04/12/2017 - 16:27

ឃុំ​ធ្វឹង​ហ្វា​ឧបត្ថម្ភ​សិស្ស​ជន​ជាតិ​ខ្មែរ​ចូល​រៀន

ច្រើន​ឆ្នាំក​​ន្លង មជ្ឈ​មណ្ឌល​សិក្សា​សហ​គមន៍​និង​សមា​គម​ជំ​រុញ​ការ​សិក្សា​ឃុំ​ធ្វឹង​ហ្វា ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ បាន​ខ្នះ​ខ្នែង​ឧបត្ថម្ភ​សិស្ស​ជន​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាព​លំ​បាក​លំ​នឹង​ចិត្ត​រៀន​សូត្រ​។

  ប្អូន​ថាច់​ក្វេ​ត្រឹង​រៀង​រាល់​ឆ្នាំ​តែង​បាន​ស​មា​គម​ជំរុ​ញ​ការ​សិក្សា​ឃុំ​ឧបត្ថម្ភ
ដើម្បី​ជួយ​ប្អូន​ទៅ​សា​លា​។

ធ្វឹង​ហ្វា​ជា​ឃុំ​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​ជិត​​៦០% និង​ជា​ឃុំ​ចំ​ណុះ​កម្ម​វិ​ធី​១៣៥ (​ដំ​ណាក់​កាល​២០១៦–២០២០​) បាន​ជា​លក្ខ​ខ័ណ្ឌ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ​នៅ​ជួប​លំ​បាក​ច្រើន​។  ព្រោះ​ហេតុ​នោះ មជ្ឈ​មណ្ឌល​សិក្សា​សហ​គមន៍​ឃុំ​បាន​ឆ្លៀត​ឱ​កាស​ក្នុង​ការ​ពង្រីក​តួ​នា​ទី​អប់​រំ​សហ​គមន៍ មាន​ដូច​៖ បើក​ថ្នាក់​ហ្វឹក​ហាត់ ផ្ទេរ​ជូន​បច្ចេក​ទេស​;​បង្រៀន​អក្សរ​ខ្មែរ​; បង្រៀន​វិជ្ជា​ជីវៈ​និង​ទទួល​ផ្ចុង​ផ្ដើម ជូន​អា​ហា​រូប​ករណ៍​។ល។ សំ​ដៅ​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​លើក​កម្ពស់​កម្រិត​វិជ្ជា​របស់​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​។ គ្រូ​ថាច់​សុ​ភាព អ​នុ​ប្រ​ធាន​មជ្ឈ​មណ្ឌល​សិក្សា​សហ​គមន៍​ឃុំ​ធ្វឹង​ហ្វា ឲ្យ​ដឹង​៖ “ក្រៅ​ពី​ឧបត្ថម្ភ​សិស្សា​នុ​សិស្ស​ក្រី​ក្រ​; ការ​ងារ​ចល​នា​សិស្ស​បោះ​បង់​ការ​សិក្សា​ឲ្យ​វិល​ត្រ​ឡប់​មក​កាន់​ថ្នាក់​វិញ​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​។ អា​ស្រ័យ​ហេតុ​នោះ មជ្ឈ​មណ្ឌល​រួម​ជា​មួយ​នឹង​អង្គ​ការ​ម​ហា​ជន និង​គណៈ​នា​យក​សា​លា បង្កើត​ក្រុម​ចុះ​ទៅ​ចលនា​គ្រួ​សារ​ប្អូន​ៗ​ដែល​បោះ​បង់​ការ​សិក្សា​ឲ្យ​វិ​ល​ត្រ​ឡប់​មក​កាន់​ថ្នាក់​រៀន​វិញ​។ ដោយ​ឡែក​ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨ ឃុំ​បាន​ចលនា​សិស្ស​បោះ​បង់​ការ​សិក្សា​ចំ​នួន​១១​នាក់​ឲ្យ​វិល​ត្រ​ឡប់​មក​ចូល​រៀន​។

