ព្រះតេជព្រះគុណត្រានឿង ព្រះចៅអធិការវត្តមុនីសត្ថារាម (វត្តដូនទ្រូ) អនុសង្កាត់៧ សង្កាត់១ ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង ព្រះអង្គតែងបំពេញការងារមានប្រយោជន៍ដល់ពុទ្ធបរិស័ទ ម៉្លោះហើយតែងបានពុទ្ធបរិស័ទចំណុះជើងវត្តគោរពរាប់អាន។
ព្រតេជព្រះគុណត្រានឿង ទទួលទេយ្យទានក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា។
ឆ្នាំ២០០២ ត្រានឿងចូលសាងផ្នួសនិងព្យាយាមសិក្សារៀនសូត្រធម៌ វិន័យអក្សរសាស្រ្ត។ ឆ្នាំ២០១២ ព្រះតេជព្រះគុណបានពុទ្ធបរិស័ទតែងតាំងជាព្រះចៅអធិការវត្តដូនទ្រូ។ ព្រះតេជព្រះគុណ ចលនាពុទ្ធបរិស័ទក្នុងចំណុះជើងវត្តនិងសប្បុរសជនកសាងព្រះវិហារ សរុបទឹកប្រាក់ជិត៣,៨ពាន់លានដុង ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៧។ វត្តកសាងសមណកុដិជិត១,៣ពាន់លានដុង សម្រាប់ព្រះសង្ឃស្ងប់ព្រះទ័យក្នុងការបួសរៀន។ បច្ចុប្បន្ន ព្រះតេជព្រះគុណបវារណាមាមីងពុទ្ធបរិស័ទរួមវិភាគទានកសាងសំណង់ជាច្រើនទៀតនៅក្នុងបរិវេណវត្ត ដូច៖ ព្រះបដិមាទ្រង់ចូលបរិនិព្វានទ្រង់សម្ដែងធម៌ទេសនា។ល។ សរុបទឹកប្រាក់ជិត៥ពាន់លានដុង។
វត្តដូនទ្រូ កសាងនៅឆ្នាំ១៧៧៩ ជាមួយបរិវេណ២០.៧០០ម៉ែត្រការ៉េ ឆ្លងកាត់ព្រះចៅអធិការ២៣ជំនាន់ វត្តបានជួសជុលជាច្រើនលើក។ សម័យព្រះតេជព្រះគុណត្រានឿង គឺជាជំនាន់២៤ តែងបន្តការជួសជុលនិងកសាងថ្មី។ ដោយជីវភាពរបស់មាមីងពុទ្ធបរិស័ទបានធូរធារគ្រាន់បើ ម៉្លោះហើយព្រះតេជព្រះគុណចលនាពុទ្ធបរិស័ទរួមវិភាគទានដើម្បីកសាងវត្តឲ្យបានសមរម្យដូចសព្វថ្ងៃ។ ក្រៅពីនោះ ព្រះអង្គនៅទាំងយកព្រះទ័យទុកដាក់ចំពោះការបួសរៀនរបស់ព្រះសង្ឃ លើកទឹកចិត្តកូនចៅពុទ្ធបរិស័ទសង្វាតរៀនសូត្រ។ ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងបើកថ្នាក់បង្រៀនអក្សរខ្មែរនារដូវវិស្សមកាល៣ខែដល់កូនចៅពុទ្ធបរិស័ទជារៀងរាល់ឆ្នាំទៀតផង។ ហេតុនេះហើយ មាមីងពុទ្ធបរិស័ទតែងជំនឿទុកចិត្តជូនកូនមកបួសសិក្សារៀនសូត្រកាន់តែច្រើន។ ព្រះតេជព្រះគុណត្រានឿង មានថេរដីកា៖ “វត្តគឺជាកន្លែងស្ងប់អារម្មណ៍ ជ្រះថ្លា ព្រះសង្ឃគោរពប្រតិបត្តិធម៌អាថ៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ពីព្រោះអ្នកបួសតែងបានមាមីងពុទ្ធបរិស័ទគោរព ម៉្លោះហើយអាត្មាត្រូវតែរក្សាចិត្តគំនិតយ៉ាងតឹងរ៉ឹង”។ ក្រៅពីនោះ ព្រះអង្គនៅទាំងសកម្មផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋដល់មាមីងពុទ្ធបរិស័ទ; ចលនាពុទ្ធបរិស័ទខិតខំបង្កបង្កើនផលដើម្បីចាកផុតពីភាពក្រីក្រ និងរួមជាមួយរដ្ឋអំណាចភូមិភាគកសាងជនបទថ្មី។ លោកពូឡឹមកយ ប្រធានគណៈកម្មការវត្តឲ្យដឹង៖ “ព្រះតេជព្រះគុណត្រានឿង ព្រះអង្គមានព្រះទ័យសន្ដោសអធ្យាស្រ័យចំពោះអ្នកក្រ។ អាស្រ័យដោយមានព្រះតេជព្រះគុណ ទើបគណៈកម្មការវត្តមានសាមគ្គីភាពពុទ្ធបរិស័ទកាន់តែជំនឿទុកចិត្ត ជ្រះថ្លារួមវិភាគទានជាកម្លាំងកាយនិងកម្លាំងសទ្ធាកសាងវត្តអារាមបានដូចសព្វថ្ងៃនេះ”៕
ត្រឿងផល-ទីទុយ