23/04/2018 - 20:33

កសិ​ករ​ប្រ​ឡង​ប្រ​ណាំង​ផ​លិត ធ្វើ​អា​ជីវ​កម្ម​ពូ​កែ

ចល​នា​កសិ​ករ​ប្រ​ឡង​ប្រ​ណាំង​ផលិត ធ្វើ​អា​ជីវ​កម្ម​កម្ម​ពូ​កែ សាម​គ្គី​ជួយ​គ្នា​ធ្វើ​មាន​និង​កាត់​បន្ថយ​ភា​ព​ក្រី​ក្រ​ដោយ​ចីរ​ភាព ត្រូវ​បាន​កំ​ណត់​ជា​ចលនា​មួយ​ក្នុង​ចំ​ណោម​ចលនា​ធំ​ៗ​របស់​ស​មា​គម​កសិ​ករ​​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​។

​ បង​ថាច់សា​មន្ត​(ខាង​ឆ្វេង​)ប្ដូ​​រ​យោ​បល់​ពី​របៀប​ថែ​ទាំ​គូ​ឆាយ​។

ឆ្លង​​តាម​រយៈ​ការ​ចលនា​នេះ សមា​គម​កសិ​ករ​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ស្រុក​ថ្កូវ តែង​មាន​ដំ​ណោះ​ស្រាយ​ឧបត្ថម្ភ​ក​សិ​ករ​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច លំ​នឹង​ជីវ​ភាព​ ដូច​ជា​៖ រៀប​ចំ​ដំ​ណើរ​ទស្ស​នា​ចរណ៍​ សិក្សា​បទ​ពិ​សោធន៍ ពី​ទម្រង់​រូប​ភាព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៅ​ក្នុង​និង​ក្រៅ​ខេត្ត; បង្ក​លក្ខណ​សម្បត្តិ​ជូនសមា​ជិក​សមា​គម​កសិ​ករ​ចូល​រួម​វគ្គ​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បចេ្ចក​ទេសជឿន​លឿន​ក្នុង​ការ​ផលិត ចិញ្ចឹម​សត្វ​; ជំ​នួយ​កសិ​ករ​ទិញ​ម៉ា​ស៊ីន​ក​សិ​កម្ម​ សម្ភារៈ​​ ជី​។ល។ ផ្ដើម​ពី​នោះ​ក្នុង​ឆ្នាំ​២០១៧ ទាក់​ទាញ​សមា​ជិក​សមា​គម​កសិ​ករ​ចូល​រួម​អង្គ​ការ​សេដ្ឋ​កិច្ច ចំ​នួន​១៨.៨៦៨​នាក់​ សម្រេច​៨០​%​បើ​ប្រៀប​នឹង​គ្រួ​សារ​ក​សិ​កម្ម​ទូ​ទាំង​ស្រុក​; បង្កើត​ក្រុម​សហ​ការ​បាន​២២​ក្រុម​តាម​អនុ​ក្រឹត្យ​លេខ​១៥​១/CP ដោយ​​មាន​ស​មា​ជិក​៤៤៥​នាក់ ផ្ទៃ​ដី​២៥៤​ហិក​តា សម្រេច​១២៩​% ប្រៀ​ប​នឹង​ភាគ​កម្រិត​ដែល​ខេត្ត​ប្រ​គល់​ឲ្យ​។  បច្ចុ​ប្បន្ន ទូ​ទាំង​ស្រុក​មាន​ក្រុម​សហ​ការ​សេដ្ឋ​កិច្ច​ចំ​នួន​២៣៨​ក្រុម មាន​ស​មា​ជិក​ចំនួន៥.៦៦៨​នាក់ ជា​មួយ​ផ្ទៃ​ដី​៣.៦៣៤​ហិក​តា​។ ផ្ដើម​​ពី​ចលនា​នេះ មាន​កសិ​ករ​ជា​ច្រើន​ហ៊ាន​គិត ហ៊ាន​ធ្វើ ហើយ​ស្រាវ​ជ្រាវ​សិក្សា​រៀន​សូត្រ​របៀប​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​។