ឆ្លង​តាម​រយៈ​ការ​កសាង​ទម្រង់​រូប​ភាព​គ្រួ​សារ​រៀន​សូត្រ ត្រ​កូល​រៀន​សូត្រ ស​ហ​គមន៍​រៀន​សូត្រ ដោយ​ពង្រីក​បាន​នូវ ”ការ​ចង​សម្ព័ន្ធ​” យ៉ាង​ស្អិត​ល្មួត​ក្នុង​ការ​លើក​កម្ពស់​ស្មារ​តី​ភ្ញាក់​រ​លឹក ស្ដី​ពី​ការ​គិត​គូរ​ឲ្យ​ប្អូន​ៗ​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​។ ក្នុង​ឆ្នាំ​២០១៧ មជ្ឈ​មណ្ឌល​សិក្សា​សហ​គមន៍​ និង​សមា​គម​ជំ​រុញ​ការ​សិក្សា​ឃុំ​ធ្វឹង​ហ្វា បាន​ទទួល​ស្គាល់​គ្រួ​សារ​រៀន​សូត្រ​ចំ​នួន​៩៦៧/​១៩៨៥; ត្រ​កូល​រៀន​សូត្រ​ចំ​នួន​៣ ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​១៣​ចំ​ណែក​ដល់​សិស្សា​​នុសិស្ស ​(៦៥០.​០០០​ដុង​/​ចំ​ណែក​) និង​៧​ចំ​ណែក​ដល់​និស្សិត​(១​លាន​ដុង​/​ចំ​ណែក​) និង​ឧបត្ថម្ភ​សិស្ស​ក្រី​ក្រ​២​នាក់ (ម្តាយ​ស្លាប់ ផ្ទះ​រ​លំ) ចំ​នួន​ទឹក​ប្រាក់​១.០០០​.០០០​ដុង​។ ក្រៅ​ពី​នោះ ឃុំ​នៅ​ទាំង​ឧបត្ថម្ភ​សិក្ខូ​បករណ៍ និង​ទោច​ក្រ​យាន​ក្នុង​ឱ​កាស​ប​វេស​ន​កាល និង​វិ​ស្សម​កាល​។

ប្អូន​ថាច់​ក្វេ​ត្រឹង សិស្ស​រៀន​ថ្នាក់​៩​/២​អនុ​វិ​ទ្យា​ល័យ​ធ្វឹង​ហ្វា ឲ្យ​ដឹង​៖ “ចាប់​ពី​ថ្នាក់​ទី​៦ រ​ហូត​មក ប្អូន​ត្រូវ​បាន​ស​មា​គម​ជំ​រុញ​ការ​សិក្សា​ផ្ចុង​ផ្ដើម​និង​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ចំ​នួន​២០០.​០០០​ដុង​/​ខែ​។ ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​ខាង​លើ​ប្អូន​អាច​ឆ្លង​កាត់​លំ​បាក​អា​ស្រ័យ​បាត់​បង់​ម្តាយ ដើម្បី​រៀន​សូត្រ​បាន​ល្អ និង​លទ្ធ​ផល​បញ្ចប់​ឆ្នាំ​សិក្សា ប្អូន​សម្រេច​និទ្ទេស​គ្រាន់​បើ ពូ​កែ​រៀង​រ​ហូត​”។ ចំ​ណែក​ប្អូន​ថាច់​ធី​ង៉ុក​ហ្វៀង នៅ​ភូមិ​ធ្វឹង​អាង​ក៏​មិន​ខុស​ប្លែក​នឹង​ស្ថាន​ភាព​ប្អូន​ក្វេ​ត្រឹង​ផង​ដែរ បច្ចុ​ប្បន្ន ប្អូន​ហ្វៀង​កំ​ពុង​រៀន​ថ្នាក់​ទី​៦​អនុ​វិ​ទ្យា​ល័យ​ធ្វឹង​ហ្វា បាន​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​តាំង​ពី​ថ្នាក់​ទី​១​រ​ហូត​មក​។ ដោយ​សារ​បាន​អា​ហា​រូប​ករណ៍​នេះ ទើប​ហ្វៀង​មាន​លំ​នឹង​ចិត្ត​ក្នុង​ការ​រៀន​សូត្រ​លែង​មាន​បំ​ណង​បោះ​បង់​ការ​សិក្សា​ដូច​ពី​មុន​ទៀត​៕

                        សឺនម៉ាល័យ-សេរី

ចែករំលែកអត្ថបទ