06/02/2018 - 10:34

សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​កម្ពុ​ជា

គ​ណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​អាង​យ៉ាង បាន​ស​ហ​ការ​ជា​មួយ​នឹង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ខេត្តអាង​យ៉ាង អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​មាន​ស្ថាន​ភាព​ក្រ​លំ​បា​ក​នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា​។
 

អ្នក​ស្រីត្រឹង​ធី​ថាញ់​ហឿង ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណសិរ្សមាតុ​ភូមិ​វៀត​ណាម
ខេត្ត​អាង​យ៉ាង និង​ព្រះ​តេជ​ព្រះ​គុណ​ធិត​ថៀង​ថាញ់ជូន​អំ​ណោយ​ដល់​ ប្រ​ជា​ជន​ក្រី​ក្រ
​ខេត្ត​កណ្តាល ព្រះ​រា​ជា​ណាច​ក្រ​កម្ពុ​ជា​។

នៅ​​​ទី​តាំង​ដែល​ចុះ​ទៅ​ដល់​គណៈ​ប្រតិ​ភូ​បាន​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​៣០០​ចំ​ណែក​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ក្រី​ក្រ ស​រុប​តម្លៃ​ទឹក​ប្រាក់​១២០​លាន​ដុង​។ ស្រប​ឱ​កាស​នេះ​ដែរ គណៈ​ប្រតិ​ភូ​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​អាជ្ញា​ធរ​ខេត្ត​កណ្តាល​ផ្សព្វ​ផ្សាយ​ជូន​ប្រ​ជា​ជន​កម្ពុជា​យល់​ដឹង​អំ​ពី​ច្បាប់​ព្រំ​ដែន​ជាតិ និ​ង​ចំ​ណង​សាមគ្គី​មិត្ត​ភាព​រវាង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ​។ នេះ​ជា​ស​កម្ម​ភាព​កិច្ច​ការ​បរ​ទេស​មនុស្ស​ធម៌​ប្រ​ចាំ​ឆ្នាំ សំ​ដៅ​រួម​ចំ​ណែក​រក្សា​ទំ​នាក់​ទំ​នង​សាម​គ្គី មិត្ត​ភាព​ប្រ​វេ​ណី​រវាង​ប្រ​ជា​ជន​ប្រ​ទេស​ទាំង​ពីរ បង្ហាញ​ឲ្យ​ឃើញ​នូវ​ម​នោ​សញ្ចេត​នា​ជិត​ស្និទ្ធ ចែក​រំ​លែក​ការ​លំ​បាក​រវាង​ខេត្ត​អាង​យ៉ាង​និង​ខេត្ត កណ្តាល​។ ទន្ទឹម​នឹង​នោះ ក៏​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​អាជ្ញា​ធរ​ភូមិ​ភាគ​និង​ប្រ​ជាជ​ន​កម្ពុជា បាន​ចែក​រំ​លែក​ព័ត៌​មាន ណែ​នាំ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ដល់​ក្រុម​ទទួល​បន្ទុក​៩​៣​នៃ​ខេត្ត​អាង​យ៉ាង​និង​៩០​នៃ​យោធ​ភូមិ​ភាគ​៩ រក​ឃើញ​អដ្ឋិ​ធាតុ យុទ្ធ​ជន​ពលី​បាន​កាន់​តែ​ច្រើន​៕    

                               វុាំង​ត្រាញ​ - ដាំង​ហាយ- ថាច់សេរី

  

ចែករំលែកអត្ថបទ