26/06/2018 - 09:08

រក្សា​លំ​នឹង​សណ្តាប់​ធ្នាប់​ភូមិ​សាស្រ្ត​ព្រំ​ប្រ​ទល់

តឹង​ឡុក​ដុង​ ស្រុក​ថើយ​ប៊ិញ ខេត្ត​កា​ម៉ាវ គឺ​ជា​ឃុំ​ធំ​ទូ​លាយ​ ក្នុង​នោះ​មាន​ផ្លូវ​ទឹក​ប្រ​វែង​ជាង​​១០​គី​ឡូ​ម៉ែត្រ​ (ទន្លេ​ផុង​ហ៊ីប​) ជាប់​ព្រំប្រ​ទល់​នឹង​ឃុំ​តឹន​ថាញ់​ ផុងថាញ់​តី​ (ក្រុង​យ៉ា​រ៉ៃ ខេត្ត​បាក​លីវ​) និង​ផុង​ថាញ់​តី B (ស្រុក​ភឿក​ឡុង ខេត្ត​បាក​លីវ​) ។ នេះ​​គឺ​ជា​បញ្ហា​ត្រូ​វ​ប្រ​ឈម​ ក្នុង​ការ​អនុ​វត្ត​លក្ខ​ឋាន​សន្ដិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ដំ​ណាក់​កាល​កសាង​ជន​បទ​ថ្មី​។

នគរ​បាល​ឃុំ​ត្រួត​ពិ​និត្យ​សុ​វត្ថិភាព​សណ្តាប់​ធ្នាប់​តាម​ប្រពន្ធ​កា​មេ​រ៉ា​។

ប្រ​ធាន​នគរ​បាល​ឃុំ​តឹន​ឡុក​ដុង - លោក​ឡេ​វ៉ាន់​សឺ បាន​ឲ្យ​ដឹង​: “មក​ដល់​ដំ​ណាក់​កាល​នេះ​ ឃុំ​កសាង​ក្រុមប្រ​ជា​ស្វាយ​គ្រប់​គ្រង​បាន​៤៧ គណៈ​សន្តិ​សុខ​ចំ​នួន​៧ និង​ក្រុម​ប្រ​ជា​បង្ការ​១​។ល។ សន្ដិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្តឃុំមាន​ជំ​ហាន​ប្រែ​ប្រួល​ជា​វិជ្ជ​មាន​ ហើយ​កំ​ពុង​ឈាន​ទៅ​រក​ភាព​រៀប​រយ​លំ​នឹង​”​។ លោក​សឺឲ្យ​ដឹង​ បន្ថែម​មហា​ជន​គឺ​ជា​កម្លាំង​ស្នូល​ក្នុង​ការ​បក​អា​ក្រាត​ ប្រ​ឆាំង​និង​បង្ការ​ឧក្រិដ្ឋ​កម្ម​។ អង្គ​ការ​ម​ហា​ជន​ខ្លាំង​ក្លា​គឺ​ជា​បង្អែក​រឹង​មាំ​សម្រាប់​នគរ​បាល​ឃុំ​តស៊ូ​  បោស​សំ​អាត​ឧក្រិដ្ឋ​កម្ម​និង​បាប​គ្រោះ​សង្គម​ ចលនា​ដក​​ហូត​អា​វុធ​។ល។ អនុ​វត្ត​សម្រេច​និង​រក្សា​ខ្ជាប់​លក្ខ​ឋាន​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជា​ច្រើន​ឆ្នាំ​កន្លង​​។ ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ ផ្តើម​ពី​ប្រ​ភព​ព័ត៌​មាន​របស់​ម​ហា​ជន​ នគរ​បាល​ ឃុំ​ដោះ​ស្រាយ​បាន​៧​ករណី​បង្ខូច​សណ្ដាប់​​​ធ្នាប់​សហ​គមន៍​បំ​បែក​រោង​ជល់​មាន់​ស៊ី​សង​​៣​កន្លែង ដោយ​មាន​មុខ​សញ្ញា​ជាប់​ពាក់​ព័ន្ធ​​ចំ​នួន​៣៤​នាក់​​។ល។ ទន្ទឹម​នឹង​នោះ ត្រួត​​ពិ​និត្យ​ និង​ដក​ហូត​កាំភ្លើ​ង​ចំ​នួន​១៨​ដើម ក្នុង​នោះ​មាន​កាំ​ភ្លើង​ច្នៃ​ឯង​១៣​ដើម កាំ​ភ្លើង​​ប្រើ​ខ្យល់​អា​កុល​៥​ដើម​​។ ក្នុង​ការ​លារ​យាម​ ល្បាត​ត្រួត​ពិ​និត្យ​សន្តិ​​សុខ​សណ្តាប់​ធ្នាប់​ នគរ​បាល​ឃុំ​បាន​គួប​ផ្សំ​វិនិច្ឆ័យ​ជិត​៩០​ករណី​បំ​ពាន​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​ចរា​ចរ​គមនា​គមន៍​​។ ជា​ច្រើន​ឆ្នាំ​កន្លង តឹន​ឡុក​ដុង តែង​រក្សា​ខ្ជាប់​លក្ខ​ឋាន​អំ​ពី​សន្តិ​សុខ​សណ្តាប់​​ធ្នាប់ មាន​ស​មូ​ហ​ភាព​និង​បុគ្គល​ជា​ច្រើន​​ត្រូវ​បាន​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​​ស្រុក នា​យក​នគរ​បាល​ខេត្ត​ជូន​លិខិត​សរ​សើរ​។ ឆ្នាំ​២០០៧ ឃុំ​តឹន​ឡុក​ដុង ត្រូវ​បាន​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រជាជន​ខេត្ត​ ជូន​បណ្ណ​សរ​សើរ​​ដោយ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ឧក្រឹដ្ឋ​កម្ម បាប​គ្រោះ​សង្គម​និង​ក​សាង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ “ទូ​ទាំង​​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​ប្រ​ទេស​ជាតិ​”។

