ក្នុងប៉ុន្មានឆ្នាំកន្លង ការពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពត្រូវបានគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែកក្នុងខេត្តកាម៉ាវយកចិត្តទុកដាក់ជាទីបំផុត។ ឆ្លងតាមរយៈនោះ បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងផែនមហាសាមគ្គីជនជាតិ។
ព្រះសង្ឃអ្នកមានប្រជាប្រិយភាពខេត្តកាម៉ាវ ខ្នះខ្នែងសហការផ្សព្វផ្សាយគោលការណ៍
របស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋ។
សមមិត្តទ្រីវក្វាងឡើយ ប្រធានគណៈជនជាតិខេត្តកាម៉ាវ គូសបញ្ជាក់ រយៈពេលកន្លង ការយល់ដឹងច្បាស់ពីតួនាទី ឋានៈរបស់ខ្លួន អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិចនៅកាម៉ាវ បានខ្នះខ្នែងក្នុងការចលនាគ្រួសារ និងសហគមន៍អនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ រាល់ការកំណត់របស់ភូមិភាគ និងការខ្នះខ្នែងចូលរួមអភិវឌ្ឍផលិតកម្ម អាជីវកម្ម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី។ ពិសេស គឺការចូលរួមកសាងបទបញ្ជា កិច្ចសន្យារបស់ភូមិភាគ ចលនាប្រជាជនបោះបង់ទម្លាប់មិនល្អ។ល។ រួមចំណែកអនុវត្តល្អការចលនាទូទាំងប្រជាជន សាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់ទីប្រជុំជនតាមលក្ខឋានជនបទថ្មី។
ភូមិដឿងដាវ ឃុំហូធីកី ស្រុកថើយប៊ិញ បច្ចុប្បន្នមានប្រជាជនរស់នៅ៥១៥គ្រួសារ ក្នុងនោះ មាន៣០៥គ្រួសារជាជនជាតិខ្មែរ។ មុននេះ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិជិត៤០គ្រួសារ សព្វថ្ងៃថយចុះនៅក្រោម២០គ្រួសារ អត្រាគ្រួសារគ្រាន់បើ កើនឡើងគួរឲ្យកត់សម្គាល់។ ការសាមគ្គីឧបត្ថម្ភគ្នាក្នុងការរស់នៅនៃសហគមន៍ជនជាតិជាបងប្អូនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អិតល្មួត កុមារឋិតក្នុងវ័យសិក្សាត្រូវបានចូលរៀនស្ទើរតែទាំងអស់។ លោកហឺវថាញ់យឺ ឲ្យដឹង រូបខ្ញុំផ្ទាល់តែងខិតខំរួមជាមួយនឹងភូមិភាគក្នុងការផ្សព្វផ្សាយ ចលនាមាមីងលើកកម្ពស់ស្មារតីភ្ញាក់រឭកម្ចាស់ការឈានឡើងក្នុងការរស់នៅលើកទឹកចិត្តកូនចៅ ប្រឹងប្រែងរៀនសូត្រដើម្បីលើកកម្ពស់ប្រជាបញ្ញា។ ផ្ដើមពីនោះ មាមីងមិនសំអាងទៅលើការជំនួយរបស់រដ្ឋ ខិតខំពលកម្មផលិត លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។ ជាពិសេស គឺរួមចំណែកកម្លាំងពលកម្មសម្ភារៈដើម្បីអនុវត្តក្នុងការកសាងជនបទថ្មី។
ក្រៅពីនោះ អ្នកមានប្រជាប្រិយភាពថែមទាំងអនុវត្តល្អកិច្ចការព័ត៌មានទ្វេទិស រវាងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់រណសិរ្សមាតុភូមិ និងអង្គការមហាជន។ សហការនឹងកម្លាំងនគរបាល រក្សាលំនឹងសន្តិសុខនយោបាយសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅមូលដ្ឋាន។ ជាមួយនឹងបទពិសោធន៍របស់ខ្លួន គ្រប់គ្នាបានម្ចាស់ការចូលរួមដោះស្រាយទាន់ពេលក្នុងការជួយសម្រុះសម្រួលករណីឈ្លោះទាស់ទែងក្នុងប្រជាជន។ ជាពិសេសទៀត បានយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយចលនាប្រជាជនលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ប្ដេជ្ញាប្រឆាំងមិនស្ដាប់តាមការអត្ថាធិប្បាយមួលបង្កាច់របស់ជនខិលខូចបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ។ អំពាវនាវជនរួមជាតិ រួមជាមួយនឹងកម្លាំងសមត្ថកិច្ចក្នុងការធានាសន្តិសុខប្រជាជន រក្សាលំនឹងភាពសុខសាន្តភូមិស្រុក និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិលើភមិសាស្រ្ត៕
ថាញ់ផុង-ពេជ្រសឿន