22/05/2018 - 16:34

បង្ការ​បង្រ្កាប​ជំ​ងឺ​ឆ្លង​រាល​ដាល​លើ​ដំ​ណាំ សត្វ​ចិញ្ចឹម

ឃុំ​ង៉ូវ​ឡាក ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ បាន​ចង្អុល​ការ​អនុ​វត្ត​ល្អ​នូវ​ការ​ងារ​គ្រប់​គ្រង​បង្ការ​បង្រ្កាប​ជំ​ងឺ​ឆ្លង​រាល​ដាល​លើ​ដំ​ណាំ​សត្វ​ចិ​​ញ្ចឹម ជួយ​ក​សិ​ករ​បង្កើន​ប្រាក់​ចំ​ណូល លំ​នឹង​ជីវ​ភាព​។

 ក​សិ​ករ​ខ្មែរ​នៅ​ឃុំ​ង៉ូវ​ឡាក​កំ​ពុង​ប្រ​មូល​ផល​ដំ​ណាំ​។

បច្ចុ​ប្បន្ន ក​សិ​ករ​ឃុំ​ង៉ូវ​ឡាក​ កំ​ពុង​ចិញ្ចឹម​ប​សុស​ត្វ​ជាង​៥៥​.៨០០​ក្បាល​។ ក្នុង​នោះ គោ​៤.១៦៥​ក្បាល ជ្រូក​៦.៨៥០​ក្បាល ទា​ មាន់​ជាង​៣៥.០០០​ក្បាល​។ ហ្វូង​បសុស​ត្វរ​ង​ការ​ខាត​ស​រុប​ប្រ​ហែល​២០​% ប៉ុណ្ណោះ កាត់​បន្ថយ​២៥​%​បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្ល​ង​។ ចំ​ពោះ​ជល​ផល​ មាន​ប្រ​ជា​ជន​ចិញ្ចឹម​ប្រ​មាណ​៧៣៣​គ្រួ​សារ​សព្វ​ថ្ងៃ​កំ​ពុង​ប្រ​មូល​ផល​បង្កង​ បង្គារ​នាគ ស​រុប​ផ្ទៃ​ដី​ចិញ្ចឹម​ជា​ង​៩៦៦,​៥​ហិក​តា ប៉ាន់​ស្មាន​បរិ​មាណ​ផល​សម្រេច​បាន​គឺ​១៥០​តោន (រង​ការ​ខាត​ប្រ​មាណ​១២,២៣​លាន​ក្បាល ថយ​ចុះ​៣០​% បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​កន្លង​)។ សម្រេច​បាន​លទ្ធ​ផល​ដូច​ខាង​លើ គឺ​អា​ស្រ័យ​ឃុំ​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​បង្ការ​បង្រ្កាប​ជំ​ងឺ​ឆ្លង​រាល​ដាល​ផ្សេង​ៗលើ​ ដំ​ណាំសត្វ​ចិញ្ចឹម​​ចាប់​​តាំង​​​ពី​​ដើម​​រដូវ​​ម​ក​​។ តួ​យ៉ាង​ដូច​ការ​រៀប​ចំ​ចាក់​វ៉ាក់​សាំង​បង្ការ​តាម​កំ​ណត់​លើ​ប​សុ​សត្វ​ និង​ណែ​នាំ​មា​មីង​នូវ​របៀប​បង្ការ​ជំ​ងឺ អ​នា​ម័យ​បរិ​ស្ថាន​ជ្រះ​ស្អាត សុ​វត្ថិ​ភាព​។ល។​

