ព្រឹត្តិការណ៍គណៈលេខាមជ្ឈិមបក្ស ប្រកាសជាធរមានបទបញ្ជាលេខ ១៩-CT/TW ចុះនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្តីពីការបង្កើនការងារនៅតំបន់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពថ្មី ជាសញ្ញារីករាយក្នុងឱកាសដើមឆ្នាំ។
យកចិត្តទុកដាក់ក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ខ្មែរណាមបូ។
តាមការឲ្យតម្លៃរបស់មជ្ឈិម រយៈកាលជាង២៥ឆ្នាំកន្លង គណៈកម្មា ធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្ស រដ្ឋ អំណាច រណសិរ្សមាតុភូមិ អង្គការមហាជននានា បានអនុវត្តយ៉ាងម៉ឺងម៉ាត់បទបញ្ជាលេខ៦៨-CT/TW ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៩១ របស់គណៈលេខាមជ្ឈិម នីតិកាលទី៦ ស្តីពីការងារនៅតំបន់ជនរួមជាតិខ្មែរ ដោយសម្រេចបានលទ្ធផលសំខាន់ៗលើគ្រប់វិស័យ ដូច៖ នយោបាយសេដ្ឋកិច្ច វប្បធម៌សង្គម សន្តិសុខការពារប្រទេស។ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរត្រូវបានកែលម្អជាបន្តបន្ទាប់ ការងារកសាងបក្ស រដ្ឋអំណាច ប្រព័ន្ធនយោបាយនៅតំបន់ជនរួមជាតិខ្មែរត្រូវបានយកចិត្តទុកដាក់យ៉ាងល្អប្រសើរ។ ការបណ្តុះបណ្តាលបំប៉នកម្មាភិបាលជនជាតិខ្មែរត្រូវបានយកចិត្តទុកដាក់ ចំនួនកម្មាភិបាល បក្ខជនស្នូលក្នុងជនជាតិខ្មែរកាន់តែកើនឡើង។ ផែនមហាសាមគ្គីទូទាំងជនជាតិ ត្រូវបានបង្កើនពង្រឹងក្តីជំនឿទុកចិត្តក្នុងជនរួមជាតិខ្មែរចំពោះបក្ស រដ្ឋ និងសកម្មរួមចំណែកក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។
ថ្វីបើដូច្នោះ ទន្ទឹមនឹងលទ្ធផលសម្រេចបាន ការងារនៅតំបន់ជនរួមជាតិខ្មែរនៅមានកម្រិត។ ភាពនៅមានកម្រិតដូចបានពោលខាងលើមានច្រើន ប៉ុន្តែមូលហេតុសំខាន់គឺអត្តនោម័តិ។ ដើម្បីជម្នះភាពឱនថយដូចពោលខាងលើ ព្រមទាំងជំរុញតំបន់ជនរួមជាតិខ្មែរអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សន្តិសុខ ការពារប្រទេស គណៈលេខាសំណូមពរគណៈកម្មាធិការបក្ស អង្គការបក្សរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ បន្តការផ្សព្វផ្សាយ បញ្រ្ជាប អនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋចំពោះជនរួមជាតិខ្មែរ។ បន្តការផ្សព្វផ្សាយអនុវត្តបានល្អការងារប្រជាចលនារបស់បក្ស នៅតំបន់ជនរួមជាតិ ភាគតិច។ បន្តការអនុវត្តប្រកបដោយប្រសិទ្ធភាពសេចក្តីសនិ្នដ្ឋានលេខ២៨-KL/TW ចុះនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ របស់ការិយាល័យនយោបាយ ស្តីពីទិសដៅភារកិច្ច ដំណោះស្រាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាសន្តិសុខ ការពារប្រទេសតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ២០២០។ កៀរគររាល់ប្រភពកម្លាំងវិនិយោគទុនអភិវឌ្ឍ។ អនុវត្តគម្រោងអភិវឌ្ឍលើគ្រប់វិស័យសេដ្ឋកិច្ច-សង្គមនៅឃុំតំបន់ព្រំដែន ពិសេសគឺតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ។ ជំរុញយ៉ាងខ្លាំងក្លាការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច