ទម្រង់ក្រុមហ៊ុនទុនបង្វិលជុំជួយគ្នា បានសមាគមកសិករស្រុកទីវកឹង ខេត្តត្រាវិញ បង្កើតឡើងកាលឆ្នាំ២០០៤ ជួយដល់សមាជិកក្រីក្រក្នុងក្រុមមានលក្ខណសម្បត្តិឈានឡើង។
កសិករថាច់សាមិត្ត(ស្ដាំ) រកបានប្រាក់ចំណូលខ្ពស់ពីបង្វែរដីស្រែ១.០០០ម៉ែត្រការ៉េ
មកដាំដំណាំរួមផ្សំ។
តាមប្រសាសន៍បងង្វៀនហ៊ុងហៀន អនុប្រធានសមាគមកសិករស្រុកទីវកឹង រៀងរាល់ឆ្នាំ សមាគមគ្រប់លំដាប់ថ្នាក់បានជំនួយទុនបង្វិលជុំដល់សមាជិកខ្ចីទុនជាង១.០០០លើកនាក់ ក្នុងមួយលើកៗសមាជិកទទួលបានប្រាក់ទុនពី៨-១៥លានដុង។ ទម្រង់នេះបានជួយគ្រួសារកសិករ អភិវឌ្ឍសេដ្ឋកិច្ចលប់បំបាត់ភាពក្រីក្រនិងឈានឡើងក្នុងជីវភាព។ ដោយឡែកឆ្នាំ២០១៧ បានលុបបំបាត់សមាជិកក្រីក្រចំនួន១៧៦នាក់។ ទន្ទឹមនឹងប្រភពទុនជំនួយពីធនាគារគោលនយោបាយសង្គម; មូលនិធិជំនួយកសិករ; ទុនវិនិយោគអភិវឌ្ឍផលិតកម្មជូនឃុំវប្បធម៌-ជនបទថ្មី។ល។ ទម្រង់ក្រុមហ៊ុនទុនបង្វិលជុំ គឺមានសារៈសំខាន់ណាស់ក្នុងការជួយគ្នាទៅវិញទៅមក។ ចំនួនប្រាក់”សន្សំ”នេះ គឺអាស្រ័យសមាជិកចូលរួម (តាមកំណត់រាល់ពេល៣ខែឬរដូវស្រូវ)។ ក្រោយមកសមាជិកគ្រប់រូបចាប់ឆ្នោត និងធ្វើការពិនិត្យជម្រើស ដើម្បីឧបត្ថម្ភសមាជិកបុលទុនសម្រាប់ទិញសម្ភារៈកសិកម្ម ចំណីសត្វឬលក់ដូរកំប៉ិកកំប៉ុក។ ថ្វីដ្បិតតែចំនួនប្រាក់ដែលសមាជិកទទួលបានតិចតួចក៏ពិតមែន ប៉ុន្តែអាចដោះស្រាយនូវការលំបាកក្នុងផលិតកម្មបានទាន់ពេល។ ឆ្លងតាមរយៈនោះ សម្ដែងនូវស្មារតីសាមគ្គីរវាងសមាជិកនឹងសមាជិកចែករំលែកនូវក្ដីលំបាកជាមួយគ្នា។
មកដល់ចុងខែមីនា ឆ្នាំ២០១៨ សមាគមកសិករស្រុកទីវកឹង អភិវឌ្ឍនិងពង្រីកក្រុមហ៊ុនទុនបង្វិលជុំជួយគ្នាបានចំនួន៤៤ក្រុម ដោយមានសមាជិកចូលរួម១.២៥៥នាក់ សរុបទឹកប្រាក់ជិត១ពាន់លានដុង។ ជាមួយនឹងប្រភពមូលនិធិឧបត្ថម្ភកសិករគ្រប់លំដាប់ថ្នាក់ ជួយឲ្យកសិករ៧៦គ្រួសារ បុលទុន២,១៥ពាន់លានដុង សម្រាប់ចិញ្ចឹមគោរួមជាមួយនឹងការបង្កើនក្រុមសហការសេដ្ឋកិច្ចចំនួន៣ក្រុម បង្កើនចំនួនក្រុមសហការឡើង៦៥ក្រុម សកម្មភាពតាមអនុក្រឹត្យលេខ១៥១/២០០៧/NĐ-CPរបស់រដ្ឋាភិបាល។ដោយឡែកនៅលើភូមិស្រ្តឃុំង៉ាយហុង ទម្រង់ក្រុមហ៊ុនទុនបង្វិលជុំបានបង្កើតឡើងមុនគេ(ឆ្នាំ២០០៤) និងបន្តរក្សា បច្ចុប្បន្ន ពង្រីកបាន៥ក្រុម ដោយមានសមាជិកចូលរួមជិត២០០នាក់ ជាមួយទឹកប្រាក់ជាង៣៥០លានដុង។ បងឡឺយ្វីខាញ់ ប្រធានសាខាសមាគមកសិករភូមិតែតែ១ (Te Te 1) ឃុំតឹនហុង ឲ្យដឹង៖ “ភូមិអភិវឌ្ឍបាន៣ក្រុម ដោយមានសមាជិកចូលរួម៥៧នាក់ ជាមួយនឹងទឹកប្រាក់ជាង១០០លានដុង។ សមាជិកចូលរួមហ៊ុនទុនក្នុងក្រុមអនុវត្តតាមកិច្ចព្រមព្រៀង៤ខែ ឬ៣ខែហ៊ុនទុន/ម្ដង; ដោយចំនួនប្រាក់ពី១០០.០០០-២០០.០០០ដុង/ម្នាក់/លើក”។ អាស្រ័យមានក្រុមហ៊ុនទុន ទើបបងថាច់សាមិត្ត សមាជិកក្រុមទី២ ភូមិតែ តែ១ ( Te Te 1 ) មានលក្ខណសម្បត្តិចិញ្ចឹមគោ ដាំដំណាំរួមផ្សំ។ល។ ម៉្លោះហើយជីវភាពគ្រួសារកាន់តែធូរធារ។ តាមផែនការបងថាច់សាមិត្ត នឹងចាកផុតពីភាពក្រីក្រក្នុងឆ្នាំ២០១៨ នេះ។
សឺនម៉ាល័យ-ទីទុយ