27/11/2017 - 15:30

លើក​កម្ពស់​សមត្ថ​ភាព​ជូន​កម្មា​ភិ​បាល​បំ​ពេញ​ការ​ងារ​ជន​ជាតិ

គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ទើប​រៀប​ចំ​សិក្ខា​សា​លា​រួម​យោ​បល់​លើ​ពង្រៀង​”កម្ម​វិ​ធី​បំប៉ន​ចំ​ណេះ​ដឹង​អំ​ពី​ជន​ជាតិ​ភាគ​តិច​ជូន​កម្មា​ភិ​បាល បុគ្គ​លិក​រដ្ឋ តាម​មុខ​សញ្ញា​៤​ក្រុម​ ” ។

 ខិតខំដល់ឆ្នាំ២០២៥ មានកម្មាភិបាលទាំង១០០%បានបំប៉នចំណេះដឹងខាងជនជាតិភាគតិច។

នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល បាន​ប្រ​គល់​ជូន​គណៈ​ជន​ជាតិ​ធ្វើ​អធិប​តី សហ​ការ​ជា​មួយ​នឹង​ក្រ​សួង ផ្នែក​និង​ភូមិ​ភាគ​នា​នា ក​សាង​គម្រោង​កម្ម​វិ​ធី​បំ​ប៉ន​ចំ​ណេះ ដឹង​ខាង​ការ​ងារ​ជន​ជាតិ ស្រប​នឹង​តម្រូវ​ការ​កំ​ណត់​ទិស​ដៅ​ភារ​កិច្ច និង​វិ​ធាន​ការ​ដោះ​ស្រាយ​ជា​សារ​វន្ត​និ​ង​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​។ ព្រម​ជា​មួយ​នោះ មុខ​សញ្ញា​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ភាគ​តិច រួម​មាន​៖ កម្មា​ភិ​បាល បុគ្គ​លិក​រដ្ឋ ថ្នាក់​ដឹក​នាំ​ក្រ​សួង ផ្នែក ថ្នាក់​ដឹក​នាំ​នា​យក​ដ្ឋាន ថ្នាក់​កា​រិ​យា​ល័យ​ និងថ្នាក់ប្រ​ហែល​គ្នា; កម្មា​ភិ​បាល​ថ្នាក់​ខេត្ត​និង​ប្រ​ហែល​គ្នា​; កម្មា​ភិ​បាល បុគ្គ​លិ​ក​រដ្ឋ​ដឹក​​នាំ​ថ្នាក់​កា​រិ​យា​ល័យ​និង​ប្រ​ហែល​គ្នា; កម្មា​ភិ​បាល​មិន​មែន​ក្នុង​តំ​ណែង​ដឹក​នាំ។ វិ​សាល​ភាព​នៃ​គម្រោង​នឹង​បាន​អនុ​វត្ត​នៅ​ខេត្ត ក្រុង ចំ​នួន​៥២ តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ចំ​ណុះ​មជ្ឈិម​។ កម្ម​វិ​ធី​បំ​ពាក់​បំ​ប៉ន​នឹង​ផ្ដល់​ជូន​សិក្ខា​កាម​ចំ​ណេះដឹង​ជា​សារ​វន្ត​ស្ដី​ពី​ជន​ជាតិ​ភាគ​តិច ជួយ​កម្មាភិ​បាល បុគ្គ​លិក​រដ្ឋ បាន​យល់​ដឹង​អំ​ពី​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិច  អំ​ពី​គោល​ន​យោ​បាយ​ជន​ជាតិ​របស់​បក្ស រដ្ឋ; បំ​ពាក់​បំ​ប៉ន​ស​មត្ថ​ភាព​ជូន​កម្មា​ភិ​បាល បុគ្គ​លិក​រដ្ឋ​ក្នុង​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ការ​ងារ​ជន​ជាតិ​។ រយៈ​ពេល​នៃ​កម្ម​វិ​ធី​រៀន​គឺ​៤​ដល់​៥​ថ្ងៃ ទៅ​តាម​ក្រុម​មុខ​សញ្ញា​នី​មួយ​។ ខិត​ខំ​ដល់​ឆ្នាំ​២០២០ តិច​បំ​ផុត​កម្មា​ភិ​បាល បុគ្គ​លិក​រដ្ឋ​ចំ​នួន​៣០​%​យោង​តាម​ក្រុម​មុខ​សញ្ញា​បាន​បំ​ប៉ន ចំ​ណេះ​ដឹង​ខាង​ជន​ជាតិ​ភាគ​តិច​។  កម្មាភិ​បាល  បុគ្គ​លិក​រដ្ឋ​បំ​ពេញ​ការ​ងារ​ជន​ជាតិ ដែល​ទ​ទួល​បន្ទុក​របស់ក្រសួង គណៈ ផ្នែក អង្គ​ការ​មហា​ជន​មជ្ឈិម​តិច​បំ​ផុ​ត​៤០% បាន​បំ​ប៉ន​ចំ​ណេះ​ដឹង​ខាង​ជន​ជាតិ​ភាគ​តិច។ រ​ហូត​ដល់​ឆ្នាំ​២០២៥ មាន​ក្រុម​មុខ​សញ្ញា​ទាំង​១០០​%បាន​បំ​ប៉ន​ចំ​ណេះ​ដឹង​អំ​ពី​ជន​ជាតិ​ភាគ​តិច​ ។

