11/12/2017 - 16:19

កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព

ប៉ុន្មាន​ឆ្នាំ​កន្លង ស្រុក​ឡុង​ភូ ខេត្ត​សុកត្រាំង តែង​យក​ចិត្ត​ទុក​ដាក់​ការ​បណ្តុះ​ណ្តាល វិជ្ជា​ជីវៈ​ជូន​ពល​ករ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អភិ​វឌ្ឍ​ផលិត​កម្ម​។ ផ្ដើម​ពី​នោះ បាន​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ពល​កម្ម​និង​មុខ​របរ​នៅ​ជន​បទ​។


           គម្រោង​ឧបត្ថម្ភ​គោ​មេ​ដល់​គ្រួ​សារ​ក្រី​ក្រនៅ​ស្រុក​ឡុង​ភូ​។
 

អ្នក​ស្រី​ថាច់​ធី​កេវ​ភឿង អនុ​ប្រ​ធាន​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​និង​អប់​រំ​ប្រចាំ​​ស្រុក​ឡុង​ភូ ឲ្យ​ដឹង​៖ “អនុ​វត្ត​សេច​ក្ដី​សម្រេច​លេខ​១៩៥៦​/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​ នៃ​​រដ្ឋា​ភិ​បាល ផ្ដល់​សច្ចា​ប័ន​លើ​គម្រោង​“បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ជូន​ពល​ករ​ជន​បទ​​ដល់​ឆ្នាំ​២០២០” ការ​ងារ​បង្រៀន​មុខ​របរ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​មាន​ការ​វិ​វឌ្ឍន៍​យ៉ាង​ស​កម្ម​។ ចាប់​ពី​ដើម​ឆ្នាំ​មក ទូទាំង​ស្រុក​មាន​ពល​ករ​ចំ​នួន​៣.៤១៥​នាក់ បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​សម្រេច​អត្រា​១៦៦​,៥៨​%​នៃ​ផែន​ការ​​កើន​៥៧​,៩៦​%​បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា ក្នុង​នោះ មាន​ពល​ករ​ទៅ​ពល​កម្ម​នៅ​ក្រៅ​ប្រ​ទេស​​មាន​​ពេល​កំ​ណត់​ចំ​នួន​៣៣​នាក់ សម្រេច​អត្រា​១១​០​%​នៃ​ផែន​ការ​។ ទន្ទឹម​នឹង​នោះ មូល​ដ្ឋាន​ផលិត អា​ជីវ​កម្ម​មួយ​ចំ​នួន​នៅ​ទាំង​រៀប​ចំ​បើក​បង្រៀន​មុខ​របរ​ជូន​ពល​ករ​ចំ​នួន​៥៨​៣នា​ក់​ (តាម​រូប​ភាព​បង្រៀន​មុខ​របរ​និង​ផ្ទេរ​ជូន​មុខ​របរ​) និង​បើក​វគ្គ​បង្រៀន​ចិញ្ចឹម​គោ​ចំ​នួន​៧​ថ្នាក់​នៅ​បណ្តា​ស្រុក​ឡុង​ភូ ភូ​ហ៊ីវ​; ឡុង​ឌឹក​និង​ឃុំ​ហ៊ីវ​ថាញ មាន​សិក្ខា​កាម​ចូល​​រួមជិត២​០០​នាក់​”។

លោក​ង្វៀន​វាំុង​ធើ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ ឲ្យ​ដឹង​៖ “ការ​អនុ​វត្ត​លក្ខ​ឋាន​ទី​១២ ស្ដី​ពី​ពល​ករ​មាន​ការ​ងារ​ធ្វើ ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០១៧ ឃុំ​បាន​រក​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ក្នុង​និង​ក្រៅខេត្ត​ជិត​៤០០​នាក់ ទៅ​ពល​កម្ម​នៅ​ក្រៅ​ប្រ​ទេស​ចំ​នួន​៥​នាក់​។ ដើម្បី​ពល​ករ​យល់​ដឹង​និង​យក​ចិត្ត​ទុក​ដាក់​ដល់​កម្ម​វិ​ធី​បណ្តុះ​បណ្តាល រដ្ឋ​អំ​ណាច​ភូមិ​នា​នា​ បា​​ន​​ម្ចាស់​ការ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ក្រៅ​ពី​មុខ​របរ​កាត់់​ដេរ​ឧស្សា​ហកម្ម​ ចិញ្ចឹម​សត្វ​ជល​ផល​ យើង​ខ្ញុំ​នៅ​ទាំង​ស​ហ​ការ​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​បង្រៀន​របរ​ស្រុក បើក​វគ្គ​បង្រៀន​មុខ​របរ​ផ្សេង​ៗ​បន្ថែម ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​រៀន​របរ​និង​ទី​ផ្សារ​ការ​ងារ​នៅ​ភូមិ​ភាគ មាន​ដូច​៖ គ្រឿង​យន្ត​​ត្បាញ​បន្ទោះ ផ្សារ​ក្រឡឹង​។ល។ ឆ្លង​តាម​រយៈ រួ​ម​ចំ​ណែក​​អនុ​វត្ត​បាន​ល្អ​នូវ​កម្ម​វិ​ធី​ទិសដៅ​ជាតិ ស្ដី​ពីកសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​”។

អ្នក​​ស្រី​ថាច់​ធី​កេវ​ភឿង ឲ្យ​ដឹង​បន្ថែម​៖ “រយៈ​ពេល​ខាង​មុខ មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​មុខ​របរ​និង​អប់​រំ​ប្រ​ចាំ​ស្រុក នឹង​ត្រួត​ពិនិត្យ​តម្រូវ​ការ​ធ្វើ​ការ​ងារ​របស់​យុវ​ជន​នៅ​ជន​បទ នាំ​យក​ព័ត៌​មាន​ជ្រើស​រើស​បុគ្គ​លិក​របស់​អា​ជីវ​កម្ម​ក្នុង​និង​ក្រៅ​ខេត្ត ជូន​ដល់​ពល​ករ​ឆ្លង​តាម​រយៈ​សហ​កា​រី​របស់​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​នៅ​រាល់​ឃុំ ទី​ប្រ​ជុំ​ជន​សហ​ការ​ជា​មួយ​នឹង​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ឧបត្ថម្ភ​ពល​ករ​បុល​ទុន​អា​ទិភាព​សម្រាប់​អភិ​វឌ្ឍ​ផលិត​កម្ម អា​ជីវ​កម្ម សេ​វា​កម្ម បង្កើត​ការ​ងារ​ធ្វើ​ថ្មី​ ទៅ​ពល​កម្ម​ក្រៅ​ប្រ​ទេស ជួយ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជិត​ក្រ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​៕

                        ត្រឿង​ផល​-សេ​រី

ចែករំលែកអត្ថបទ