លោកសេីុងរីតា ជាអ្នកមានប្រជាប្រិយភាពនៅភូមិអង្គុលី១ ឃុំដុងប៊ិញ ក្រុងប៊ិញមិញ ខេត្តវិញឡុង។
លោកសេីុងរីតា (ឆ្វេងដៃ) ដោះដូរយោបល់ជាមួយនឹងកម្មាភិបាលការិយាល័យជនជាតិ
ក្រុងប៊ិញមិញ អំពីការងារជនជាតិនៅភូមិភាគ។
សម្រាប់យើងខ្ញុំ លោកសេីុងរីតា គឺមិនមែនជាការមិនធ្លាប់ស្គាល់នោះទេ ពីព្រោះមុននឹងចូលនិវត្តន៍ លោកគឺជាប្រធានគណៈជនជាតិខេត្តវិញឡុង។ ដោយការស្ម័គ្រស្មោះអស់ពីចិត្តគិតគូរដល់ជីវភាពជនរួមជាតិខ្មែរនៅភូមិភាគនៅពេលចូលនិវត្តន៍ ម្ល៉ោះហើយ ជនរួមជាតិខ្មែរនៅភូមិភាគតែងមានទំនុកចិត្តលើគាត់ ហើយបោះឆ្នោតតែងតាំងលោកជាអ្នកប្រជាប្រិយភាព។ ដំណាក់កាលដែលមិនទាន់ចូលនិវត្តន៍ ភាគច្រើនគឺគាត់ស្នាក់នៅក្រុងវិញឡុងតែម្ដង ដើម្បីងាយស្រួលក្នុងការបំពេញភារកិច្ច។ ថ្វីបើគាត់ទើបតែចូលនិវត្តន៍បានពីរបីឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកសេីុងរីតាតែងជ្រាបច្បាស់ពីជីវភាពគ្រួសារប្រជាជនក្នុងភូមិដោយគ្មានចន្លោះ។ គ្រួសារណាក្រីក្រ គ្រួសារណាខំប្រឹងធ្វើការរកស៊ីគ្រួសារណាចិញ្ចឹមកូនចៅស៊ីរៀនចប់ចុងចប់ដើម។ល។ យើងខ្ញុំសួរគាត់ ហេតុអ្វីគាត់ជ្រាបច្បាស់យ៉ាងនេះ គាត់ក៏សើចញឹមៗហើយ ឲ្យដឹង៖ “ដ្បិតថា ខ្ញុំកើតនឹងធំដឹងក្ដីនៅទីនេះ ម្ល៉ោះហើយ ប្រជាជននៅក្នុងភូមិខ្ញុំស្គាល់ច្បាស់ណាស់។ ម្យ៉ាងកាលនៅធ្វើការរដ្ឋ ថ្ងៃសៅរ៍អាទិត្យចុងសប្ដាហ៍ ខ្ញុំតែងឆ្លៀតមកផ្ទះដើម្បីថែទាំចម្ការនិងស្វែងយល់ពីស្ថានភាពជនរួមជាតិខ្មែរនៅទីនេះ ដើម្បីមានទិសដៅធ្វើសេនាធិការជូនថ្នាក់លើ អនុវត្តនូវគោលនយោបាយជនជាតិរបស់រដ្ឋប្រកបដោយប្រសិទ្ធភាព។ សព្វថ្ងៃ មិនចំពោះតែភូមិអង្គុលី១នោះទេ ជីវភាពជនរួមជាតិខ្មែរនៅវិញឡុងមានភាពប្ដូរផ្លាស់យ៉ាងច្រើន។ នៅពេលមានអគ្គិសនី ផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាលត្រូវបានកសាងថ្មីលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ ក៏មានការកែលម្អប្រជាជនបានទទួលផលពីតម្លៃសម្ភារៈនិងស្មារតីកាន់តែច្រើន “។
តាមប្រសាសន៍លោកសេីុងមិត្រ អនុប្រធានការិយាល័យជនជាតិក្រុងប៊ិញមិញ ពេលវេលានៅភូមិភាគបានយូរ ម្ល៉ោះហើយលោកសេីុងរីតា តែងយកចិត្តទុកដាក់ដល់ជីវភាពគ្រួសារប្រជាជនក្នុងភូមិ។ ជនរួមជាតិខ្មែរនៅភូមិភាគ តែងមានទំនុកចិត្តលើរូបគាត់ ប្រសិនបើមិនច្បាស់ពីបញ្ហាអ្វីមួយ ឬក៏មានតម្រូវការផ្ដល់ពិគ្រោះ ពីច្បាប់ទម្លាប់ណាមួយមាមីងតែងមករកលោកសេីុងរីតា។ អ្នកមីងថាច់ធីសាង នៅភូមិអង្គុលី រៀបរាប់៖ “ខ្ញុំអាយុចាស់ហើយ ម្ល៉ោះហើយគោលការណ៍នៃច្បាប់រដ្ឋដាក់ចេញ យើងយល់ដឹងមិនច្បាស់ មានកិច្ចការអ្វីចាំបាច់ ខ្ញុំតែងទៅរកលោកសេីុងរីតា ដើម្បីឲ្យគាត់ជួយបកស្រាយពន្យល់។ រាល់កិច្ចការដែលយើងពឹងពាក់ គឺគាត់តែងជួយអស់ពីចិត្ត។ ប្ដីប្រពន្ធខ្ញុំអាយុចាស់ ជីវភាពក្រលំបាកលោកក៏ស្នើភូមិភាគ សុំរដ្ឋជំនួយផ្ទះឲ្យប្ដីប្រពន្ធខ្ញុំ។ នៅភូមិនេះ មាមីងតែងជឿទុកចិត្តលើលោកសេីុងរីតាគ្រប់គ្នា”។
លោកសេីុងរីតា និយាយកំប្លែង៖ “ពេលនៅធ្វើការរដ្ឋ យើងគិតគូរឲ្យជនរួមជាតិខ្មែរក្នុងខេត្ត ឥឡូវនេះចូលនិវត្តន៍ យើងគិតគូរឲ្យជនរួមជាតិខ្មែរក្នុងភូមិយើងវិញ។ មានឱកាសបំពេញការងារនៅខេត្ត ទើបខ្ញុំយល់ដឹងពីគោលនយោបាយពិសេសរបស់រដ្ឋសម្រាប់ជនរួមជាតិ។ សព្វថ្ងៃវិលមកភូមិភាគ ជាក់ស្ដែងចំពោះស្ថានភាពគ្រួសារនៅទីនេះ ខ្ញុំកាន់តែដឹងច្បាស់ថាគួរតែអនុវត្តនូវគោលនយោបាយបែបណា ដើម្បីផ្ដល់ពិគ្រោះឲ្យបានសមស្រប “៕
ហាថាញ់-ពេជ្រសឿន