​តំ​ណាង​ទាំង​ឡាយ​ឲ្យ​តម្លៃ​ខ្ពស់នូវ​ការ​ចាំ​បាច់​នៃ​គម្រោង​សំ​ដៅ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សព្វ​ថ្ងៃ​របស់​អ្នក​បំ​ពេញ​ការ​ងារ​ជន​ជាតិ​គ្រប់​លំ​ដាប់​ថ្នាក់​។ តំ​ណាង​ទាំង​ឡាយ​បាន​ស្នើក​សាង​ប្រ​ព័ន្ធ​សារ​គម​នា​គមន៍ឯក​សារ សម្បូរ​បែប កម្ម​វិ​ធី​បំ​ប៉ន​ចំ​ណេះ​ដឹង​គប្បី​ផ្សារ​ភ្ជាប់​នឹង​ស្ថាន​ភាព​ជាក់​ស្តែង; ជ្រើស​រើស កំណត់​បរិ​មា​ណ​ប​ធាន​បទ​ទាំង​ឡាយ​សម​ស្រប​ជា​មួយ​នឹង​កម្ម​វិ​ធី​បង្ហាត់​បង្រៀន; ត្រូវ​មាន​ការ​ត្រួត​ពិ​និត្យ សាក​សួរ​យោ​បល់​តម្រូវ​ការ​ស្ថាន​ភាព​ចំ​ណេះ​ដឹង​របស់​មុខ សញ្ញា​ទាំង​៤​ក្រុម មុន​ពេល​ក​សាង​កម្ម​វិ​ធី​បណ្តុះ​បណ្តាល​; មាន​ការ​លើក​ទឹក​ចិត្ត​ទាក់​ទាញ​ដល់​មុខ​សញ្ញា​ចូល​រួម​។ អនុ​រដ្ឋ​មន្រ្តី​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ផាង​វុាំង​ហ៊ុង ឲ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​យោ​បល់​របស់​តំណាង​ទាំង​ឡាយ និង​សំ​ណូម​ពរ​ដល់​គណៈ​រៀប​រៀង​ឯក​សារ ក្ដោប​ក្ដាប់​កែ​លម្អ​យោង​តាម​ការ​វាយ​តម្លៃ​ស្រប​នឹង​ស្ថាន​ភាព​មុខ​សញ្ញា ព្រម​ជា​មួយ​នឹង​វិ​ធាន​ការ​ជា​សារ​វន្ត ជាក់​ស្តែង​សុក្រឹត ដើម្បី​គម្រោង​ឆាប់​បាន​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ក្នុង​រយៈ​ពេល​ឆាប់​បំ​ផុត​៕                

                          ថាញ់ផុង-ថាច់សេរី​ 

ចែករំលែកអត្ថបទ