លោក​ឡេ​វ៉ាន់​សឺ អះ​អាង​ថា​៖ “ឧក្រឹដ្ឋ​កម្ម​និង​បាប​គ្រោះ​សង្គម​តែង​នៅ​បង្កប់​ជា​មួយ​នឹង​ការ​អភិ​វឌ្ឍ​របស់​ស​ង្គម ជាក់​ស្តែង​លើ​ភូមិ​សាស្រ្ត​ឃុំ រាល់​ពេល​រាល់​ទី​កន្លែង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មិន​ទាន់​លំ​នឹង​នៅ​ឡើយ​។ ហេតុ​នោះ ការ​ជំ​រុញ​ខ្លាំង​ក្លា​​កិច្ច​ចល​នា​“រៀន​សូត្រ​និង​ធ្វើ​តាម​ស​តិ​អា​រម្មណ៍​ សីល​ធម៌​ ឥ​រិ​យា​បទ​ហូ​ជី​មិញ​” ក្នុង​កង​កម្លាំង​នគ​រ​បាល​ចាប់​ពី​ឃុំ​ដល់​ភូមិ​ សំ​ដៅ​រួម​ចំ​ណែក​អនុ​វត្ត​ល្អ​ភារ​កិច្ច​ ធា​នា​ស្ថាន​ភាព​សន្តិ​សុខ​ប្រ​ទេស​​ជាតិ រក្សា​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​ក្នុង​ស្ថាន​ភាព​ថ្មី​ផ្សារ​ភ្ជាប់​ជា​មួយ​ចលនា​ទូ​ទាំង​​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​ប្រ​ទេស​ជាតិ​ និង​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ស្តី​ពី​កសាង​ជន​បទ​ថ្មី​ គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ៗ​របស់​នគរ​បាល​ឃុំ​តឹន​ឡុក​ដុង​ ក្នុង​ឆ្នាំ២០១៨​នេះ​៕ ​

        យោង​តាម​កា​សែត​កា​ម៉ាវ​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡេ​វ៉ាន់​សឺ