អាស្រ័យជំរុញល្បឿនដំណើរការក្នុងប៉ុន្មានខែចុងឆ្នាំ ម្ល៉ោះហើយស្រុកត្រអូង ខេត្តវិញឡុង ធ្វើបានសម្រេចដោយជោគជ័យនូវផែនការនៃការងារជនជាតិឆ្នាំ២០១៧។
ផ្លូវភ្ជាប់ភូមិត្រមង-ត្រកៀត ឃុំតឹងម៉ី។
តាមប្រសាសន៍លោកលីវញ៉ឹកឡិន ប្រធានគណៈឃោសនាអប់រំស្រុកត្រាអូង ការងារជនជាតិនៅលើភូមិសាស្រ្តស្រុកត្រូវបានយកចិត្តទុកដាក់អនុវត្តល្អ។ ជីវភាព សម្ភារៈរបស់ជនរួមជាតិភាគតិចត្រូវបានលើកស្ទួយ។ ទន្ទឹមនឹងនោះ ក្នុងថ្ងៃបុណ្យតេត អង្គភាពបានរៀបចំទៅសួរសុខទុក្ខនិងជូនអំណោយដល់អ្នកមានប្រជាប្រិយភាព គ្រួសារគោលនយោបាយ។ ការិយាល័យជនជាតិ បានសហការជាមួយផ្នែកដែលជាប់ពាក់ពន្ធ ចលនាបានអំណោយ១.១៤៧ចំណែក ជូនគ្រួសារក្រីក្រ ជិតក្រ កម្មាភិបាល អ្នករដ្ឋការ បក្ខជនជនជាតិខ្មែរក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីជាដើម។ល។ ស្រុកយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិប្រជុំជីវភាពសាសនានៅតាមវត្តខ្មែរទាំង៦វត្តលើភូមិសាស្រ្តស្រុក។ បច្ចុប្បន្ន នៅវត្តខ្មែរនានាក្នុងមានសមណសិស្សបួសរៀនជាង៧០អង្គ។
លោកថាច់ហៀង ប្រធានការិយាល័យជនជាតិស្រុកត្រាអូង ឲ្យដឹង៖ “ឆ្នាំ២០១៧ ស្រុកក៏បានរំសាយប្រភពទុនតាមសេចក្ដីសម្រេចចិត្តលេខ១០២/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីការឧបត្ថម្ភចំពោះគ្រួសារក្រីក្រតំបន់វាលរាបទន្លេគឺវឡុងនៅឃុំតឹងម៉ីនិងត្រាកូង ដោយទឹកប្រាក់សរុបជិត៦០០លានដុង។ ទន្ទឹមនឹងនោះ សហការជាមួយអង្គភាពដែលទទួលអនុវត្តរបស់មជ្ឈមណ្ឌលទឹកស្អាត និងអនាម័យបរិស្ថានវិញឡុង គណៈកម្មាធិការប្រជាជនឃុំតឹងម៉ីនិងត្រាកូង ផ្សព្វផ្សាយ អនុវត្តដាក់នាឡិកាទឹកដល់គ្រួសារជនជាតិភាគតិចក្រីក្រ និងគ្រួសារក្រីក្រកំពុងរស់នៅក្នុងតំបន់លំបាកពិសេសនិងតំបន់លំបាកខ្លាំងចំនួន៤៣០គ្រួសារ ទឹកប្រាក់ឧបត្ថម្ភសរុបជាង៤០០លានដុង។ បងថាច់ធីនី ផ្ទះនៅភូមិព្រែកនិស្ស័យឃុំតឹងម៉ី រៀបរាប់៖ “ចំនួនទឹកប្រាក់ឧបត្ថម្ភដោយផ្ទាល់ពិតមែនតិច ប៉ុន្តែអាចជួយឲ្យខ្ញុំយល់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសគឺផ្ទះខ្ញុំបានដាក់នាឡិកាទឹកម៉្លោះហើយខ្ញុំក៏បានស្ងប់ចិត្តព្រោះមានទឹកស្អាតសម្រាប់ប្រើប្រាស់ដណ្ដាំស្លរាល់ថ្ងៃ”។
ក្រៅពីនោះ ការិយាល័យជនជាតិនៅទាំងសហការជាមួយនឹងការិយាល័យអប់រំនិងបណ្ដុះបណ្ដាលស្រុក គណៈកម្មាធិការប្រជាជនឃុំតឹងម៉ី ត្រាកូងនិងមជ្ឈមណ្ឌលសុខាភិបាលស្រុក ពិនិត្យអង្កេតនិងបង្កើតបញ្ជីរាយនាមមុខសញ្ញាកម្មាភិបាល អ្នករដ្ឋការបុគ្គលិក កំពុងបំពេញការងារនៅតាមភូមិលំបាកពិសេស ទទួលឧបត្ថម្ភតាមអនុក្រឹត្យ១១៦/២០១០/NĐ-CP ចុះថ្ងៃ២៤/១២/២០១០ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្ដីពីគោលនយោបាយជូនចំពោះកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកនិងអ្នកទទួលប្រាក់ក្នុងកងកម្លាំងប្រដាប់អាវុធ ដែលបំពេញការងារនៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកពិសេស។ ផ្ដើមពីលទ្ធផលពិនិត្យអង្កេតខាងលើ មានអ្នកទទួលផលពីគោលនយោបាយចំនួន២១៨នាក់ ដោយទឹកប្រាក់សរុបជាង៦,៦ពាន់លានដុង។ អ្នកគ្រូវិញធីង៉ុកត្រឹញ គ្រូបង្រៀនសាលាមត្តេយ្យតឹងម៉ី រៀបរាប់៖ “ការឧបត្ថម្ភទាន់ពេលរបស់រដ្ឋបានជួយយើងខ្ញុំស្ងប់ចិត្តបំពេញការងារនៅតំបន់លំបាកពិសេស”៕
ហាថាញ់-ទីទុយ