សមស្របនឹងបម្រែបម្រួលអាកាសធាតុ ដោះស្រាយជាសារវន្តពីបញ្ហាដីសង់ផ្ទះ ដីផលិតកម្ម ទឹកស្អាត បង្កើនប្រាក់ចំណូល លើកស្ទួយជីវភាពជនរួមជាតិខ្មែរ ធានាស្ថិរវប្បកម្ម ស្ថិរនិវេសន៍ និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ខិតខំដល់ឆ្នាំ២០២០ ជាសារវន្តលុបបំបាត់ភាពអនក្ខរកម្មក្នុងជនរួមជាតិ។ កសាងកម្មវិធីយន្តការ ឯកភាពអំពីខ្លឹមសារបង្រៀន ជម្រើសសិស្សសម្រាប់សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី-ខ្មែរនៅរាល់កម្រិតនិងវិជ្ជាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ បន្តការលើកកម្ពស់គុណភាពមូលដ្ឋានសុខាភិបាល ពិសេសគឺដំណាក់សុខាភិបាលឃុំ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាកជាជនជាតិខ្មែរ។ ជំរុញយ៉ាងខ្លាំងក្លាការបង្ការទប់ស្កាត់ រោគរាលដាលអនុវត្តល្អរបបធានារ៉ាប់រងសុខាភិបាល និងកម្មវិធីសុខាភិបាលជាតិនៅតំបន់ជនរួមជាតិខ្មែរ ជំរុញយ៉ាងខ្លាំងក្លា ការកសាងគ្រឹះស្ថានវប្បធម៌នៅមូលដ្ឋាន បង្កើនម៉ោងផ្សាយកម្មវិធីភាសាខ្មែរ លើស្ថានីយវិទ្យុ ទូរទស្សន៍ យកចិត្តទុកដាក់ដល់ការងារអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ បន្តការក្សាពង្រីកពិធីបុណ្យវប្បធម៌ប្រពៃណី។
តាមបទបញ្ជានេះ គណៈលេខាមជ្ឈិមបក្សសំណូមពរ គប្បីបង្កើនការចលនាផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋចំពោះសាសនា។ យកចិត្តទុកដាក់ការពារកេរដំណែលវប្បធម៌ វត្តអារាមខ្មែរគួបផ្សំនឹងការកសាងអគារវប្បធម៌នៅតំបន់ជនរួមជាតិខ្មែរ សិក្សាស្រាវជ្រាវកសាងយន្តការគោលនយោបាយឧបត្ថម្ភ ជួសជុលវត្តដែលមានសគុណចំពោះបដិវត្តន៍នៅតំបន់ជនរួមជាតិខ្មែរ។ យកចិត្តទុកដាក់ដល់ការងារបណ្តុះបណ្តាល បំប៉ននិងពង្រីកកងជួរអ្នកមុខ អ្នកការសាសនា ពង្រីកតួនាទីរបស់សមាគមសាមគ្គីព្រះសង្ឃសេ្នហាជាតិ គណៈកម្មការវត្តនិងអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនរួមជាតិខ្មែរ ចំពោះការងារចលនាជនរួមជាតិ។ ឧបត្ថម្ភកសាងវិជ្ជាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ កសាងឈាបនដ្ឋានតាមវត្តអារាម...។ បទបញ្ជាសំណូមពរអនុវត្តឲ្យបានល្អការងារកម្មាភិបាលក្នុងប្រព័ន្ធនយោបាយនៅតំបន់ជនរួមជាតិខ្មែរ រៀបចំឲ្យសមស្របរវាងកម្មាភិបាលជនជាតិខ្មែរនិងកម្មាភិបាលជនជាតិផ្សេងៗ និងយកចិត្តទុកដាក់ពង្រីកបក្ខជន សម្ព័ន្ធយុវជន សមាជិកសហគមក្នុងតំបន់ជនរួមជាតិខ្មែរ។ អនុវត្តល្អការងារចលនាប្រជាជន។ល។ ប្រទះឃើញ ទប់ស្កាត់រាល់ឧបាយកលរបស់អានុភាពអមិត្តបានទាន់ពេល។ យកចិត្តទុកដាក់ការងារគ្រប់គ្រងព្រំដែន គ្រប់គ្រងភូមិសាស្រ្ត។
ជាមួយនឹងដំណោះស្រាយ ភារកិច្ចដាក់ចេញ មជ្ឈិមបានបង្កលក្ខណសម្បត្តិឲ្យជនរួមជាតិខ្មែរណាមបូអភិវឌ្ឍលើគ្រប់វិស័យ។ អនុវត្តល្អបទបញ្ជានេះ ជនរួមជាតិខ្មែរណាមបូរឹតតែជឿជាក់ទៅលើការដឹកនាំដ៏វាងវៃរបស់បក្សយើង និងប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រួមចំណែកអនុវត្តជោគជ័យនូវសេចក្តីសម្រេចចិត្តXII របស់បក្សបានដាក់ចេញ៕
អ្នកយកព័ត៌មាន-មុនី