ជាច្រើនឆ្នាំកន្លង បក្ខភាគស្រុកថើយប៊ិញ ខេត្តកាម៉ាវ រួមជាមួយនឹងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយជនជាតិចំពោះជនរួមជាតិខ្មែរលើភូមិសាស្រ្តប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងគោលនយោបាយឧបត្ថម្ភ មានគ្រួសារជាច្រើនឈានឡើងចាកផុតពីភាពក្រីក្រដោយខ្លួនឯង អាស្រ័យហេតុនោះ ទើបជីវភាពគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលំនឹង។
ទំនាក់ទំនងសិល្បៈសម្ដែងជាមួយមាមីងខ្មែរក្នុងឱកាសបុណ្យទាន នៅវត្តសិរីមង្គល
ជ្រុងខ្មែរ ឃុំហូធីកី។
តាមប្រសាសន៍លោកឡេវ៉ាន់យ៉ៃ អនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សស្រុកថើយប៊ិញ៖ ស្រុកថើយប៊ិញ បានពង្រីកនូវតួនាទីអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិចនៅតាមភូមិភាគ បង្ហាញនូវតួនាទីសំខាន់ក្នុងការឃោសនា ចលនាប្រជាជនព្រួតដៃ រួមកម្លាំងកសាងជនបទថ្មី។ ទូទាំងស្រុកមានជនរួមជាតិខ្មែររស់នៅជាង១.១០០គ្រួសារ ប្រមូលផ្តុំច្រើននៅតាមឃុំនានា ដូចជា៖ ឃុំហូធីកី តឹនឡុកតឹនភូ និងបៀនបាច់ដុង។ ពីមុនការធ្វើដំណើរទៅមករបស់មាមីងជួបលំបាកច្រើនពីព្រោះផ្លូវជនបទសុទ្ធសឹងខូចទ្រុឌទ្រោមស្ទើរតែទាំងអស់។ អាស្រ័យហេតុនោះ ស្រុកមានគោលការណ៍ចលនាប្រជាជនបរិច្ចាគដីធ្វើផ្លូវថ្នល់ថ្មី មាមីងនៅតំបន់ជនរួមជាតិខ្មែរតែងត្រៀមស្ម័គ្រចិត្តបរិច្ចាគដី ឬចូលរួមកម្លាំងពលកម្ម។ អ្នកខ្លះសកម្មចូលរួមធ្វើបង្គោលទង់ដាំរុក្ខជាតិបៃតងធ្វើជារបង ដើម្បីបង្កើតជាទេសភាព បរិស្ថានបៃតង ជ្រះស្អាត។
តួយ៉ាងដូចលោកហឺវហ្វាងយ័ញ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិដឿងដាវ ឃុំហូធីកី គឺជាជនជាតិខ្មែរមួយរូប មានសមត្ថភាពនយោបាយរឹងប៉ឹង ជាគំរូក្នុងកិច្ចសហការជាមួយនឹងរដ្ឋអំណាចភូមិភាគ សម្រុះសម្រួលបានសម្រេចជាច្រើនករណីបណ្ដឹងតវ៉ាក្នុងជនរួមជាតិ ឧបត្ថម្ភសមាជិកនិងជនរួមជាតិខែ្មរចាកផុតពីភាពក្រីក្រ។ សមាជិកទាំង១០០% សកម្មចូលរួមធ្វើបង្គោលទង់ដាំរុក្ខជាតិបៃតង អនាម័យបរិស្ថានកន្លែងស្នាក់នៅ។ បច្ចុប្បន្ន សមាជិកក្រីក្រនៅក្រោម៣%។ ក្រៅពីនោះ លោកហឺវហ្វាងយ័ញបានផ្តល់ព័ត៌មានមានតម្លៃជូនកងកម្លាំងនគរបាល ដើម្បីបង្ការបង្ក្រាបឧក្រិដ្ឋកម្ម រួមចំណែករក្សាលំនឹងសន្ដិសុខនយោបាយ និងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្ត។
លោកង្វៀនវ៉ាន់ត្វន ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹនឡុក ឲ្យដឹង៖ ទូទាំងឃុំមានជនរួមជាតិខ្មែររស់នៅជាង៣០០គ្រួសារ។ អាស្រ័យមានគោលនយោបាយវិនិយោគទុន ពិសេសដោយឡែករបស់រដ្ឋបានពង្រីកប្រសិទ្ធភាព ម្ល៉ោះហើយមានគ្រួសារខ្មែរក្រីក្រជាច្រើនបានឈានឡើងធូរធារ។ តួយ៉ាងដូច បងយ័ញសេន នៅខេត្តសុកត្រាំង ប្រកបរបរធ្វើការឈ្នួល។ ឆ្នាំ២០០០ គាត់មកស្នាក់នៅភូមិក្វេនថៀន ឃុំបៀនបាច់ដុង។ ដោយមានចរិតឧស្សាហ៍ព្យាយាមនិងស៊ូលំបាក គួបផ្សំនឹងបានរដ្ឋអំណាចភូមិភាគផ្តល់លក្ខណសម្បត្តិចូលរួមវគ្គហ្វឹកហាត់របៀបធ្វើស្រែ ចិញ្ចឹមបង្គាហេតុនោះគ្រួសារគាត់បានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ៕
យោងកាសែតកាម៉ាវ-វិមាន