គណៈ​កម្ម​ការ​កសិ​កម្ម​ឃុំ បាន​សហ​ការ​ជា​មួយ​នឹង​ផ្នែក​ស​មត្ថ​កិច្ច​នា​នា រៀប​ចំ​ហ្វឹក​ហាត់​អំ​ពី​របៀប​បង្ការ​បង្រ្កាប​ជំ​ងឺ​និង​ដង្កូវ​ក្រា លើ​ដំ​ណាំ​គ្រប់​ប្រ​ភេទ​របៀប​ជ្រើស​ពូជ​និង​ប្រ​ភេទ​ដំ​ណាំ​ឆ្លើយ​តប​តម្រូវ​ការ​ទី​ផ្សារ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ ​មាន​ដូច​៖ ស្ពៃ​ផ្កា​ ម្រះ​បន្លែ​បង្ការ​គ្រប់​ប្រ​ភេទ​។ល។ សព្វ​ថ្ងៃ អា​កាស​ធាតុ​មាន​ការ​ប្រែ​ប្រួល​ស្មុគ​ស្មាញ​ជួន​កាល​ មេឃ​ស្រ​​ទំ​បង្អុរ​ភ្លៀង​ ជា​ហេតុ​បណ្តាល​ឲ្យ​កើត​ជំ​ងឺ​និង​ដង្កូវ​ក្រា​បង្ក​អន្ត​រាយ​លើ​ដំ​ណាំ​គ្រប់​ប្រ​ភេទ​។ អា​ស្រ័យ​ហេតុ​ដូច្នោះ ផ្នែក​ក​សិកម្ម​ឃុំ​បាន​ណែ​នាំ​ក​សិ​ករ​ឧស្សាហ៍​ពិ​និត្យ​ ដំ​ណាំគ្រប់​ប្រ​ភេទ​ ដើម្បី​បង្ការ​ទប់​ស្កាត់​បាន​ទាន់​ពេល​។ បង​ថាច់​ធន នៅ​ភូមិ​សំ​ពោង​ សក់​ធំ​ ឲ្យ​ដឹង​៖ “ខ្ញុំ​ដាំ​ខ្ទឹម​ស្លឹក​១កុ​ង គូ​ឆាយ​ ស្ពៃ​ សា​ឡាត​ ជី​ចំ​នួន​២​កុង​។ ខ្ញុំ​អនុ​វត្ត ដំ​​ណាក់​​កាល​ដាំ​បន្លែ​បង្ការ​ទៅ​តាម​ផ្នែក​ឯក​ទេស​ក្រើន​រំ​លឹក ម្ល៉ោះ​ហើយ​ដំ​ណាំ​គ្រប់​ប្រ​ភេទ​របស់​ខ្ញុំ​មាន​ការ​លូត​លាស់​ល្អ​។ ឥ​ឡូវ​គ្រួ​សារ​ខ្ញុំ​កំ​ពុង​ប្រ​មូល​ផល​ដំ​ណាំ​លក់​ក្នុង​តម្លៃ​ពី​៧​ដល់​១០​ពាន់​ដុង​/​គី​ឡូ​ក្រាម​ គិត​មធ្យម​ភាគ​គ្រួ​សា​​រ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​៦០០​ពាន់​ដុង​/ថ្ងៃ”​។

បង​ង្វៀន​វុាំ​ង​សី កម្មា​ភិ​បាល​ផ្នែក​ក​សិ​កម្ម​ ឃុំ​ង៉ូវ​ឡាក​ ឲ្យ​ដឹង​៖ ដើម្បី​ម្ចាស់​ការ​នូវ​រាល់​វិ​ធាន​ការ​បង្ការ​បង្រ្កាប​ជំ​ងឺ​ឆ្លង​រាល​ដាល​ឲ្យ​ហ្វូង​ប​សុ​សត្វ​ ក៏​ដូច​ជា​ដំ​ណាំ​គ្រប់​ប្រ​ភេទ​ឃុំ​បាន​ណែ​នាំ​មា​មីង​វិនិច្ឆ័យ​ប​រិ​ស្ថាន​ ម្ចាស់​ការ​ចាក់​វ៉ាក់​សាំង​ឲ្យ​ហ្វូង​សត្វ​ចិញ្ចឹម​ បង្កើន​កា​រ​ថែ​បំ​ប៉ន​ឲ្យ​បាន​ល្អ ដើម្បី​បង្កើន​អង្គ​ប​ដិ​បក្ខ ធា​នា​សុ​វត្ថិ​ភាព​ជំ​ងឺ​ឆ្លង​រាល​ដាល​។ ចំ​ពោះ​ដំ​ណាំ​គ្រប់​ប្រ​ភេទ សំ​ណូម​ពរ​ក​សិ​ករ​គប្បី​ជ្រើស​ពូជ​ល្អ​មុន​ពេល​ដាក់​ដាំ​ គួប​ផ្សំ​ជា​មួយ​នឹង​បាច​ជី​ឲ្យ​មាន​តុ​ល្យ​ភាព មិន​បាច​ជី​លើស​ជាតិ​អា​ស្សូត​។ ទន្ទឹម​នឹង​នោះ ក្រើន​រំ​លឹក​ក​សិ​ករ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​។ ប្រ​សិន​បើ​ប្រើ​ គប្បី​អនុ​វត្ត​តាម​លក្ខណៈ​ត្រូវ​តាម​៤​យ៉ាង​៖ ត្រូវ​ចំ​ថ្នាំ ត្រូវ​ប​រិ​មាណ​ត្រូវ​ពេល​​និង​ត្រូវ​របៀប​”៕​

​​​​​​​​​​​​​​​​​​​                         សុើង​ម៉ា​ល័យ​-សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ង្វៀន​វុាំ​ង​សី