ឆ្នាំ២០១៨ ខេត្តវិញឡុងជំរុញល្បឿនផ្ទេរជូនចំណេះដឹងដល់អ្នកក្រីក្រ បង្កើនគុណភាពបង្រៀនមុខរបរដល់ពលករជនបទ ពលករស្ថិតក្នុងគ្រួសារក្រីក្រ បង្កលក្ខណសម្បត្តិដល់អ្នកក្រីក្រកែលម្អរបររកទទួលទាន និងខិតជិតសេវាកម្មសង្គមមូលដ្ឋាន រួមចំណែកកាត់បន្ថយភាពក្រីក្រជាមធ្យម១%/ឆ្នាំ។
ទម្រង់រូបភាពឲ្យខ្ចីគោមេចិញ្ចឹមបន្តពូជជួយឲ្យគ្រួសារក្រីក្រ ជិតក្រ ឈានឡើងចាកផុតពីភាពក្រីក្រ។
ក្នុងឆ្នាំ២០១៨ ខេត្តខិតខំផ្ដល់ជូនគ្រួសារក្រីក្រ ជិតក្រទាំង១០០% គ្រប់លក្ខណសម្បត្តិ និងមានតម្រូវការបុលទុនឥណទានអាទិភាពពីធនាគារគោលយោបាយសង្គមខេត្ត;អ្នកក្រីក្រ និងជិតក្រមានប័ណ្ណធានារ៉ាប់រងសុខាភិបាល១០០%; សិស្សក្រីក្រនិងជិតក្រ១០០% រៀនដោយមិនចាំបាច់បង់ថ្លៃសាលា បន្ថយថ្លៃសាលានិងទទួលបានកញ្ចប់ឧបត្ថម្ភផ្សេងៗមួយចំនួនទៅតាមសេចក្ដីកំណត់; ឧបត្ថម្ភគ្រួសារក្រីក្រចំនួន៤៦០ កែលម្អលំនៅឋានតាមសេចក្ដីសម្រចចិត្តលេខ៣៣/២០១៥/QĐ-TTgចុះថ្ងៃ១០/ ៨/២០១៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។
ដើម្បីអនុវត្តសម្រេចទិសដៅខាងលើ លោកត្រឹងវាំុងខាយ នាយកមន្ទីរការងារ-យុទ្ធជនពិការនិងសង្គមកិច្ចខេត្តវិញឡុង ឲ្យដឹង៖ ខេត្តនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ គម្រោងឧបត្ថម្ភគ្រួសារក្រីក្រ ជិតក្រ គ្រួសារដែលទើបនឹងចាកផុតពីភាពក្រីក្រដូចជាជំនួយបនែ្លមតមៃ្លសន្មត៣០% ប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់គ្រួសារជិតក្រ; ឧបត្ថម្ភគ្រួសារក្រីក្រចិញ្ចឹមគោ លើកស្ទួយជីវភាពគ្រួសារ; ឧបត្ថម្ភសង់ផ្ទះដល់គ្រួសារក្រីក្រជាជនរួមជាតិខ្មែរ; ឧបត្ថម្ភគម្រោងអភិវឌ្ឍផលិតកម្ម ពិពិធកម្មការងាររកស៊ីនិងពង្រីកទម្រង់រូបភាពកាត់បន្ថយភាពក្រីក្រនៅលើភូមិសាស្រ្តខេត្ត ដំណាក់កាល២០១៦-២០២០។ល។ ខេត្តបង្កើនការងារផ្សព្វផ្សាយ ចលនាអ្នកក្រីក្រ ជិតក្រ ជម្នះឈានឡើងចាកផុតពីភាពក្រីក្រ មិនរង់ចាំសំអាងទៅលើគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ; បង្កើនគោលនយោបាយឧបត្ថម្ភមានលក្ខខ័ណ្ឌទៅតាមមុខសញ្ញា ធានារយៈពេលទទួលផល; លើកទឹកចិត្តការម្ចាស់ការសកម្មចូលរួមរបស់អ្នកក្រីក្រតាមរយៈការជូនរង្វាន់ចំពោះគ្រួសារដែលចាកផុតពីភាពក្រីក្រ មិនធ្លាក់ក្នុងស្ថានភាពក្រឡើងវិញ។ ក្រៅពីនោះ ខេត្តបន្តការឧបត្ថម្ភប្រភពកម្លាំងចំពោះគ្រួសារក្រីក្រពង្រីកទម្រង់រូបភាពគម្រោងកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព សមស្របជាមួយស្ថានភាពបច្ចុប្បន្ន នៅភូមិភាគនិងបង្កើនស្មារតីប្រិតសំចៃក្នុងការចាយវាយដើម្បីសន្សំសំចៃសម្រាប់ការផលិតកម្ម។
ឆ្នាំ២០១៧ អាស្រ័យដោយអនុវត្តនូវដំណោះស្រាយព្រមៗគ្នាជាច្រើន បានជាគ្រួសារក្រីក្រ ក្នុងខេត្តវិញឡុងកាត់បន្ថយបាន១,០៥% នៅ១០,៣៦៥គ្រួសារ។ ខេត្តឧបត្ថម្ភសង់ផ្ទះជូនគ្រួសារក្រីក្រចំនួន២.៥៩៦ខ្នង; ឧបត្ថម្ភប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់អ្នកក្រីក្រ៣៦.៩៩៥ និងផ្ដល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់អ្នកជិតក្រ៤២.៦៧៧; លើកលែងបង់ថ្លៃសាលា បន្ថយថ្លៃសាលា ឧបត្ថម្ភដល់សិស្សក្រីក្រ ជិតក្រជាង១៥.៦០០រូប ដោយថវិកាសរុបជាង៣,៣ពាន់លានដុង; ចលនាសង្គមូបនីយកម្មជាង១៥ពាន់លានដុង ដើម្បីឧបត្ថម្ភអាហារូបករណ៍ សៀវភៅពុម្ព ប័ណ្ណធានារ៉ាប់រងសុខាភិបាលកង់ជាដើមដល់សិស្សក្រីក្រ៕
baovinhlong.com.vn-ទីទុយ