សមា​ជិក​សមា​គម​ថាច់​សា​មន្ត (ក​សិ​ករ​ផ​លិត ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​ខេត្ត​) នៅ​ភូមិ​រោង​វាល​ ឃុំ​តឹង​ហ៊ីប​ ឲ្យ​ដឹង​៖ “ខ្ញុំ​ផ្ដើម​អនុ​វត្តទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​ក្នុង​ផ្ទះ​សំ​ណាញ​អាច កាត់​បន្ថយ​នូវ​ជំ​ងឺ​ដង្កូវ​ក្រា​ដល់​ដំ​ណាំ​សា​ឡាត់​ គួ​ឆាយ​​ជីរ​។ល។ ទម្រង់​រូប​ភាព​នេះ​សម្រេច​​បាន​ដូច​សព្វ​ថ្ងៃ គឺ​អា​ស្រ័យ​ដោយ​សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​​គ្រួ​សារ​ខ្ញុំ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​គម្រោង​ AMD​ ។ ដើម​ឆ្នាំ​២០១៧ គម្រោង​នេះ ឧបត្ថម្ភ​គ្រួ​សារ​ខ្ញុំ​ចំ​នួន​ទឹក​ប្រាក់​១០​លាន​ដុង ដើម្បី​វិ​និ​យោគ​កសាង​ផ្ទះ​សំ​ណាញ​សម្ភារៈ​កសិ​កម្ម រួម​នឹង​ប្រាក់​សន្សំ​របស់​គ្រួ​សារ ខ្ញុំ​វិ​និ​យោគ​ទុន​ប្រ​ព័ន្ធ​បូម​ទឹក​ស្រោច​ដំ​ណាំ​ស្វ័យ​ប្រ​វត្តិ​។ ផ្ដើម​ពី​នោះ កាត់​បន្ថយ​នូវកម្លាំង​ថែ​ទាំ បង្កើន​ទិន្ន​ផល​គុណ​ភាព​ផលិត​ផល​។ ទូ​ទាត់​ចំ​ណាយ​រួច គ្រួ​សារ​ខ្ញុំ​អាច​រក​ប្រាក់​ចំ​ណេញ​ពី​៣០០​ដល់​៤០​០​ពាន់​ដុង​/ថ្ងៃ​ពី​ដំ​ណាំ​គ្រប់​មុខ​។ល។”។​

លោក​ត្រឹងវុាំង​អ៊ុក ប្រ​ធានសមា​គម​កសិ​ករស្រុក​ថ្កូវ ឲ្យ​ដឹង សមា​គម​ស្រុក តែង​បន្ត​ការ​ផ្លាស់​ថ្មី ដើម្បី​បង្កើន​គុណ​ភាព ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ប្រ​ឡង​ប្រ​ណាំង​” កសិ​ករ​ផលិត​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ សាម​គ្គី​ជួយ​គ្នា​ធ្វើ​មាន​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​”។ ទន្ទឹម​នឹង​នោះ សមា​គម​ស្រុក​នៅ​ទាំង​បន្ត​សហ​ការ​​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ផ្នែក​នា​នា​ដែល​ជាប់​ពាក់​ព័ន្ធ​ចូល​រួម​អនុ​វត្តកម្ម​វិ​ធី​គម្រោង​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម;​ អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​ បច្ចេក​ទេស​ជឿន​លឿន​ក្នុ​ង​ការ​ដាំ​ដំ​ណាំ​ចិញ្ចឹម​សត្វ​។ បន្ត​ការ​កសាង​និង​បើក​ទូ​លាយ​​ទ្រង់​ទ្រាយ​”មូល​និ​ធិ​ឧបត្ថម្ភ​ក​សិ​ករ​” អា​ស្រ័យ​សមា​គម​គ្រប់​គ្រង​ដើម្បី​ស​មា​ជិក​ស​មា​គម​កសិ​ករ​បុល​ទុន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​; ផ្ដុំ​កម្លាំង​ក្នុង​ការ​កសាង​គម្រោង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ធ្វើ​ជា​គំ​រូ ជួយ​សមា​ជិក​ស​មា​គម​ក​សិ​ករ​សិក្សា​រៀន​សូត្រ​អនុ​វត្ត​​តាម រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច លុប​បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ​៕

                       សឺន​ម៉ា​ល័យ​-ទី​ទុយ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ បង​ថាច់សា​មន្ត