ប៉ុន្មានឆ្នាំមកនេះ បក្សនិងរដ្ឋតែងអនុវត្តកម្មវិធីឧបត្ថម្ភ ជំនួយគ្រួសារក្រីក្រអំពីផ្ទះនៅបុលទុនផលិតកម្ម។ល។ បានជួយឲ្យគ្រួសារក្រីក្រជាច្រើន នៅឃុំត្រឹងផាន់ ស្រុកដឹមយុើយ ខេត្តកាម៉ាវ ឈានឡើង។
![បង្កើនប្រសិទ្ធភាពជីវភាពនារីជនបទ](https://baocantho.com.vn/image/fckeditor/upload/2018/20180612/images/khmer/32.jpg)
អ្នកមីងង្វៀនធីហឿង ភូមិបើឌឹប ឃុំត្រឹងផាន់ កែលម្អសេដ្ឋកិច្ចគ្រួសារដោយការចិញ្ចឹមពពែ។
តាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនឃុំត្រឹងផាន់ បច្ចុប្បន្ន ទូទាំងឃុំមានគ្រួសារក្រីក្រចំនួន៣៩៨គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរចំនួន៤៧គ្រួសារ។ សេដ្ឋកិច្ចលំបាកចំណេះដឹងមានកម្រិត គឺជាឧបសគ្គមួយក្នុងដំណើរការបង្រួញរវាងនារី ជនបទនិងក្រុង។ បងស្រីង្វៀនធីម៉ីណៀន ភូមិចាឡា ឃុំភូមិត្រឹងផាន់ ឋិតក្នុងគ្រួសារក្រីក្រ។ ប៉ុន្មានឆ្នាំមុន ជីវភាពគ្រួសាររបស់បងជួបលំបាកខ្លាំងណាស់ ពីព្រោះមានដីស្រែតិចតួច គ្រួសារបងតែងធ្វើការឈ្នួលនៅភូមិស្រុក ដូចជាលីសែងទំនិញ។ល។ ឆ្នាំ២០១៥ អាស្រ័យដោយបានបុលទុនពីប្រភពទុនសម្រាប់អ្នកក្រីក្រចំនួន១០លានដុង បងស្រីណៀន វិនិយោគចិញ្ចឹមជ្រូក ប្រើប្រាស់ដីនៅមុខផ្ទះដើម្បីដាំដំណាំរួមផ្សំ។ ដោយចរិតឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាកលក់ដូរនិងចិញ្ចឹមសត្វមកដល់សព្វថ្ងៃជីវភាពគ្រួសារបងបានលំនឹងជាសន្សឹមៗ។ ឆ្នាំ២០១៧ គ្រួសារគាត់បានចាកផុតពីភាពក្រីក្រ។ បងស្រីណៀន ឲ្យដឹង៖ “ខ្ញុំមិនបានសិក្សារៀនសូត្រទេ ដីស្រែក៏តិចដែរ ហេតុនោះ ប្ដីប្រពន្ធខ្ញុំបានខិតខំធ្វើការរកទទួលទានដើម្បីមិនជាបន្ទុកធ្ងន់ដល់សង្គមឡើយ។ សង្ឃឹមថាភូមិភាគនឹងបន្តការឧបត្ថម្ភ បង្កលក្ខណសម្បត្តិដល់បងប្អូននារីតំបន់ជនបទមានមូលដ្ឋានរកស៊ី សមស្របជាមួយតម្រូវការជាក់ស្ដែងរបស់ភូមិភាគ កែលម្អបានជីវភាព”។
តាមប្រសាសន៍លោកស្រីង្វៀនធ្វីខ្វា ប្រធានសហព័ន្ធនារីឃុំត្រឹងផាន់ សមាគមបានសហការជាមួយនឹងមជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈស្រុករៀបចំបើកថ្នាក់ ដើម្បីបង្រៀនវិជ្ជាជីវៈជាច្រើនថ្នាក់ជូនបងប្អូននារី ក្នុងនោះ ប្រមូលផ្ដុំទៅលើរបរប្រពៃណី គឺបង្រៀនកាត់ដេរ។ អ្នកស្រីង្វៀនធ្វីខ្វា ឲ្យដឹងបន្ថែម៖ “ដោយរបៀបឃោសនាសមាគមមានបំណងបង្កើនចំណេះដឹងជូនបងប្អូននារី និងយល់ដឹងអំពីគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ។ ពិសេស ការងារឃោសនាអប់រំច្បាប់ត្រូវបានផ្ដោតការយកចិត្តទុកដាក់ និងតម្រូវទៅលើបងប្អូននារី នៅតំបន់ជនជាតិភាគតិច”។ ឆ្លងតាមរយៈខិត្តប័ណ្ណឃោសនា គួបផ្សំនឹងរឿងរ៉ាវនិទានសមាគមសហព័ន្ធនារីមានបំណងចង់ឲ្យនារីជនបទ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកែលម្អបានជីវភាពស្មារតី។ បងស្រីឡឹមធីហាយ នៅភូមិតឹនហ្វា ឃុំត្រឹងផាន់ ជាសមាជិកក្រីក្របានឲ្យដឹង៖ “ជីវភាពនារីតំបន់ជនបទនៅជួបលំបាកខ្លាំង ការបង្ខិតជិតច្បាប់ ចំពោះយើងខ្ញុំគឺនៅមានកម្រិត។ ហេតុនេះ យើងខ្ញុំសង្ឃឹមនូវការព្រួតដៃឧបត្ថម្ភរបស់គ្រប់លំដាប់ថ្នាក់ផ្នែកជាច្រើនទៀត”៕
យោងកាសែតកាម៉ាវ-ទីទុយ