប្រ​សិទ្ធ​ភាព​។

 លោក​ប៊ុយ​មិញ​ត្វី​ (ឈរ​កណ្តាល​) ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ប្រធាន​ គណៈ​ចង្អុល​ការ​១៣៨​ស្រុក​ដុង​ហាយ សរ​សើរ​ជូន​រង្វាន់​ដល់​ស​មូ​ហ​ភាព​បុគ្គល​ មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។

បច្ចុ​ប្បន្ន  លើ​ភូមិ​សាស្រ្ត​ស្រុក​ មាន​ទម្រង់​ស្វ័យ​គ្រប់​គ្រង​​ស្វ័យ​បង្ការ​ ស្វ័យ​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ចំ​នួន​៦។​ ក្នុ​ង​នោះ ទម្រង់​ក្លឹប​នា​រី​បង្ការ​ទប់​ស្កាត់ ឧក្រិដ្ឋ​កម្ម​ក្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​ក្រុម​នេ​សាទ​ករ​ស្វ័យ​គ្រប់​គ្រង​ ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ស​មុទ្រ​​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។

ឆ្លង​តាម​រយៈ​ទម្រង់​ខាង​លើ ម​ហា​ជន​បាន​ផ្តល់​ប្រ​ភព​ព័ត៌​មាន​ដ៏​មាន​តម្លៃ​ជាង​៣០០​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ដល់​ស្ថា​ប័ន​ស​មត្ថ​កិច្ច ជួយ​ឲ្យ​កម្លាំង​នគរ​បាល​រក​ឃើញ​វិនិ​ច្ឆ័យ​​ចំ​នួន​១២៥​ករណី ពាក់​ព័ន្ធ​ដល់​មុខ​សញ្ញា​៣២២​នាក់ ថ្កោល​ទោស​មុខ​សញ្ញា​លើ្មស​ច្បាប់​៦៩​នាក់ ចាប់​និង​ចលនា​មុខ​សញ្ញា​ដែល​ដែល​មាន​ដី​កា​តាម​ចាប់​ខ្លួន​ចេញ​សារ​ភាព​ចំ​នួន​១៧​នាក់​។ល។ ទន្ទឹម​នឹង​នោះ ទម្រង់​ស្វ័យ​គ្រប់​គ្រង​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក៏​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​បញ្ចុះ​បញ្ចូល​អប់​រំ​អ្នក​ដែល​ប្រ​ព្រឹត្ត​ជ្រុល​ជ្រួស​ក្នុង​គ្រួ​សារ​​សហ​គមន៍​។ ក្នុង​ឆ្នាំ​២០១៧ មាន​មុខ​សញ្ញា​៨១​នាក់ ត្រូវ​បាន​អប់​រំ​បញ្ចុះ​បញ្ចូល​មាន​ការ​កែ​ប្រែ​ខ្លួន​ ហើយ​វិល​មក​រួម​រស់​ក្នុង​សហ​គមន៍​វិញ​។

តាម​ប្រ​សាសន៍​របស់​លោក​ប៊ុយ​មិញ​ត្វី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក ប្រ​ធាន​គណៈ​ចង្អុល​ការ​១៣៨​ស្រុក​ដុង​ហាយ​ ៖ អា​ស្រ័យ​ជំ​រុញ​ខ្លាំង​យ៉ាង​ក្លា​នូវ​ការ​បង្ការ​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម បាប​គ្រោះ​សង្គម​និង​ក​សាង​​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ ឆ្នាំ​២០១៧ ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ បាន​សុើប​អង្កេត​និង​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ករណី​ល្មើស​ច្បាប់​ព្រហ្ម​ទណ្ឌ​៦៩/​៨៥​ករណី​​ពាក់​ព័ន្ធ​ដល់​មុខ​សញ្ញា​៨៨​នាក់​ សម្រេច​អត្រា​៨១​%​។ ក្នុង​នោះ រក​ឃើញ​ករណី​ល្មើស​​ច្បាប់​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​សម្រេច​អត្រា​១០០​%; ត​ស៊ូ​លុប​បំ​បាត់​កន្លែង​បាប​គ្រោះ​សង្គម​ចំ​នួន​៩៨​កន្លែង​ វិ​និច្ឆ័យ​មុខ​សញ្ញា​ជិត​៤០០​នាក់​ កម្ចាត់​៥​ករណី​រក្សា​ទុក​លក់​ដូរ ប្រើ​ប្រាស់​គ្រឿង​ញៀន​ ពាក់​ព័ន្ធ​ដល់​មុខ​សញ្ញា​១២​នាក់​។ល​។

ផ្ដើម​ពី​លទ្ធ​ផល​ខាង​លើ ស​មូ​ហ​ភាព​ បុគ្គល​ចំ​នួន​៣៦ ត្រូវបា​ន​នគរ​បាល​ខេត្ត​សរ​សើរ​ជូន​រង្វាន់​ អា​ស្រ័យ​មាន​ស្នា​ដៃ​ចូល​រួម​សង្រ្គោះ​ រួម​ចាប់​មុខ​សញ្ញា​លួច​របស់​របរ​; បុគ្គល​ចំ​នួន​១០​រូប​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​សរ​សើរ​ជូន​រង្វាន់​ អា​ស្រ័យ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​៕

តាម​កាសែត​បាក​លីវ​  ប្រែ​សម្រួល​៖ ថាច់​សេ​រី

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ប៊ុយ​មិញ​ត្វី