សព្វថ្ងៃ ឃុំនានាលើភូមិសាស្រ្តស្រុកឡុងភូ ខេត្តសុកត្រាំង កំពុងប្រមូលផ្ដុំរាល់ប្រភពកម្លាំងវិនិយោគទុនសម្រាប់អភិវឌ្ឍផលិតកម្មកសិកម្ម សំដៅកសាងសម្រេចជោគជ័យឃុំជនបទថ្មី។
កន្លែងបង្កាត់ពូជស្រូវបញ្ជាក់របស់មាមីងកសិករ នៅឃុំត្រឿងខាញ់ ស្រុកឡុងភូ។
តាមប្រសាសន៍សមមិត្តគឹមហែន អនុលេខានៃគណៈកម្មាធិការបក្ស ស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកឡុងភូ ឲ្យដឹង៖ ស្រុកនឹងខិតខំដល់ឆ្នាំ២០២០ នឹងមានឃុំចំនួន៦អនុវត្តសម្រេច១៩/១៩ លក្ខឋានចំណែកឃុំ៣ក្រៅពីនោះ អនុវត្តសម្រេចចាប់ពី១៦/១៩លក្ខឋានឡើង។ ព្រមជាមួយនោះ ឃុំទាំងអស់នឹងបង្កើតទម្រង់រូប ភាពផលិតកម្មផ្សារភ្ជាប់ដោះស្រាយនឹងការងារធ្វើលំនឹងជូនប្រជាជន ខិតខំធ្វើយ៉ាងណា ប្រាក់ចំណូលមធ្យមភាគរបស់មនុស្សម្នាក់ៗ សម្រេច៥០លានដុង/ឆ្នាំ; អត្រាគ្រួសារក្រីក្របន្ថយចុះមធ្យមភាគពី២-៣%/ឆ្នាំ។ ក្នុងនោះ អត្រាគ្រួសារជនជាតិខ្មែរក្រីក្របន្ថយចុះចាប់ពី៣ដល់៤%/ឆ្នាំ។ ដើម្បីសម្រេចបានកម្រិតចំណូលខាងលើ ឃុំបានផ្ដុំប្រភព កម្លាំងជំរុញផលិតកម្ម។ល។
ចំពោះមុខ ការិយាល័យសេដ្ឋកិច្ចស្រុកឡុងភូ នឹងផ្សព្វផ្សាយអនុវត្តទម្រង់រូបភាពផលិតកម្មអភិវឌ្ឍសេដ្ឋកិច្ចនានា មានដូច៖ ចិញ្ចឹមមាន់ព្រលែងក្នុងចម្ការទម្រង់រូបភាព ដាំឈូក-ចិញ្ចឹមត្រី ទម្រង់រូបភាពដាំក្រូចពោធិ៍សាត់ ចិញ្ចឹមត្រីក្នុងស្រះចិញ្ចឹមគោមេ ដាំស្ពៃមើម ឪឡឹក បង្កាត់ពូជស្រូវបញ្ជាក់ចិញ្ចឹមទាពងតាមទិសដៅសុវត្ថិភាពជីវសាស្រ្ត ។ល។ ទន្ទឹមនឹងនោះ រៀបចំគម្រោងតំបន់ដាំបន្លែតាមទិសដៅសុវត្ថិភាពនៅបណ្តាភូមិចំណុះឃុំត្រឿងខាញ់ មានដូច៖ ត្រឿងថ ត្រឿងអាង ត្រឿងថាញ់ A និងត្រឿងថាញ់ B។ បងលីភីន នៅភូមិត្រឿងថ ឃុំត្រឿងខាញ់ ឲ្យដឹង៖ “អាស្រ័យបានគណៈផ្នែកឃុំចលនានិងណែនាំបច្ចេកទេស ខ្ញុំក៏ផ្ដើមដាំស្ពៃមើមចំនួន២កុង។ គិតមធ្យមភាគ១កុង ប្រមូលផលពី៤-៥តោន ជាមួយនឹងតម្លៃលក់ចាប់ពី៥.៥០០ដុងដល់៦.០០០ដុង/គីឡូក្រាម ឃើញថា អាចបង្កើនប្រាក់ចំណូលដល់គ្រួសារ”។ សមមិត្តយឿងវុាំងយ៉ុង ប្រធានគណៈកម្មាធិការប្រជាជនឃុំត្រឿងខាញ់ ឲ្យដឹង៖ “រយៈពេលខាងមុខ ឃុំត្រឿងខាញ់នឹងចលនាអាជីវកម្មចងសម្ព័ន្ធជាមួយកសិករ ដាំបន្លែនៅតាមភូមិ៖ ត្រឿងឡុក ត្រឿងថ ត្រឿងថាញ់ B ។ល។ សំដៅលើកកម្ពស់ប្រសិទ្ធភាព ផលិតកម្ម គុណភាពផលិតផលនិងបង្កើនប្រាក់ចំណូលជូនប្រជាជន។ ទើបថ្មីៗនេះ សហករណ៍កសិកម្មត្រឿងខាញ់ បានចុះកិច្ចសន្យាជាមួយនឹងអាជីវកម្ម ប្រមូលទិញស្រូវលើផ្ទៃដី៦០០ហិកតា ជាជំហានៗធ្វើឲ្យមានការចងសម្ព័ន្ធភាពស្អិតល្មួតរវាងអាជីវកម្មនិងកសិករ”។
សមមិត្តគឹមហែន ឲ្យដឹងបន្ថែម៖ រយៈពេលខាងមុខ ស្រុកឡុងភូនឹងបន្តការលើកកម្ពស់គុណភាពទម្រង់រូបភាពសេដ្ឋកិច្ចសមូហភាព; ផ្សព្វផ្សាយជូនមាមីងកសិករចូលរួមធ្វើសេដ្ឋកិច្ចសហការដើម្បីសហការផលិតកម្ម កាត់បន្ថយចំណាយដើមទុន និងបង្កើនប្រាក់ចំណូលជូនប្រជាជន។ ផ្ដើមពីនោះ រួមចំណែកអនុវត្តសម្រេចលក្ខឋានកសាងជនបទថ្មី៕
ត្រឿងផល - សេរី