វត្តព្រែកត្រកួន នៅឃុំថាញ់ក្វើយ ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង មិនត្រឹមតែអនុវត្តល្អការងារសាសនាប៉ុណ្ណោះទេ នៅទាំងសកម្មចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធជនបទចលនាសប្បុរសជនរួមចំណែកជាមួយភូមិភាគកសាងជនបទថ្មី។
ព្រះឧបជ្ឈាយ៍យ៉ឿងណេ ព្រះចៅអធិការវត្តព្រែកត្រកួនជាមួយស្ពានចូលទៅកាន់វត្ត។
ដងផ្លូវបេតុងឆ្ពោះទៅកាន់ភូមិបឹងធំ អាស្រ័យដោយព្រះសង្ឃវត្តព្រែកត្រកួនវិនិយោគកសាងមុននេះ៣ឆ្នាំ។ លោកឡឹមហុងរៀង ធ្លាប់រស់នៅទីនេះជិត២០ឆ្នាំ ឲ្យដឹង៖ “មុននេះ កាលមិនទាន់មានផ្លូវ ស្ពានជនបទ មាមីងរស់នៅទីនេះត្រមង់ត្រមោចណាស់ ដោយសារព្រែកខ្វែងច្រើន ផ្លូវដីជ្រាំ ពិបាកធ្វើដំណើរ។ បច្ចុប្បន្ន ព្រះសង្ឃវត្តព្រែកត្រកួន ចលនាកសាងផ្លូវបេតុង មាមីងសប្បាយរីករាយខ្លាំងណាស់ ផ្ដើមពីនោះជីវភាពមាមីងក៏មានការផ្លាស់ប្ដូរច្រើនដែរ”។ ព្រះឧបជ្ឈាយ៍យ៉ឿងណេ ព្រះចៅអធិការវត្តព្រែកត្រកួន មានថេរដីកា៖ “ប្រទេសជាតិនៅជួបលំបាក ជីវភាពរបស់ប្រជាជននៅខ្វះខាត ម៉្លោះហើយ អាត្មាក៏ចង់រួមចំណែកជាមួយនឹងរដ្ឋអំណាចភូមិភាគគិតគូរជីវភាពរបស់ប្រជាជន និងប្អូនៗសិស្សានុសិស្សផងដែរ”។
វត្តចំណាយថវិកា ប្រជាជនចេញកម្លាំងពលកម្ម។ ធ្វើដូច្នេះ ជាង៥ឆ្នាំកន្លងមក វត្តព្រែកត្រកួនកសាងបានស្ពានធំតូចចំនួន៥ខ្សែ នឹងផ្លូវបេតុងរាប់ពាន់ម៉ែត្រ នៅភូមិនានាដូច៖ បឹងធំ ដៃតាសួរ អំពែករបស់ឃុំថាញ់ក្វើយ។ លោកឡេហុងក្វាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ក្វើយ ឲ្យដឹង៖ “មកទល់បច្ចុប្បន្ន ឃុំសម្រេចបាន១៦/១៩លក្ខឋានជនបទថ្មី។ សម្រេចបានលទ្ធផលដូច្នេះ គឺអាស្រ័យស្មារតីភ្ញាក់រលឹកនិងការយកចិត្តទុកដាក់របស់ប្រជាជននៅលើភូមិសាស្រ្ត។ ក្នុងនោះ មានវត្តព្រែកត្រកួនជាក់ស្ដែងគឺ ព្រះឧបជ្ឈាយ៍យ៉ឿងណេ ព្រះចៅអធិការ និងព្រះតេជគុណសេីុងគ្វី ព្រះចៅអធិការស្ដីទី បានរួមវិភាគទានបច្ច័យរាប់រយលានដុងដើម្បីកសាងផ្លូវ ស្ពានបេតុង រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងជនបទថ្មី សម្រេចបណ្ដាលក្ខឋានជនបទថ្មី”។
នាឱកាសបុណ្យទានម្ដងៗ វត្តតែងចលនាសប្បុរសជនជូនអំណោយដល់អ្នកក្រ មនុស្សចាស់គ្មានទីពឹងពី៣-៤លើក/ឆ្នាំ សរុបចំនួន២តោនអង្ករ/លើក។ វត្តនៅទាំងបើកថ្នាក់បង្រៀនអក្សរខ្មែរពេលវិស្សមកាល ទាក់ទាញកូនចៅពុទ្ធបរិស័ទរាប់រយនាក់ចូលរៀន រួមចំណែករក្សាវប្បធម៌អក្សរសាស្រ្តរបស់ជនរួមជាតិខ្មែរ។ ក្រៅពីនោះ ព្រះចៅអធិការវត្តព្រែកត្រកួន នៅទាំងរួមជាមួយរដ្ឋអំណាច់ភូមិភាគ ផ្សព្វផ្សាយចលនាពុទ្ធបរិស័ទបញ្ចេញកម្លាំងពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ច កែលំអជីវភាពចលនាអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ ដើម្បីរួមចំណែកកសាងឃុំថាញ់ក្វើយមួយថ្ងៃកាន់តែរីកចម្រើន៕
ត្រឿងផល-ទីទុយ